វិស័យផ្លូវដែកក្នុងប្រទេសថៃ

ថៃវិនិយោគបង្កើតរថភ្លើងប្រើប្រាស់ថាមពលអគ្គិសនីគ្រោងដាក់ឲ្យដំណើរការនៅឆ្នាំ២០២៣


ក្រៅពីជំរុញការបង្កើតរោងចក្រផលិតរថយន្ដអគ្គិសនី ប្រទេសថៃថ្មីៗនេះ កំពុងតែជំរុញបង្កើតឲ្យមានរថភ្លើងប្រើប្រាស់ថាមពលអគ្គិសនីសម្រាប់ដឹកអ្នកដំណើរផងដែរ។ ក្រសួងសាធារណការនិងដឹកជញ្ជូនថៃ នៅចុងខែសីហានេះបានបង្ហើបឲ្យដឹងថា រដ្ឋាភិបាលថៃកំពុងជំរុញនិងបង្កើនល្បឿនការធ្វើលទ្ធកម្ម និង អភិវឌ្ឍគម្រោងទូររថភ្លើង ដែលដើរដោយថាមពលអគ្គិសនី ដើម្បីធ្វើយ៉ាងណាអាចដាក់ឲ្យដំណើរការជាសាធារណៈបាននៅមុនឆ្នាំ២០២៣ខាងមុខនេះ។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មានថៃ The Nation។
ទិដ្ឋភាពរថភ្លើង និងផ្លូវរថភ្លើង ក្នុងចំណត Bang Sue Grand Station ចំកណ្តាលក្រុងបាងកកប្រទេសថៃ
ដោយ

រដ្ឋមន្ត្រីក្រសួង​សាធារណការ​ថៃ លោក សាក់​សា​យ៉ា​ម ឈី​ត​ឆប់ បាន​និយាយ​ថា នាយកដ្ឋាន​ផ្លូវដែក នៃ​ក្រសួង​សាធារណការ​ថៃ ជា​អ្នក​ទទួលខុសត្រូវ​ក្នុង​ការ​សិក្សា ក៏​ដូច​ជា​រៀបចំ​ថវិកា និង សិក្សា​ពី​លទ្ធភាព​ដែល​អាច​ប្រើប្រាស់ ទូរ​រថភ្លើង​ដើរ​ដោយ​ថាមពល​អគ្គិសនី​នៅ​លើ​ប្រព័ន្ធ​ផ្លូវដែក​របស់​ថៃ​ដែល​មាន​ស្រាប់​។

លោក​បាន​បន្ថែម​ថា នាយកដ្ឋាន​ផ្លូវដែក​ក៏​នឹង​សហការ​ជាមួយ​វិទ្យាស្ថាន​ជំនាញ ដើម្បី​រចនា​ទូរ​រថភ្លើង ឲ្យ​មាន​ភាព​ប្រណីត មុន​នឹង​ដាក់​ដំណើរការ​សាកល្បង​នៅ​ចំណត បាង​ស៊ូ (Bang Sue Grand Station) ស្ថិត​នៅ​ចំ​កណ្តាល​ទីក្រុង​បាងកក ដែល​ជា​ចំណត​រថភ្លើង​ដ៏​មមាញឹក​មួយ​។

រដ្ឋមន្ត្រីក្រសួង​សាធារណការ​ថៃ​រូប​នេះ ឲ្យ​ដឹង​ទៀត​ថា គម្រោង​រថភ្លើង​ប្រើប្រាស់​ថាមពល​អគ្គិសនី​នេះ នៅ​មាន​បញ្ហា​ច្រើន​ដែល​ត្រូវធ្វើ នឹង​ដោះស្រាយ​នៅឡើយ​។ ជាក់ស្តែង បញ្ហា​ការ​ផ្គត់ផ្គង់​អគ្គិសនី​ជា​រឿង​សំខាន់ ដោយ​ក្រសួង​បាន ណែនាំ​ឲ្យ​អ្នកជំនាញ​សិក្សា​ពី​ការ​គ្រប់គ្រង​អគ្គិសនី​ដើម្បី​ធានា​ថា ផ្លូវដែក​ដើរ​ដោយ​ថាមពល​អគ្គិសនី​ថ្មី​នេះ​ដំណើរការ​ប្រកបដោយ​ប្រសិទ្ធភាព​ខ្ពស់​។

គួរ​ជម្រាប​ថា គម្រោង​ទូរ​រថភ្លើង​ថ្មី​នេះ នឹង​បញ្ចប់​ការ​សិក្សា និង​រចនា​ម៉ូត​ត្រឹម​ឆ្នាំ​២០២២​ខាង​មុខ​នេះ ហើយ​គ្រោង​នឹង​ដាក់​ដំណើរការ​ប្រើប្រាស់​សាកល្បង​យ៉ាង​យូរ​នៅ​ឆ្នាំ ២០២៣​។

សូម​បញ្ជាក់​ថា ទោះបី​ស្ថិត​ក្នុង​វិបត្តិ​កូ​វី​ដ​១៩​ក្តី ប៉ុន្តែ​ថៃ​មិន​មាន​ផ្អាក ឬ​លុប​ចោល​គម្រោង​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​របស់​ខ្លួន​នោះ​ទេ ជា​ពិសេស​ប្រព័ន្ធ​ផ្លូវ​ដឹក​ជញ្ជូន ដែល​ជាស​សៃ​ឈាម​សេដ្ឋកិច្ច​ដ៏​សំខាន់​មួយ សម្រាប់​ការ​អភិវឌ្ឍ​ប្រទេស​ជាតិ​របស់​ថៃ​។

មិន​ត្រឹមតែ​មិន​បាន​ផ្អាក ឬ​លុប​ចោល​នោះ​ទេ ជាក់ស្តែង​កាលពី​ពេល​ថ្មី​ៗ​នេះ ថៃ​បាន​ប្រកាស​ពី​គម្រោង​សាងសង់​ផ្លូវ​រថភ្លើង​ល្បឿន​លឿន​មួយ​ខ្សែ ចេញពី​ក្រុង​បាងកក​ឆ្ពោះ​ត្រង់​ទៅ​ខេត្ត​ប៉ា​តា​យ៉ា ជាប់​ឆ្នេរសមុទ្រ​របស់​ថៃ ដើម្បី​សម្រួល និង​កាត់​បន្ថយថ្លៃ​ចំណាយ​ការ​ធ្វើ​ដំណើរ​របស់​ភ្ញៀវ​ទេសចរ ព្រមទាំង ជា​ការ​ត្រៀម​ទទួលយក​ទេសចរ​បរទេស​ឡើង​វិញ​ក្រោយ​កូ​វី​ដ​១៩​ផង​ដែរ​៕

None



អត្ថបទបន្ទាប់


អាជីវកម្មជាង៨ម៉ឺននៅវៀតណាមបាត់ខ្លួនចេញពីទីផ្សារក្នុងរយៈពេល៨ខែឆ្នាំនេះ

ប្រទេសវៀតណាមបច្ចុប្បន្ននេះ កំពុងរងការវាយលុកកាន់តែខ្លាំងឡើងៗដោយសាររលកមេរោគកូវីដ-១៩ ដែលកំពុងធ្វើឲ្យសេដ្ឋកិច្ចវៀតណាម ក៏រងផលប៉ះពាល់មិនតិច…

ថៃនឹងចាក់វ៉ាក់សាំងដូសជំរុញ ឬដូសទី៣ ជូនពលរដ្ឋ៣លាននាក់នៅខែក្រោយនេះហើយ!

ប្រទេសថៃដែលកំពុងលង់ខ្លួនជ្រៅក្នុងវិបត្តិកូវីដ-១៩នោះ បានប្រកាសថា នឹងចាប់ផ្ដើមការចាក់វ៉ាក់សាំងដូសជំរុញ ឬដូសទី៣ ដល់ប្រជាជនរបស់ខ្លួនប្រហែល…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ