វិស័យអចលនទ្រព្យ

ប្រទេសថៃ ចាំបាច់ត្រូវធ្វើកំណែទម្រង់ការផ្ដល់ឥណទាន ដើម្បីជួយដល់បណ្ដាក្រុមហ៊ុនអចលនទ្រព្យនៅឆ្នាំ២០២៥


វិស័យអចលនទ្រព្យនៅក្នុងប្រទេសថៃ ត្រូវបានព្យាករថា នឹងនៅតែរក្សាបានស្ថិរភាពនៅឆ្នាំ២០២៥ ដោយបណ្ដាក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យសង្ឃឹមថា នឹងមានការបន្ធូរបន្ថយវិធាន ស្ដីពីការកំណត់ទំហំកម្ចីធៀបជាមួយទ្រព្យបញ្ចាំ ដើម្បីជួយគាំទ្រដល់វិស័យនេះ ជាពិសេសសម្រាប់អតិថិជនដែលមានប្រាក់ចំណូលមធ្យម។ នេះបើយោងតាមការចុះផ្សាយរបស់កាសែត បាងកក ប៉ុស្ដិ៍។
វិស័យអចលនទ្រព្យ
ដោយ

លោក ឌីរ៉ា ថងវិឡៃ (Dhira Thongwilai) នាយកប្រតិបត្តិក្រុមហ៊ុនអចលនទ្រព្យក្នុងស្រុក Pruksa Real Estate បានកត់សម្គាល់ថា វិស័យអចលនទ្រព្យក្នុងប្រទេសថៃ បានធ្លាក់ចុះរហូតដល់ទៅ២០% ក្នុងឆ្នាំ២០២៤ នេះ ហើយរំពឹងថា និន្នាការធ្លាក់ចុះនេះនឹងបន្តហៀរចូលដល់ឆ្នាំ២០២៥។ ទោះជាយ៉ាងណា លោករំពឹងថា ស្ថានភាពនឹងមានភាពល្អប្រសើរឡើងវិញនៅត្រីមាសទី១ ដើមឆ្នាំ២០២៥ ខណៈដែលបណ្ដាក្រុមហ៊ុនអភិវឌ្ឍន៍នឹងសម្រុកលក់ចេញស្តុកលំនៅឋានដែលមានស្រាប់។

នាយកប្រតិបត្តិរូបនេះ ក៏បានលើកឡើងដែរថា ការបន្ធូរបន្ថយវិធាន ស្ដីពីការកំណត់ទំហំកម្ចីធៀបជាមួយទ្រព្យបញ្ចាំ នឹងអាចទាក់ទាញអ្នកទិញផ្ទះទី២ និងជួយជំរុញគម្រោងលំនៅឋានដែលមានតម្លៃសមរម្យ។ លោកបានបន្តថា សម្រាប់រូបលោកផ្ទាល់ លោកមានគម្រោងផ្តោតលើផ្នែកលំនៅឋានដែលមានតម្លៃសមរម្យនៅឆ្នាំក្រោយ ដោយផ្ទះទោល ឬ Single House មានតម្លៃចន្លោះប្រមាណ២០ម៉ឺនដុល្លារអាម៉េរិក ទៅជាង៤៣ម៉ឺនដុល្លារអាម៉េរិក។

បច្ចុប្បន្ន ក្រុមហ៊ុន Pruksa Real Estate មានគម្រោងមិនទាន់បញ្ចប់ក្នុងទំហំទឹកប្រាក់ចន្លោះពី៨៧លានដុល្លារអាម៉េរិក ទៅ១១៧លានដុល្លារអាម៉េរិក។ ហើយស្តុកលំនៅឋានជាប្រភេទផ្ទះទោល របស់ក្រុមហ៊ុននេះមានតម្លៃប្រមាណ១១៧លានដុល្លារអាម៉េរិក ដោយ៤០% ក្នុងចំណោមនោះជាផ្ទះដែលមានតម្លៃចន្លោះពីជាង៨ម៉ឺន៧ពាន់ដុល្លារអាម៉េរិក ទៅជាង១៥ម៉ឺន៥ពាន់ដុល្លារអាម៉េរិក។

កាលពីពេលថ្មីៗនេះ ក្រុមហ៊ុន Pruksa Real Estate បានបើកដំណើរការគម្រោងថ្មីមានឈ្មោះថា ឌឹ ផាម រ៉េស៊ីឌិន ប៉ាត់តាណាកន (The Palm Residences Pattanakarn) ដែលជាគម្រោងផ្ទះទោលកម្ពស់៣ជាន់បែបប្រណីត ដែលមានតម្លៃសរុបប្រមាណជាង៧៥លានដុល្លារអាម៉េរិក៕

ដោយ: តែម សុខុម




អត្ថបទបន្ទាប់


តើក្តីសង្ឃឹមរបស់កម្ពុជា ក្នុងការទទួលបានប្រព័ន្ធអនុគ្រោះពន្ធ GSP ពីអាម៉េរិកត្រឡប់មកវិញកាន់តែរសាត់ឆ្ងាយមែនទេ ក្រោយលោក ត្រាំ វិលមកកាន់សេតវិមានជាថ្មី?

មកទល់ពេលនេះមានរយៈពេលប្រមាណ៤ឆ្នាំហើយ ដែលកម្ពុជា បានបាត់បង់ប្រព័ន្ធអនុគ្រោះពន្ធទូទៅ (GSP) របស់សហរដ្ឋអាម៉េរិក ហើយមកទល់ពេលនេះ ក៏ពុំមានសញ្…

ប្រធានាធិបតីកូរ៉េខាងត្បូង កំពុងរងសម្ពាធខ្លាំង ក្រោយការប៉ុនប៉ងប្រកាសដាក់ច្បាប់អាជ្ញាសឹកត្រូវបានបរាជ័យ

លោក Yoon Suk-Yeol ប្រធានាធិបតីកូរ៉េខាងត្បូង នាពេលនេះ កំពុងរងសម្ពាធខ្លាំង ដែលអាចខ្ទាតចេញពីតំណែងផងដែរ ដ្បិតការប្រកាសដាក់ចេញច្បាប់អាជ្ញា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ