ពលករចំណាកស្រុក​ទៅ​ប្រទេសថៃ

ថៃសម្រេចពន្យារពេលឲ្យ ២ឆ្នាំទៀត សម្រាប់ពលករកម្ពុជាដែលផុតសុពលភាពសិទ្ធិ​ការងារនៅឆ្នាំក្រោយ!


ពលករពីប្រទេសកម្ពុជា មីយ៉ាន់ម៉ា និងឡាវ កំពុងធ្វើការងារក្នុងប្រទេសថៃ ដែលនឹងត្រូវផុត សុពលភាពសិទ្ធិការងារនៅដើមឆ្នាំក្រោយនោះ ត្រូវបានរាជរដ្ឋាភិបាលថៃ សម្រេចអនុញ្ញាតឲ្យបន្ដ ធ្វើការងារនៅក្នុងប្រទេសថៃ រយៈពេល២ឆ្នាំបន្ថែមទៀត។ ការសម្រេចបន្ដសិទ្ធិការងារសម្រាប់ពលករចំណាកស្រុកនេះ គឺដោយសារតែប្រទេសថៃកំពុងជួបបញ្ហាកង្វះខាតកម្លាំងពលកម្ម នៅចំពេលដែលវិបត្តិកូវីដ-១៩ បាននិងកំពុងបន្ដអូសបន្លាយ។ នេះបើយោងតាមការចុះផ្សាយដោយសារព័ត៌មានបាងកកប៉ុស្ដិ៍នៅថ្ងៃនេះ។
របាយការណ៍ ADB៖ កម្ពុជា នឹងបាត់ចំណូល ៤២០លានដុល្លារ ពីការផ្ញើប្រាក់មកស្រុក របស់ពលករនៅក្រៅប្រទេស (រូបភាព៖)
ដោយ

ការ​អនុញ្ញាត​សម្រាប់​ពលករ​ចំណាកស្រុក​ដែលបាន​ចុះបញ្ជី​ស្របច្បាប់ ដើម្បីអាច​មានសិទ្ធិ​បន្ដស្នាក់នៅ​និងធ្វើការ​ក្នុងប្រទេសថៃនេះ គឺត្រូវបាន គណៈរដ្ឋមន្ត្រីថៃ អនុម័ត​នៅក្នុង​កិច្ចប្រជុំ​មួយ​នៅដើម​សប្ដាហ៍នេះ។

អ្នកស្រី​ រចឆាដា ណាឌីរីក មន្ត្រី​អ្នកនាំពាក្យ​រង រាជរដ្ឋាភិបាល​ថៃ បាន​លើកឡើងថា ការសម្រេច​របស់​រាជរដ្ឋាភិបាលនេះ នឹង​ផ្ដល់​អត្ថប្រយោជន៍​ដល់ពលករ​ចំណាកស្រុក​ដែលមក​ធ្វើការងារ​នៅ​ក្នុងទូទាំង​ប្រទេសថៃ ប្រមាណ​១៣ម៉ឺននាក់ ប៉ុន្ដែ ​សម្រាប់តែ​ពលករ​ដែលស្ថិត​នៅក្រោម​ច្បាប់ការងារ ដែលបាន​ចុះហត្ថលេខា​ដោយ​ប្រទេស​នីមួយៗ​ប៉ុណ្ណោះ។

ពលករចំណាកស្រុក​ដែលបាន​មកធ្វើការបាន​៤ឆ្នាំ​នៅក្នុងប្រទេសថៃ នឹងត្រូវបញ្ចប់​សុពលភាព​សិទ្ធិការងារ​នៅក្នុងខែ​ធ្នូ​ឆ្នាំក្រោយនេះ ជាធម្មតា​នឹងត្រូវគេ​បញ្ជូន​ទៅកាន់ប្រទេស​កំណើត​របស់ពួកគេវិញ ប៉ុន្ដែ នៅពេលនេះ ពួកគេទាំងនេះ ត្រូវបានរាជរដ្ឋាភិបាលថៃ​អនុញ្ញាត​ឲ្យ​ដាក់ពាក្យ​ស្នើ​សុំ​ការងារ​ថ្មី​នៅប្រទេសថៃ​ឡើងវិញ​សម្រាប់​រយៈពេល​២ឆ្នាំទៀត។

បញ្ហាកូវីដ-១៩ បានធ្វើឲ្យ​មានបញ្ហា​កង្វះខាត​កម្លាំងពលកម្ម​នៅក្នុងប្រទេសថៃ ដូច្នេះហើយ បាន​បង្ខំ​ឲ្យ​រាជរដ្ឋាភិបាល​ត្រូវ​ផ្ដល់​សិទ្ធិការងារ​បន្ដ​ឲ្យ​ពលករចំណាកស្រុក​​ដែលអស់សុពលភាព​សិទ្ធិការងារ ដើម្បី​ឲ្យពួកគេ​អាចបន្ដ​ធ្វើការងារ​ក្នុងប្រទេសថៃ ខណៈដែល​ការទទួលយក​ពលករ​ចំណាកស្រុក​ថ្មីៗ​នៅអំឡុងពេលកូវីដ-១៩នេះ គឺជារឿង​មួយ​ពិបាក​ខ្លាំងណាស់។

គួរចាប់អារម្មណ៍ដែរថា បញ្ហា​មេរោគរាតត្បាត​កំពុង​រាតត្បាត​ខ្លាំង​ក្នុង​ប្រទេស​មីយ៉ាន់ម៉ា ហើយប្រទេស​នេះ ក៏កំពុង​ទប់​កុំឲ្យ​ពលករ​ចំណាក​ស្រុក​របស់ខ្លួន​ត្រឡប់ពីប្រទេសថៃ ចូលមកក្នុង​ប្រទេស​កំណើត​វិញ​នោះដែរ។

យ៉ាងណាក៏ដោយចុះ ពលករចំណាកស្រុក​ដែលត្រូវបាន​អនុញ្ញាត​ឲ្យបន្ដ​ធ្វើការនៅក្នុងប្រទេសថៃ​រយៈពេល​២ឆ្នាំទៀតនោះ ក៏ត្រូវ​ឆ្លងកាត់​ការ​ត្រួតពិនិត្យ​សុខភាព  និងមាន​ការ​ផ្ទៀងផ្ទាត់​លិខិតបញ្ជាក់​ការងារ​របស់ពួកគេ ជាមួយនឹង​ការិយាល័យ​ការងារ​ផងដែរ ដោយត្រូវចំណាយ​លើថ្លៃសេវា​ចំនួន ១៩០០ បាត ឬស្មើនឹង​ប្រមាណ ៦៣​ដុល្លារអាមេរិក។

បើតាម​មន្ត្រីជាន់ខ្ពស់​នៃក្រសួងការងារថៃ បានអះអាងថា ការអនុញ្ញាតបន្ដ​សិទ្ធិការងារ​បន្ថែម​ឲ្យពលករ​ចំណាកស្រុកនេះ រាជរដ្ឋាភិបាល​ក៏បាន​ពិភាក្សា ជាមួយនឹង​អាជ្ញាធរ​នៅក្នុងប្រទេស​នីមួយៗ​រួចរាល់អស់ហើយដែរ។

របាយការណ៍​ធនាគារ​ពិភពលោក​​បានបញ្ជាក់​ទៀតថា ចំពោះ​ប្រាក់បញ្ញើ របស់​ពលករ​ចំណាកស្រុក​សរុប​របស់​កម្ពុជា​ដែលបាន​ផ្ញើមក​គ្រួសារ​នៅឆ្នាំ២០២០នេះ ត្រូវបានព្យាករថា​ អាចនឹង​មាន​ការធ្លាក់ចុះ​មកនៅ​ ១ពាន់ ៤រយលាន​ដុល្លារ​អាមេរិក ខណៈដែល​កាលពីឆ្នាំ២០១៩ ធ្លាប់មានដល់ជាង​១ពាន់​៥រយ​លាន​ដុល្លារ។ រីឯ ប្រទេសក្បែរខាង​យើងវិញ​គឺ វៀតណាម រំពឹងនឹងទទួលបាន ៣៣ពាន់​លានដុល្លារ និងថៃ ទទួលបាន ៦ពាន់លាន​ដុល្លារអាមេរិក៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


អាមេរិកនឹងចាប់ផ្ដើម​ចាក់វ៉ាក់សាំង​កូវីដ-១៩ឲ្យ​ពលរដ្ឋ​ខ្លួន នៅខែធ្នូ​នេះ, នេះ​បើ​តាម​រដ្ឋមន្ត្រីសុខាភិបាល!

ព័ត៌មាន
រដ្ឋមន្រ្តី​ក្រសួង​សុខាភិបាល​សហរដ្ឋ​អាមេរិកលោក Alex Azar (អាឡិច អេហ្សា) បាន​និយាយ​កាល​ពី​ថ្ងៃអង្គារ​ (ទី១០ វិច្ឆិកា ឆ្នាំ​២០២០) ថា ប្រស…

កម្ពុជានាំចេញមាសតម្លៃជាង ២ពាន់លានដុល្លារ កើនជាង៧០០% នៅ៨ខែឆ្នាំ២០២០

ព័ត៌មាន
វាជារឿងមួយដ៏គួរឲ្យភ្ញាក់ផ្អើល ដែលនៅរយៈពេល៨ខែឆ្នាំ២០២០នេះ កម្ពុជាសម្រេចបានការនាំចេញមាសកើនឡើងយ៉ាងគំហុក ដល់ទៅ ២.២២០ លានដុល្លារអាមេរិក …
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ