ថៃត្រៀមយុទ្ធសាស្ត្រទាក់ទាញជនបរទេស

ថៃត្រៀមយុទ្ធសាស្ត្រទាក់ទាញជនបរទេស ដែលមានទ្រព្យសម្បត្តិច្រើនឲ្យចូលមករស់នៅក្នុងប្រទេសខ្លួន


គណៈរដ្ឋមន្ត្រីថៃបានអនុម័តវិធានការជំរុញសេដ្ឋកិច្ច និងវិនិយោគ ដើម្បីទាក់ទាញជនបរទេស ដែលមានទ្រព្យសម្បត្តិច្រើន ឲ្យចូលមកស្នាក់នៅប្រទេសថៃក្នុងរយៈពេលវែង ដោយក្នុងនោះ ថៃគោលដៅទាក់ទាញជនបរទេស ដែលមានទ្រព្យសម្បត្តិច្រើនឱ្យបាន ១ លាននាក់ ក្នុងរយៈពេល ៥ ឆ្នាំ។ នេះគឺជាយុទ្ធបែបថ្មីរបស់រដ្ឋាភិបាលថៃក្នុងការទាក់ទាញវិនិយោគិនបរទេសមកកាន់ប្រទេសឲ្យកាន់តែច្រើនដើម្បីជំរុញការអភិវឌ្ឍសេដ្ឋកិច្ចជាតិរបស់ខ្លនបន្ទាប់រងការខ្ទេចខ្ទំដោយសារកូវីដ១៩។
ប៉ូលីសថៃពីរនាក់ឈរយាមនៅព្រលានយន្តហោះសុវណ្ណភូមិ

អ្នកនាំពាក្យ​រដ្ឋាភិបាល​ថៃ លោក ថា​ណា​ខន វ៉ាង​ប៊ូ​ន​គង់​ចា​ណា បាន​និយាយ​ថា វិធានការ​នេះ មាន​គោលបំណង​ទាក់ទាញ​ក្រុម​មនុស្ស​ចំនួន ៤ គឺ​ជនបរទេស​ដែល​មាន​មានទ្រព្យ​សម្បត្តិ​ច្រើន​, ជនបរទេស​ដែល​ចូល​និវត្តន៍​, អ្នក​ដែល​ចង់​មក​ធ្វើការ​នៅ​ប្រទេស​ថៃ និង​អ្នក​ដែល​មាន​ជំនាញ​វិជ្ជាជីវៈ​ខ្ពស់​។

ទិដ្ឋាការ​រយៈពេល​វែង​នេះ នឹង​ត្រូវ​បាន​ចេញ​សម្រាប់​ជនបរទេស​មាន​សក្តានុពល​ខ្ពស់ ដែល​នឹង​ត្រូវ​ទទួល​បានការ​លើកលែង​កាតព្វកិច្ច​ផ្សេង​ៗ និង​ទទួល​បាន​អត្ថប្រយោជន៍​ក្នុងអំឡុងពេល​ស្នាក់​នៅ​ក្នុង​ប្រទេស​ថៃ​ផង​ដែរ​។

ទន្ទឹម​នេះ អ្នកនាំពាក្យ​រដ្ឋាភិបាល​ថៃ​រូប​នេះ បាន​និយាយ​ថា នឹង​មានការ​ធ្វើ​វិសោធនកម្ម​ច្បាប់ និង​បទ​ប្បញ្ញត្តិ​ទាក់ទង​នឹង​ការ​កាន់កាប់​ដីធ្លី ការ​គ្រប់គ្រង​ការងារ ព្រមទាំង​ការ​អនុញ្ញាត​ឱ្យ​ជនបរទេស​អាច​ធ្វើការ​ឱ្យ​និយោជក​ក្នុង និង​ក្រៅប្រទេស​ថែម​ទៀត​ផង​។ 

យ៉ាងណាមិញ គណៈរដ្ឋមន្ត្រី​បាន​ចាត់​ឱ្យ​ការិយាល័យ​ក្រុមប្រឹក្សា​ជាតិ​អភិវឌ្ឍ​សេដ្ឋកិច្ច និង​សង្គម (NESDC) ពិគ្រោះ​យោបល់​ជាមួយ​ក្រុមប្រឹក្សាភិបាល​ការិយាល័យ​វិនិយោគ ក្រសួងមហាផ្ទៃ និង​ក្រសួង​ពាក់ព័ន្ធ​ផ្សេង​ទៀត ជុំវិញ​វិធានការ​នេះ​។

ការិយាល័យ​ក្រុមប្រឹក្សា​ជាតិ​អភិវឌ្ឍ​សេដ្ឋកិច្ច និង​សង្គម បាន​រំពឹង​ថា វិធានការ​ដែល​នឹង​អនុវត្ត​ក្នុង​រយៈពេល ៥​ឆ្នាំ​នេះ នឹង​ទាក់ទាញ​ជនបរទេស​ចំនួន ១ លាន​នាក់ ជាមួយ​ការ​ចំណាយ​របស់​ជនបរទេស​ទាំងនោះ​ជាង ៣០ ពាន់​លាន​ដុល្លារ ។ បន្ថែម​ពី​នេះ ការ​វិនិយោគ​ក៏​ត្រូវ​បាន​រំពឹង​ថា នឹង​កើនឡើង​បន្ថែម​ប្រមាណ ២៤ ពាន់​លាន​ដុល្លា បូក​រួម​នឹង​ចំណូល​ពន្ធ​ប្រមាណ​៨ ពាន់​លាន​ដុល្លារ​ទៀត​ផង​ដែរ​។

សំណើ​វិធានការ​ជំរុញ​សេដ្ឋកិច្ច និង​វិនិយោគ របស់​ការិយាល័យ​ក្រុមប្រឹក្សា​ជាតិ​អភិវឌ្ឍ​សេដ្ឋកិច្ច និង​សង្គម​នេះ​ក៏​ត្រូវ​បាន​គណៈរដ្ឋមន្ត្រី​អនុម័ត ដើម្បី​ឲ្យ​មានការ​វាយតម្លៃ​លើ​ផែនការ​ជា​រៀង​រាល់​៥​ឆ្នាំ​ម្ដង​ផង​ដែរ ហើយ​ក្នុង​នោះ អត្ថប្រយោជន៍​ផ្នែក​ពន្ធ និង​ការ​កាន់កាប់​ដីធ្លី របស់​ជនបរទេស ដែល​ស្ថិត​នៅ​ក្នុង​គម្រោង​វិធានការ​នេះ ក៏​នឹង​ត្រូវ​ផុតកំណត់​បន្ទាប់​ពី​រយៈពេល​៥​ឆ្នាំ​ដូច​គ្នា​ដែរ​៕

អត្ថបទ៖ ស៊ើង និមល់ 

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


អង្គការ OPEC ៖ តម្រូវការប្រេងនៅឆ្នាំ២០២២ នឹងកើនច្រើនជាងមុនពេលមានជំងឺកូវីដ-១៩រាតត្បាត

ព័ត៌មាន
អង្គការប្រទេសនាំចេញប្រេង OPEC បានព្យាករណ៍ថា នៅក្នុងឆ្នាំ ២០២២ខាងមុខ ទីផ្សារសកលលោក នឹងត្រូវការប្រើប្រាស់ប្រេងកាន់តែច្រើន ពោលគឺច្រើនជាង តម្រ…

មហាយក្សឥណ្ឌារំពឹងពាណិជ្ជកម្មទ្វេភាគីជាមួយអាមេរិកនឹងឈានដល់ ៥០០ ពាន់លានដុល្លារនៅឆ្នាំ២០២៥

ព័ត៌មាន
ពាណិជ្ជកម្មទ្វេភាគីមហាយក្ស ឥណ្ឌា និង អាមេរិក ត្រូវបានព្យាករថា នឹងឈានដល់ ៥០០ ពាន់លានដុល្លារនៅឆ្នាំ ២០២៥ តើអ្វីនៅពីក្រោយការកើនឡើងដ៏សម្បើមប…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ