ទេសចរណ៍ថៃ

ថៃបើកឲ្យជនបរទេសចាក់វ៉ាក់សាំងរួច អាចចូលប្រទេសខ្លួនឡើងវិញ ដោយមិនចាំបាច់ធ្វើចត្តាឡីស័ក


រាជរដ្ឋាភិបាលថៃបានសម្រេចបើកឲ្យអ្នកដំណើរបរទេស ដែលបានចាក់វ៉ាក់សាំងរួច ក្រោមគម្រោង Test & Go អាចចូលទៅកាន់ប្រទេសថៃបានឡើងវិញហើយ ដោយមិនបាំបាច់ធ្វើចត្តាឡីស័កទៀតនោះទេ ចាប់ពីខែកុម្ភៈខាងមុខនេះតទៅ។ ការសម្រេចយ៉ាងដូច្នេះ គឺបន្ទាប់ពីមើលឃើញថា ការឆ្លងកូវីដ១៩នៅក្នុងប្រទេសថៃ ហាក់មានភាពថយចុះជាងមុន។ នេះបើតាមការរាយការណ៍ដោយសារព័ត៌មានរ៉យទ័រ។
អ្នកដំណើរកំពុងឆែកលិខិតឯកសារកូវីដ១៩នៅព្រលានយន្តហោះថៃ
ដោយ

ការបើកឲ្យអ្នកដំណើរបរទេស ដែលបានចាក់វ៉ាក់សាំងរួច ក្រោមផែនការដែលថៃឲ្យឈ្មោះថា« Test & Go» ដែលនឹងអនុញ្ញាតឲ្យចូលទៅកាន់ទឹកដីថៃបានឡើងវិញនេះ នឹងអនុវត្តចាប់ពីថ្ងៃទី០១ ខែកុម្ភៈតទៅ។ គោលការណ៍នេះតម្រូវឱ្យអ្នកដំណើរទាំងអស់ធ្វើតេស្តនៅពេលមកដល់ប្រទេសថៃ ហើយនឹងធ្វើតេស្តម្ដងទៀតនៅប្រាំថ្ងៃបន្ទាប់ពីធ្វើតេស្តលើកដំបូង។

ទន្ទឹមនឹងនេះ អាជ្ញាធរថៃក៏បានបន្ថែម ម៉ោងពេលដល់ភោជនីយដ្ឋាន ដែលនឹងអនុញ្ញាតឱ្យលក់គ្រឿងស្រវឹងរហូតដល់ម៉ោង ១១យប់ផងដែរ ប៉ុន្តែសម្រាប់ បារ និងក្លឹបរាត្រីវិញគឺនៅបន្តបិទដដែល។

ជុំវិញការផ្លាស់ប្តូរផែនការនេះ ថៃមានគោលបំណងស្តារឡើងវិញនូវវិស័យទេសចរណ៍ដែលត្រូវបានរងគ្រោះយ៉ាងដំណំដោយជំងឺរាតត្បាតកូវីដ១៩ ក្រោយការបិទជើងមេឃរាំងខ្ទប់អ្នកដំណើរពីបរទេសអស់ពេលយ៉ាងយូរ គួបផ្សំនឹងតម្រូវការចត្តាឡីស័កយ៉ាងតឹងរ៉ឹងរបស់ថៃផងដែរ។

កាលពីឆ្នាំ ២០២១ ទេសចរណ៍ដែលបានធ្វើដំណើរទៅកាន់ប្រទេសថៃ ដែលជាគោលដៅទេសចរណ៍ដ៏ពេញនិយមបំផុតមួយរបស់អាស៊ីមានតែប្រហែល ០.៥ភាគរយប៉ុណ្ណោះ នៃតួលេខមុនការជំងឺរាតត្បាតសលក ចំនួនដល់ទៅជិត៤០លាននាក់កាលពីឆ្នាំ២០១៩ ។

សូមជម្រាបថា នៅក្នុងថ្ងៃទី ២០ខែមករា ប្រទេសថៃបានរាយការណ៍ពីករណីឆ្លងថ្មីចំនួនជាង ៨ពាន់នាក់ និងករណីស្លាប់ថ្មីចំនួន ១៩នាក់ ដែលធ្វើឱ្យករណីឆ្លងសរុបកើនដល់ជាង ២លាន ៣សែននាក់ និងអ្នកស្លាប់ជិត ២ម៉ឺន ២ពាន់នាក់៕

None



អត្ថបទបន្ទាប់


ចិនព្រមានអាមេរិកខ្លាំងៗឲ្យបើកនាវាចម្បាំងរបស់ខ្លួនចេញពីដែនសមុទ្រចិនខាងត្បូងជាបន្ទាន់

បញ្ហាជម្លោះដែនសមុទ្រចិនខាងត្បូងបានឈានដល់ភាពតានតឹងចុងក្រោយបង្អស់មួយ ដោយនៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ យោធាចិនបានតាមដាន និងធ្វើការព្រមានខ្លាំងៗ…

លោក ចូ បៃឌិន៖ មិនទាន់ដល់ពេលដែលត្រូវដករនាំងពន្ធគយពីទំនិញចិនឡើយ

ប្រធានាធិបតីអាមេរិកលោក ចូ បៃឌិន អះអាងថា វាជារឿងលឿនពេកហើយ ដែលសហរដ្ឋអាមេរិក និងដករនាំងពន្ធគយលើទំនិញមកពីប្រទេសចិនវិញ។ ទោះបីជាបែបនេះ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ