វិស័យដឹកជញ្ជូន

ថៃ អនុម័តគម្រោងផ្លូវរថភ្លើងល្បឿនលឿនតម្លៃជាង១០ពាន់លានដុល្លារ ដើម្បីភ្ជាប់ជាមួយចិន


គណៈរដ្ឋមន្ត្រីថៃ បានអនុគម្រោងផ្លូវរថភ្លើងល្បឿនលឿនមានតម្លៃរហូតដល់១០ពាន់លានដុល្លារ ដើម្បីលើកកម្ពស់វិស័យដឹកជញ្ជូនតាមផ្លូវដែក និងជំរុញពាណិជ្ជកម្មជាមួយប្រទេសចិន។ ការអនុម័តនេះធ្វើឡើងមួយថ្ងៃមុនលោកស្រី ផែថងថាន ស៊ីណាវ៉ាត្រា នាយករដ្ឋមន្ត្រីថៃ ដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចនៅប្រទេសមហាអំណាចធំបំផុតទី២នៅលើពិភពលោកមួយនេះ។ នេះបើយោងតាមការចុះផ្សាយរបស់កាសែតបាងកកប៉ុស្តិ៍។
វិស័យដឹកជញ្ជូន
ដោយ

គណៈរដ្ឋមន្ត្រីថៃ កាលពីថ្ងៃ៤ ខែកុម្ភៈ បានអនុម័តគម្រោងផ្លូវរថភ្លើងល្បឿនលឿនថៃ-ចិន ដំណាក់កាលទី២ ពីនគររាជសីមាទៅណងខៃ ដែលមានតម្លៃវិនិយោគរហូតដល់១០ពាន់លានដុល្លារអាម៉េរិក ដើម្បីភ្ជាប់ទៅកាន់ខេត្តយូណានប្រទេសចិន ដោយឆ្លងកាត់ប្រទេសឡាវ តាមរយៈខ្សែរថភ្លើងល្បឿនលឿនឡាវ-ចិន ដែលកំពុងដំណើរការ។ បច្ចុប្បន្នថៃ កំពុងសាងសង់គម្រោងផ្លូវរថភ្លើងដំណាក់កាលទី១ ភ្ជាប់ពីទីក្រុងបាងកក ទៅកាន់នគររាជសីមា។

ដំណើរការកសាងផ្លូវរថភ្លើងល្បឿនលឿននេះ បានពន្យារពេលជាបន្តបន្ទាប់ ដោយសាជម្លោះជាមួយប្រទេសចិន លើការផ្តល់ហិរញ្ញប្បទាន បញ្ហាជាមួយអ្នកម៉ៅការ ដែលប្រឈមនឹងបញ្ហាសាច់ប្រាក់ ជំងឺរាតត្បាត ក៏ដូចជាភាពចម្រូងចម្រាសជុំវិញការសាងសង់ស្ថានីយអយុធ្យា ដែលអ្នកអភិរក្សបាននិយាយថា អាចប៉ះពាល់ដល់តំបន់បេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ។

លោក ស៊ូរីយ៉ា ជនរុងរឿងគិត ( Suriya Jungrungreangkit )រដ្ឋមន្ត្រីក្រសួងដឹកជញ្ជូនថៃ រំពឹងថា គម្រោងផ្លូវរថភ្លើងល្បឿនលឿនដំណាក់កាលពី២ ដែលមានប្រវែង៣៥៧គីឡូម៉ែត្រនឹងអាចដាក់ឱ្យដេញថ្លៃនៅឆ្នាំនេះ ហើយអាចបញ្ចប់ការសាងសង់នៅត្រឹមឆ្នាំ២០៣០។

ការអនុម័តគម្រោងផ្លូវរថភ្លើងល្បឿនលឿនដំណាក់កាលទី២នេះ ធ្វើឡើងមួយថ្ងៃមុនលោកស្រី ផែថងថាន ស៊ីណាវ៉ាត្រា ដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចជាលើកដំបូងទៅកាន់ប្រទេសចិន។

លោក ជីរ៉ាយុ ហួងសាប (Jirayu Huangsab) អ្នកនាំពាក្យរដ្ឋាភិបាលថៃ បាននិយាយថា នាយករដ្ឋមន្ត្រីនឹងប្រើប្រាស់ដំណើរទស្សនកិច្ចនេះ ដើម្បីជំរុញឱ្យមានកិច្ចសហប្រតិបត្តិការលើបញ្ហាសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគរវាងប្រទេសទាំងពីរ។ តាមរយៈដំណើរទស្សនកិច្ចនេះ ថៃរំពឹងថា វានឹងជួយពន្លឿនការលើកកម្ពស់ភាពជាដៃគូវិនិយោគរយៈពេលវែង ជាពិសេសក្នុងវិស័យសំខាន់ៗសម្រាប់ការផ្លាស់ប្តូរពណ៌បៃតង និងឌីជីថលដូចជា រថយន្តអគ្គិសនី ការផលិតបន្ទះឈីប និងមជ្ឈមណ្ឌលផ្ទុកទិន្នន័យ៕

ដោយៈ សរ សុជាតិ




អត្ថបទបន្ទាប់


តើក្រុមហ៊ុននាំចេញរបស់ថៃ មានការប្រុងជើងការអ្វីខ្លះ ដើម្បីទប់ទល់នឹងគោលនយោបាយពន្ធរបស់លោក ដូណាល់ ត្រាំ?

ប្រទេសថៃ រួមទាំងប្រទេសនៅជុំវិញពិភពលោក បានតាមដានយ៉ាងយកចិត្តទុកចំពោះគោលនយោបាយរបស់លោក ដូណាល់ ត្រាំ ប្រធានាធិបតីសហរដ្ឋអាម៉េរិក ដើម្បីប្រ…

តើមានកត្តាអ្វីខ្លះអាចធ្វើឱ្យទីផ្សាររថយន្តមួយទឹកនៅវៀតណាម ជួបបញ្ហាប្រឈមនៅក្នុងឆ្នាំ២០២៥ នេះ?

ក្រុមអ្នកជំនាញបានព្រមានថា ទីផ្សាររថយន្តមួយទឹកនៅក្នុងប្រទេសវៀតណាម អាចជួបបញ្ហាប្រឈមធំៗជាច្រើននៅក្នុងឆ្នាំ២០២៥ នេះ ស្របពេលការលក់រថយន្តថ្មីខ្លាញ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ