អាកាសចរណ៍ថៃ

រដ្ឋាភិបាលថៃបន្ដបិទការហោះហើរ​ពីក្រៅ​ប្រទេស រយៈពេល​១ខែបន្ថែមទៀត ព្រោះខ្លាច​កូវីដ-១៩


ជើងហោះហើរពីក្រៅប្រទេសចូលក្នុងប្រទេសថៃ នឹងត្រូវបន្តបិទរយៈពេល ១ខែបន្ថែមទៀត គឺរហូតដល់ថ្ងៃទី ៣១ ខែឧសភា ដោយសារតែរដ្ឋាភិបាលប្រទេសនេះ បារម្ភខ្លាចអំពីការរីករាលដាលនៃមេរោគកូវីដ-១៩។ នេះបើតាមការរាយការណ៍មួយរបស់សារព័ត៌មានថៃ បាងកកប៉ុស្ដិ៍។
រដ្ឋាភិបាលថៃបន្ដបិទការហោះហើររហូតដល់ដំណាច់ខែឧសភា (រូបភាព៖ Reuters)
ដោយ

អាជ្ញាធរ​អាកាសចរណ៍ស៊ីវិល​ថៃ បាន​ប្រកាសឡើង​ពីការ​ពន្យារពេល​បន្ថែម​១ខែទៀត សម្រាប់​ការ​បិទ​ជើងហោះហើរ​នេះ គឺនៅមុន​ថ្ងៃ​ផុតកំណត់​នៃការប្រកាស​បិទចាស់ ដែល​នឹងត្រូវ​បញ្ចប់​នៅក្នុង​ថ្ងៃទី ៣០​ខែ​មេសានេះ។

បើតាម​សេចក្ដីប្រកាសនេះ បានឲ្យដឹងថា ការបន្តបិទជើងហោះហើរនេះ គឺដើម្បី​គាំទ្រ​ដល់​មជ្ឈមណ្ឌល​សម្រាប់​ការ​គ្រប់គ្រង ស្ថានភាព​កូវីដ-១៩ ដើម្បី​គ្រប់គ្រប់​ការរីករាលដាល​នៃមេរោគ​នៅក្នុងប្រទេសថៃ។

ជាមួយគ្នានេះ រាជរដ្ឋាភិបាល​ថៃ​ក៏បាន​ប្រកាស​បន្ត​ការដាក់ប្រទេស​នៅក្នុង​ស្ថានភាព​អាសន្ន​សម្រាប់​រយៈពេល​១ខែទៀតផងដែរ ពោលគឺ​នឹងបន្ដ​រហូត​ដល់ថ្ងៃទី ៣១ ខែឧសភាដែរ។

យ៉ាងណាក៏ដោយចុះ ការសម្រេចចិត្ត​បន្តពន្យារពេល​បន្ថែម​នៃរបិទជើងហោះហើរនេះ វាត្រូវបានគេ​មើលឃើញថា នឹងធ្វើឲ្យប៉ះពាល់​ដល់​ក្រុមហ៊ុន​អាកាសចរណ៍អន្តរជាតិ​ដែលមានគម្រោង​បើកជើងហោះហើរ​របស់ខ្លួន​ឡើងវិញ​មកកាន់ប្រទេសថៃ រួមមានដូចជា Philippines AirAsia ជាដើម ដែលបាន​ប្រកាស​ថា នឹង​បើកជើងហោះហើរ​ពី​ក្រុងម៉ានីល​ទៅកាន់បាងកក នៅថ្ងៃទី០១ ខែឧសភា។

ប្រទេសថៃ នៅឈរ​លំដាប់លេខរៀងទី ៥៨ ក្នុងពិភពលោក ដែលមាន​ករណីឆ្លង​កូវីដ​-១៩ច្រើនជាងគេ ខណៈដែលសហរដ្ឋអាមេរិក​ឈរលេខ១។

សូមបញ្ជាក់ថា កន្លងមកនេះ មាន​ក្រុមហ៊ុន​អាកាសចរណ៍​ក្នុងស្រុក​នៃប្រទេសថៃ​ចំនួន ៨​ក្រុមហ៊ុន​បានត្រៀម​ខ្លួន​ដើម្បី​ជួបពិភាក្សា​ជាមួយនឹង​ក្រសួង​ហិរញ្ញវត្ថុ​ ក្នុងការ​ស្វែងរក​ប្រាក់កម្ចីការប្រាក់​ទាប ដើម្បី​រក្សា​ដង្ហើម​អាជីវកម្ម​របស់ពួកគេ។ ការស្វែងរក​ប្រាក់កម្ចីនេះ គឺធ្វើឡើង​ ក្រោយពី​ក្រុមហ៊ុន​អាកាសចរណ៍​ទាំងនោះ បាន​គោរព​តាម​សំណើ​របស់​រាជរដ្ឋាភិបាល​ ដោយ​មិនបញ្ឈប់​បុគ្គលិក​ប្រហែល ៣ ទៅ៥ម៉ឺននាក់​នៅក្នុង​ឧស្សាហកម្ម​អាកាសចរណ៍ ចំពេលដែល​មានវិបត្តិ​កូវីដ-១៩។

តាម​ប្រភព​ព័ត៌មាន​បានបញ្ជាក់ថា ក្រុមហ៊ុន​អាកាសចរណ៍​ទាំង​៨ បាន​ដាក់​ដាក់លិខិត​ទៅកាន់​ក្រសួង​រួចហើយ​ ដោយបាន​ស្នើសុំ​ប្រាក់កម្ចី​ការប្រាក់ទាប សរុប​មានទំហំទឹកប្រាក់​ប្រមាណ ២៤,១៥ ពាន់លានបាត ឬស្មើនឹងជាង ៧៤០ លាន​ដុល្លារអាមេរិក។ ប៉ុន្ដែ​ មកទល់ពេលនេះ នៅមិនទាន់​មាន​ការឆ្លើយតប​ណាមួយ​ពីរដ្ឋាភិបាល​នៅឡើយទេ៕ 

None



អត្ថបទបន្ទាប់


ក្រុមហ៊ុនចិនមួយ ជួយជួសជុលអាងហែលទឹកពហុកីឡាដ្ឋាន អូឡាំពិក ដោយចំណាយថវិកាជិត៣លានដុល្លារ

អាងហែលទឹកខ្នាតអន្តរជាតិ នៅពហុកីឡាដ្ឋានអូឡាំពិកត្រូវ បានជួសជុលរួចរាល់ជាស្ថាពរហើយ ដែលជាជំនួយរបស់ក្រុមហ៊ុន Shanghai Construction ចំណា…

ជនបរទេសគ្មានឈ្មោះក្នុងប្រព័ន្ធគ្រប់គ្រងវត្តមានជនបរទេស (FPCS) គ្មានសិទ្ធិស្នាក់នៅបន្តក្នុងប្រទេសកម្ពុជាឡើយ

អគ្គនាយកដ្ឋានអន្តោប្រវេសន៍នៃក្រសួងមហាផ្ទៃ បានជូនដំណឹងដល់ ស្នងការរាជធានីខេត្តទាំងអស់ដើម្បីអនុវត្តការមិនផ្តល់ទិដ្ឋការបន្តរយៈពេលស្នាក់នៅក្នុងប្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ