ការនាំចូលចំណីសត្វរបស់ថៃ

ថៃនឹងនាំចូលចំណីសត្វជាង១លានតោន ក្នុងរយៈពេល៣ខែ ដោយសារក្នុងស្រុកកំពុងខ្វះខាត


គណៈរដ្ឋមន្ត្រីថៃ នៅថ្ងៃអង្គារទី ០៣ ឧសភានេះ បានសម្រេចអនុម័ត វិធានការថ្មីមួយ ដើម្បីបង្កើនការនាំចូលផលិតផលសម្រាប់កែច្នៃធ្វើចំណីសត្វប្រមាណ១លាន២សែនតោន សម្រាប់រយៈពេល៣ខែ នៅគ្រាដែលការផ្គត់ផ្គង់ក្នុងស្រុកកំពុងខ្វះខាត ដោយសារតែមានការរំខានពីវិបត្តិសង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែន។ នេះបើតាម ការអះអាងរបស់មន្ត្រីនាំពាក្យរដ្ឋាភិបាលថៃ ដែលបានបញ្ជាក់ប្រាប់អ្នកសារព័ត៌មានក្រោយកិច្ចប្រជុំគណៈរដ្ឋមន្ត្រី។
ថៃនាំចូលចំណីសត្វបន្ថែម ខណៈកំពុងមានការខ្វះខាតក្នុងស្រុក
ដោយ

ការ​អនុម័ត​របស់​គណៈរដ្ឋមន្ត្រី​ថៃ​នេះ បន្ទាប់​ពី​ក្រសួង​ក្រសួងពាណិជ្ជកម្ម​កាលពី​ថ្ងៃ​ទី ០២ ខែឧសភា បាន​ដាក់​ស្នើ​ទៅ​កាន់​គណៈរដ្ឋមន្ត្រី​ឲ្យ​ធ្វើការ​ពិនិត្យ និង​សម្រេច​។ ក្រោយ​ពី​ពិនិត្យ​រួច​ហើយ គណៈរដ្ឋមន្ត្រី​ថៃ នៅ​ថ្ងៃ​ទី ៣ ឧសភា បាន​សម្រេច​អនុម័ត​លើ​សំណើ​នេះ ដោយ​អនុញ្ញាត​ឲ្យ​មានការ​នាំ​ចូល​ផលិតផល​ដែល​ជា​គ្រឿងផ្សំ​សម្រាប់​ផលិត​ជា​ចំណី​សត្វ​ប្រហែល ១​លាន​២​សែន​តោន សម្រាប់​រយៈពេល​៣​ខែ រួម​មាន​ដូច​ជា គ្រាប់ពោត និង​ស្រូវ​សាលី​ជាដើម​។

ការ​ដាក់​ស្នើ​របស់​ក្រសួងពាណិជ្ជកម្ម​ថៃ​លើ​ការ​នាំ​ចូល​ផលិតផល​កែ​ច្នៃ​ជា​ចំណី​សត្វ​នេះ គឺ​ធ្វើ​ឡើង​នៅ​ចំ​ពេល​ដែល​ការ​ផ្គត់ផ្គង់​នៅ​ក្នុងស្រុក​កំពុង​តែ​ជួប​បញ្ហា ព្រោះតែ​ឥទ្ធិពល​នៃ​វិបត្តិ​សង្គ្រាម​នៅ​អ៊ុយ​ក្រែ​ន​។

រោង​ម៉ាស៊ីន​កែ​ច្នៃ​ចំណី​សត្វ​ក្នុង​ប្រទេស​ថៃ នៅ​ប៉ុន្មាន​ខែ​មកនេះ បាន​ជួប​នូវ​បញ្ហា​ខ្វះខាត​វត្ថុធាតុដើម ដែល​ជា​គ្រាប់​ធញ្ញជាតិ ដើម្បី​ប្រើប្រាស់​សម្រាប់​ផ្សំ​កែ​ច្នៃ​ផលិត​ជា​ផលិតផល​ចំណី​សត្វ ដូច​ជា ស្រូវ​សាលី និង​គ្រាប់ពោត​ជាដើម ដូច្នេះ​ហើយ​ទើប​ជំរុញ​ឲ្យ​មានការ​ស្នើ​សុំ​រាជរដ្ឋាភិបាល​កាត់​បន្ថយ​ការ​រឹត​បន្ដឹង​ការ​នាំ​ចូល​។

ប្រទេស​រុ​ស្ស៊ី និង​អ៊ុយ​ក្រែ​ន រួម​គ្នា គឺ​មាន​ប្រហែល ជិត​៣០% នៃ​ការ​នាំ​ចេញ​ស្រូវ​សាលី​ពិភពលោក និង​មាន​ប្រហែល​ជិត​២០% នៃ​ការ​នាំ​ចេញ​គ្រាប់ពោត​។ ប៉ុន្ដែ តាំងពី​មាន​សង្គ្រាម​ផ្ទុះ​ឡើង បាន​ធ្វើ​ឲ្យ​ការ​ផ្គត់ផ្គង់​ជួ​បញ្ហា​យ៉ាង​ខ្លាំង ហើយ​ក្នុង​នោះ ការ​ផលិត​ចំណី​សត្វ​ក្នុង​ប្រទេស​ថៃ​ក៏​រង​ឥទ្ធិពល​នេះ​ដូច​គ្នា​។

បច្ចុប្បន្ន រោងចក្រ​កែ​ច្នៃ​ចំណី​សត្វ​នៅ​ក្នុង​ប្រទេស​ថៃ គឺ​ត្រូវ​តែ​យក​វត្ថុធាតុដើម​គ្រាប់ពោត​ក្នុងស្រុក​ឲ្យ​បាន ៣​ភាគ និង​សល់​១​ភាគ គឺ​អាច​នាំ​ចូល​ស្រូវ​សាលី​ពី​ក្រៅប្រទេស​នេះ ដើម្បី​ផ្សំ​ជា​ការ​ផលិត​ចំណី​សត្វ​។

តម្លៃ​គ្រាប់ពោត​នៅ​ក្នុងស្រុក​ថៃ នា​ពេល​បច្ចុប្បន្ន ត្រូវ​បាន​គេ​ចាត់​ទុក​ថា កំពុង​មាន​តម្លៃ​ខ្ពស់​ខ្លាំង​មែនទែន ដោយ​មួយ​គីឡូក្រាម​មាន​តម្លៃ​ប្រហែល​ជាង ១១​បាត ឬ​ស្មើនឹង​ប្រហែល​១​ពាន់​៣​រយ​រៀល ខណៈ​ដែល​តម្លៃ​ពី​មុន​ធ្លាប់​មាន​ជា​ទូទៅ​ត្រឹមតែ​ប្រមាណ ៧​រយ ទៅ​ជាង​៩​រយ​រៀល​ប៉ុណ្ណោះ​ក្នុង​មួយ​គីឡូក្រាម​។

សូម​បញ្ជាក់​ថា តម្រូវការ​គ្រាប់ពោត​នៅ​ក្នុង​ប្រទេស​ថៃ​សរុប​នៅ​ក្នុង​មួយ​ឆ្នាំ​មាន​ប្រមាណ ៨​លាន​តោន ខណៈ​ដែល​ការ​ផលិត​ក្នុងស្រុក​មាន​ប្រមាណ​តែ​៥​លាន​តោន​ប៉ុណ្ណោះ​៕

None



អត្ថបទបន្ទាប់


ទិញភ្លាមបានភ្លាម! បង់ត្រឹមតែ $197 ក្នុងមួយខែ ជាមួយជម្រើសពណ៌ថ្មីយ៉ាងច្រើនសម្បូរបែប!

Ford EcoSport បានចូលខ្លួនមកអង្រួនទីផ្សារប្រទេសកម្ពុជាអស់រយៈពេលជាច្រើនឆ្នាំមកហើយ មកទល់នឹងពេលនេះ Ford EcoSport ក៏បានក្លាយជារថយន្ត SUV ម…

ផ្ញើអីវ៉ាន់ទៅមកភ្នំពេញ-សៀមរាប, TL Express បញ្ចុះតម្លៃសេវាដល់ទៅ ៥០% !

TL Express ដែលជាក្រុមហ៊ុនផ្ដល់សេវាដឹកជញ្ជូននិងបញ្ញើរហ័សឈានមុខគេមួយនៅតំបន់អាស៊ី ឥឡូវនេះ ផ្ដល់ជូនប្រូម៉ូសិនពិសេសទៀតហើយ គឺបញ្ចុះតម្លៃ ៥…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ