ថៃត្រៀមខ្លួនសម្រាប់ការមកដល់របស់អ្នកដំណើរជាង៧ពាន់នាក់នៅក្នុង១ម៉ោង

ថៃរំពឹងទទួលបានទេសចរចិនជិត២ម៉ឺននាក់ក្នុងមួយថ្ងៃ ក្រោយមានការលើកលែងទិដ្ឋការ


អាជ្ញាធរប៉ូលីសឥន្តោប្រវេសន៍ថៃបានអះអាងថា ខ្លួនបានត្រៀមរួចជាស្រេចសម្រាប់ការមកដល់របស់អ្នកដំណើរជាង៧ពាន់នាក់ក្នុងមួយម៉ោងនៅអាកាសយានដ្ឋាន អន្តរជាតិសុវណ្ណភូមិ។
ថៃត្រៀមខ្លួនសម្រាប់ការមកដល់របស់អ្នកដំណើរជាង៧ពាន់នាក់នៅក្នុង១ម៉ោង
ដោយ

ចិនរំពឹងថា នឹងកើនឡើងពី៧២ទៅ៩៦ជើងនៅក្នុងមួយថ្ងៃ ជាមួយនឹងអ្នកដំណើរសរុបប្រមាណជាជិតមួយម៉ឺននាក់ទៅជិត២ម៉ឺននាក់នៅក្នុងមួយថ្ងៃ។

កាសែតបាងកកប៉ុស្តិ៍បានរាយការណ៍ថា អាជ្ញាធរជំនាញថៃបានកំពុងតែត្រៀមខ្លួនទទួលកំណើនភ្ញៀវទេសចរជនជាតិចិន ខណៈដែលរដ្ឋាភិបាលបានប្រកាសលើកលែងទិដ្ឋាការពីថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៣ ដល់ថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២៤ ខាងមុខ ដោយក្នុងនោះ សមត្ថកិច្ចប៉ូលីសឥន្តោប្រវេសន៍ក៏កំពុងតែត្រៀមខ្លួនផងដែរ។

សមត្ថកិច្ចប៉ូលីសឥន្តោប្រវេសន៍ថៃនៅអាកាសយានដ្ឋានអន្តរជាតិសុវណ្ណភូមិ បានអះអាងថា ខ្លួនបានត្រៀមបុគ្គលិករួចរាល់សម្រាប់ប្រចាំការនៅតាមបញ្ជរសរុប១៣៨នាក់ ដើម្បីធានាខ្លួនអាចមានសមត្ថភាពទ្រទ្រង់ការមកដល់អ្នកដំណើរសរុប៧,១៤០នាក់នៅក្នុងមួយម៉ោង ពោលគឺធានាថា នៅក្នុងអ្នកដំណើរម្នាក់អាចឆ្លងកាត់បញ្ជរនោះត្រឹមតែ១នាទីតែប៉ុណ្ណោះ។

ពាក់ព័ន្ធនឹងផែនការទាក់ទាញភ្ញៀវទេសចរចិននេះ លោកស្រី ស៊ូដាវ៉ាន់ វ៉ាងស៊ុផាគីកុសល (Sudawan Wangsuphakijkosol) រដ្ឋមន្រ្តីទេសចរណ៍និងកីឡារបស់ថៃ បានឲ្យដឹងថា រដ្ឋាភិបាលនឹងធ្វើការជាមួយនឹងវិស័យឯកជនបន្ថែមទៀត ដើម្បីធានាលើកកំពស់ និងលើកទឹកចិត្ត ដល់អ្នកទេសចរជនជាតិចិន។

ដោយឡែក លោក ស៊ូរីយ៉ា ជនរុងរឿងគិត (Suriya Jungrungreangkit) រដ្ឋមន្រ្តីក្រសួងដឹកជញ្ជូនថៃបាននិយាយថា គម្រោងនេះនឹងជួយលើកកំពស់ចលករនៃកម្លាំងសេដ្ឋកិច្ចថៃ។

លោកបានបង្ហាញក្តីរំពឹងថា អ្នកទេសចរចិនជាច្រើននឹងសម្រុកមកលេងនៅថៃពីថ្ងៃទី២៩ ខែកញ្ញា រហូតដល់ថ្ងៃទី៦ ខែតុលា ដែលជាថ្ងៃឈប់សម្រាករបស់ពួកគេ។ ថ្នាក់ដឹកនាំរូបនេះជឿជាក់ថា នៅក្នុងអំឡុងពេលនោះជើងហោះហើរដោយផ្ទាល់ពីចិននឹងកើនឡើងពី៧២ជើងទៅ ៩៦ជើងនៅក្នុងមួយថ្ងៃ ហើយភ្ញៀវទេសចរចិនអាចនឹងកើនឡើងពីជិតមួយម៉ឺននាក់ទៅជិត២ម៉ឺននាក់នៅក្នុងមួយថ្ងៃ ដូច្នេះគោលដៅទាក់ទាញភ្ញៀវទេសចរចិនឲ្យបាន៥លាននាក់នៅក្នុងឆ្នាំនេះ អាចនឹងសម្រេចបាន។

តាមការគ្រោងទុកនៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៣ ខាងមុខនេះ លោក ស៊្រីថា ថាវេស៊ីន នាយករដ្ឋមន្រ្តីថៃ គ្រោងនឹងដឹកនាំមន្រ្តីរដ្ឋាភិបាលរបស់លោកទៅស្វាគមន៍ភ្ញៀវទេសចរចិនដោយផ្ទាល់នៅអាកាសយានដ្ឋានអន្តរជាតិសុវណ្ណភូមិ។

ក្រៅពីនោះ អាជ្ញាធរទេសចរណ៍ថៃ ក៏នឹងរៀបចំកម្មវិធីស្វាគមន៍ភ្ញៀវទេសចរចិន ដែលចូលមកថៃដោយមិនមានទិដ្ឋាការនៅតាមអាកាសយានដ្ឋានអន្តរជាតិនានានៅពាសពេញប្រទេស ដូចជានៅដនមឿង, ឈៀងម៉ៃ និងភូកេតជាដើម ដោយនៅក្នុងភ្ញៀវទេសចរម្នាក់នឹងទទួលកម្រងភូងផ្កាម្លិះ និងខោជើងដំរីទុកជាវត្ថុអនុស្សាវរីយ៍ផងដែរ៕

ដោយៈ សរ សុជាតិ




អត្ថបទបន្ទាប់


បំណុលសាធារណៈរបស់ឡាវឡើងដល់១២៣%នៃ GDP ខណៈជាងពាក់កណ្តាលជំពាក់ចិន

ទំហំបំណុលសាធារណៈរបស់រដ្ឋាភិបាលឡាវកាន់តែកើនឡើង ពោលគឺមានទំហំរហូតដល់១២៣% នៃផលិតផលនៅក្នុងស្រុកសរុប(GDP) ក្នុងនោះជាងពាក់កណ្តាលត្រូវបានគ…

ក្រុមហ៊ុន តូយ៉ូតា នឹងបង្កើនការផលិតរថយន្តអគ្គិសនី៣ដង ដើម្បីដេញតាមក្រុមហ៊ុន BYD និង Tesla

ក្រុមហ៊ុនរថយន្ត តូយ៉ូតា (Toyota Motor) របស់ជប៉ុនគ្រោងនឹងបង្កើនការផលិតរថយន្តអគ្គិសនីឱ្យកើនឡើង៣ដងនៅត្រឹមឆ្នាំ២០២៥ដែលជាការបន្តផែនការពីឆ្នា…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ