មហិច្ឆតានាំចេញរថយន្តរបស់ថៃ

តើកត្តាអ្វីខ្លះជំរុញឲ្យថៃហ៊ានដាក់មហិច្ឆតានាំចេញរថយន្តឲ្យបានដល់ ១ លានគ្រឿងក្នុងរយៈពេល២ឆ្នាំខាងមុខនេះ?


ប្រទេសថៃ មានហិច្ឆិកានឹងនាំចេញរថយន្ដឲ្យបានដល់១លានគ្រឿងនៅក្នុងរយៈពេល២ឆ្នាំខាងមុខនេះ ដែលជាតួលេខខ្ពស់បំផុតមិនធ្លាប់មាន។ តើកត្តាអ្វីខ្លះជំរុញឲ្យថៃអាចឈានទៅសម្រេចបាននូវគោលដៅនេះ0x017d7 ការនាំចេញរថយន្តរបស់ប្រទេសថៃត្រូវបានគេរំពឹងថានឹងកើនឡើងដល់ ១ លានគ្រឿងជាលើកដំបូងក្នុងរយៈពេល ២ ឆ្នាំ ដ្បិតថាខាងហព័ន្ធឧស្សាហកម្មថៃ មានសង្ឃឹមខ្ពស់ថា ផលប៉ះពាល់កូវីដ១៩មកលើឧស្សហកម្មរថយន្ដនឹងមានតិចតួច និងតម្រូវការពិភពលោកកំពុងមានការកើនឡើងកាន់តែខ្លាំង។ នេះបើយោងតាមការចុះផ្សាយដោយសារព័ត៌មានបាងកកប៉ុស្តិ៍។
មហិច្ឆតានាំចេញរថយន្តរបស់ថៃ
ដោយ

នៅ​ពេល​ដែល​ប្រទេស​ថៃ​រង​ការ​វាយប្រហារ​ជា​លើក​ដំបូង​ដោយ​ជំងឺ​កូ​វី​ដ​១៩​កាលពី​ឆ្នាំ​២០២០ ការ​ផលិត​រថយន្ត​សម្រាប់​ការ​នាំ​ចេញ​បាន​ថយ​ចុះ​មក​ត្រឹម​ជាង ៧០​ម៉ឺន​គ្រឿង​ប៉ុណ្ណោះ ពោល​គឺ​ធ្លាក់​ចុះ​ជិត​៣០​ម៉ឺន​គ្រឿង​ធៀប​នឹង​ឆ្នាំ ២០១៩ ។ ប៉ុន្តែ បរិមាណ​នាំ​ចេញ​រថយន្ដ​របស់​ថៃ​បាន​កើនឡើង​មក​វិញ​ដល់​ជាង ៩០​ម៉ឺន​គ្រឿង​កាលពី​ឆ្នាំ​២០២១​។

អ្នកនាំពាក្យ​ក្លឹ​ប​រថយន្ត​របស់​ឧស្សាហកម្ម​ថៃ​បាន​រំពឹង​ថា ការ​ផលិត​រថយន្ត​សម្រាប់​ការ​នាំ​ចេញ​នឹង​កើនឡើង ៤,៥% ដល់​ប្រហែល ១ លាន​គ្រឿង​នៅ​ឆ្នាំ​២០២២​នេះ​។ ការ​កើនឡើង​នេះ ដោយសារ​កំណើន តម្រូវការ​រថយន្ត​នៅ​បរទេស​មានការ​កើនឡើង​ខ្ពស់ ខណៈ​ការ​ផលិត​រថយន្ដ​នៅ​បណ្ដា​ប្រទេស​ធំ​ៗ​មួយ​ចំនួន​ក៏​កំពុង​មានការ​ខ្វះខាត​បន្ទះ​ឈី​ប​សម្រាប់​ផលិតកម្ម​ផង​ដែរ​។

សូម​ជម្រាប​ថា ផលិតកម្ម​រថយន្ត​សរុប​កាលពី​ឆ្នាំ​២០២១​មាន​ចំនួន​ជិត ១​លាន ៧​សែន​គ្រឿង កើនឡើង​១៨% ធៀប​នឹង​ឆ្នាំ ២០២០​។ ក្នុង​នោះ មាន​រថយន្ត​ប្រមាណ​ជិត  ៧៣​ម៉ឺន​គ្រឿង​នៃ​ចំនួន​សរុប​ត្រូវ​បាន​ផលិត​សម្រាប់​លក់​ក្នុងស្រុក និង​ជាង​៩០​ម៉ឺន​គ្រឿង​ទៀត​បាន​នាំ​ចេញ​។ ដោយឡែក​សម្រាប់​ឆ្នាំ​នេះ ឧស្សាហកម្ម​រថយន្ត​ថៃ​ជឿជាក់​ថា ការ​ផលិត​រថយន្ត​សរុប​អាច​ឈាន​ដល់ ១​លាន ៨​សែន​គ្រឿង ក្នុង​នោះ ៨០​ម៉ឺន​គ្រឿង​នឹង​ត្រូវ​លក់​ក្នុងស្រុក ហើយ ១​លាន​គ្រឿង​ទៀត​នឹង​ត្រូវ​នាំ​ចេញ​ទៅ​កាន់​ទីផ្សារ​ក្រៅប្រទេស​។

គួរ​ជម្រាប​ថា អ្នកនាំពាក្យ​ឧស្សាហកម្ម​រថយន្ត​ថៃ លោក Surapong បាន​លើក​ឡើង​ថា វិស័យ​នាំ​ចេញ​រថយន្ត​នឹង​មានដំណើរ​ការ​ល្អ និង​ផ្តល់​អត្ថប្រយោជន៍​ដល់​ឧស្សាហកម្ម​រថយន្ត​ថៃ​ក្នុងឆ្នាំនេះ​។ ទោះជា​យ៉ាងណា​ក៏​ដោយ ការ​ផលិត​សម្រាប់​ការ​នាំ​ចេញ​អាច​ខកខាន​គោលដៅ ប្រសិនបើ​កង្វះខាត​បន្ទះ​ឈី​ប​សកល​នៅ​តែ​អូស​បន្លាយ​មិន​ត្រូវ​បាន​ដោះស្រាយ ហើយ​វា​អាច​នឹង​មាន​ផល​ប៉ះពាល់​អវិជ្ជមាន​ដល់​សេដ្ឋកិច្ច​ពិភពលោក ប្រសិនបើ​ការ​រីក​រាលដាល​នៃ​អូ​មី​ក្រុង​មិន​អាច​គ្រប់គ្រង​បាន​។

បើ​ទោះបីជា​នៅ​រយៈពេល​ប៉ុន្មាន​ខែ​នេះ​មានការ​រីក​រាលដាល​យ៉ាង​ខ្លាំង ពី​មេរោគ​អូ​មី​ក្រុង​នៅ​ទូ​ទាំង​ពិភពលោក ជា​ពិសេស​ទ្វីបអឺរ៉ុប​ក៏​ពិតមែន ប៉ុន្តែ​វា​នឹង​មិន​ជះ​ឥទ្ធិពល​ធ្ងន់ធ្ងរ​ដល់​ការ​នាំ​ចេញ​រថយន្ត​ពី​ប្រទេស​ថៃ​ទៅ​កាន់​ទីផ្សារ​អឺរ៉ុប​នោះ​ទេ ដោយសារ​តែ​ទ្វីប​នេះ​មិនមែន​ជាទី​ផ្សារ​ធំ​ក្នុង​ការ​នាំ​ចេញ​រថយន្ត​របស់​ប្រទេស​ថៃ​ឡើយ ពោល​គឺ​មាន​ចំណែក​ទីផ្សារ​ត្រឹមតែ​ប្រមាណ ១០% ខណៈ​ដែល​ទីផ្សារ​ធំ​របស់​ថៃ គឺ នៅ​មជ្ឈិមបូព៌ា អូ​សេ​អា​នី និង​បណ្តា​ប្រទេស​អាស៊ី​ផ្សេង​ទៀត​ដែល​ចូលរួម​ចំណែក​ទីផ្សារ​ដល់​ទៅ ៥០% នៃ​ការ​នាំ​ចេញ​សរុប​៕

អត្ថបទ ស៊ើ​ង និមល់ 

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ចិនហៅការផ្អាកជើងយន្តហោះរាប់សិបជើងរបស់អាមេរិកថា ជាអំពើមាក់ងាយ

ព័ត៌មាន
ប្រទេសចិន បានចេញមកចោទប្រកាន់សហរដ្ឋអាមេរិកថា កំពុងមាក់ងាយមកលើប្រទេសខ្លួន ជុំវិញការសម្រេចចិត្តផ្អាកជើងហោះហើរកាន់តែច្រើនទៅៗ ពីសហរដ្ឋអាមេរ…

តើកត្តាអ្វីធ្វើឱ្យកំណើន GDP របស់កូរ៉េខាងត្បូងកើនឡើងដល់កម្រិតខ្ពស់បំផុតនៅឆ្នាំ២០២១?

ព័ត៌មាន
កំណើនសេដ្ឋកិច្ចរបស់ប្រទេសកូរ៉េខាងត្បូងនៅឆ្នាំ២០២១បានស្ទុះងើបឡើងវិញខ្លាំងដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេល ១១ ឆ្នាំកន្លងមកនេះ។ តើកត្តាអ្វីខ្លះជ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ