ទេសចរណ៍ថៃ

ក្រោយបើកប្រទេសបាន២សប្ដាហ៍ថៃទទួលបានទេសចរអន្តរជាតិ៤,៥ម៉ឺននាក់


នាយករដ្ឋមន្ត្រីថៃ លោកប្រាយុទ្ធ ចាន់អូចា បានសម្ដែងការពេញចិត្តយ៉ាងខ្លាំង ចំពោះកំណើនភ្ញៀវទេសចរដែលចូលមកកម្សាន្តក្នុងប្រទេសថៃ ខណៈដែលប្រទេសនេះ ទទួលបានទេសចរបរទេសសរុបចំនួនជិត ៤ម៉ឺន ៥ពាន់នាក់ ចាប់តាំងពីបើកដំណើរការប្រទេសឡើងវិញក្នុងរយៈពេល ២ សប្ដាហ៍កន្លងមកនេះ។ នេះបើយោងតាមការចុះផ្សាយដោយសារព័ត៌មានបាងកកប៉ុស្តិ៍។
ថៃទទួលបានទេសចរអន្តរជាតិ៤,៥ម៉ឺននាក់ ក្រោយបើកប្រទេស
ដោយ

អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​ថៃ​បានឱ្យ​ដឹង​ថា នាយក​រដ្ឋមន្ត្រី លោក ប្រា​យុទ្ធ ចាន់​អូ​ចា បន្ត​រំពឹង​ថា​ចំនួន​ទេសចរ​អរ​ន្ត​ជាតិ​នឹង​កើន​ឡើងជា​បន្តបន្ទាប់​ទៀត ខណៈ​ដែល​មាន​ក្រុមហ៊ុន​អាកាសចរណ៍​កាន់តែ​ច្រើន​មក​ពី​មជ្ឈិមបូព៌ា និង​អឺរ៉ុប​កំពុង​ស្នើ​សុំ​កន្លែង​ចុះ​ចត​នៅ​ក្នុង​ប្រទេស​។

លោក​បាន​បន្ត​ថា ចាប់តាំងពី​ថ្ងៃ​ទី ១ ខែវិច្ឆិកា ក្រុមហ៊ុន​អាកាសចរណ៍​ចំនួន ១៨ បន្ថែម​ទៀត​បាន​បន្ត​ជើងហោះហើរ​ទៅ និង​មក​ពី​អាកាសយានដ្ឋាន​សុវណ្ណ​ភូមិ ដែល​នាំ​ឱ្យ​ចំនួន​ជើងហោះហើរ​សរុប​ដែល​បម្រើ​នៅ​មជ្ឈមណ្ឌល​អាកាសចរណ៍​ដ៏​សំខាន់​របស់​ទីក្រុង​បាងកក​មួយ​នេះ កើនឡើង​ដល់ ២​ពាន់​ជើង​ហើយ​។

ទន្ទឹម​នឹង​នេះ ក្រុមហ៊ុន​អាកាសចរណ៍​ចំនួន ១៩ កំពុង​ដំណើរការ​ជើងហោះហើរ​ចំនួន ៧៩៣ ជើង​ក្នុង និង​ក្រៅ​អាកាសយានដ្ឋាន​ភូ​កេ​ត​ក្នុង​ខែវិច្ឆិកា​នេះ ដែល​កើនឡើង ៣៩% ធៀប​នឹង​ខែតុលា​។

តែ​យ៉ាងណាមិញ សូម​ជម្រាប​ថា ក្នុង​ចំណោម​ភ្ញៀវ​បរទេស​ជិត ៤​ម៉ឺន ៥​ពាន់​នាក់ មាន​អ្នកដំណើរ​ចំនួន ២​ពាន់​នាក់ ត្រូវ​បាន​ឆ្លងកាត់​ការ​ធ្វើ​ច​ត្តា​ឡី​ស័ក​មុន​ពេល​ពួក​គេ​ត្រូវ​បាន​អនុញ្ញាត​ឱ្យធ្វើ​ដំណើរ​ទៅ​កាន់​កន្លែង​ផ្សេង​ៗ​ក្នុង​ប្រទេស​ថៃ ហើយ​ក្នុង​នោះ មាន​ភ្ញៀវ​បរទេស​ចំនួន​តែ ៥២​នាក់​ប៉ុណ្ណោះ ដែល​បាន​ធ្វើតេស្ត​វិជ្ជមាន​កូ​វី​ដ​១៩​។

សូម​ជម្រាប​ថា កាលពី​ពេល​ថ្មី​ៗ​នេះ  អាជ្ញាធរ​ទីក្រុង​បាងកក បាន​យល់ព្រម​ដកហូត​វិធានការ​រឹត​បន្តឹង​លើ​ភោជនីយដ្ឋាន​វិញ​ហើយ ដែល​ហាង​ទាំងនោះ​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​បម្រើ​នូវ​គ្រឿង​ស្រវឹង​ឡើង​វិញ​ចាប់ពី​ថ្ងៃ​អង្គា​រស​ប្ដា​ហ៍​នេះ​តទៅ​។ ទោះ​យ៉ាងណា កន្លែង​ទាំងនោះ​ត្រូវ​តែ​មាន​វិ​ញ្ញាប​ន​ប័ត្រ​ទាក់ទង​នឹង​កូ​វី​ដ​១៩ "Thai Stop Covid Plus " ដើម្បី​ធានា​សុវត្ថិភាព និង​រដ្ឋបាល​សុខភាព ពី​ក្រសួងទេសចរណ៍ និង​កីឡា​ថៃ​។

ក្រោយ​ពី​មើលឃើញ​ពី សន្ទុះ​ភ្ញៀវ​ទេសចរ​អន្តរជាតិ​ចូល​មក​កាន់តែ​ច្រើន នាយក​រដ្ឋមន្ត្រី​ថៃ ក៏​កំពុង​តែ​មាន​បំណង​ក្នុង​ការ​បើក​តំបន់​ផ្សេង​ៗ​បន្ថែម​ទៀត ដើម្បី​ទទួល​ទេសចរ​ផង​ដែរ​។ សូម​បញ្ជាក់​ថា ប្រទេស​ថៃ គឺជា​ប្រទេស​ដំបូង​គេ​នៅ​អាស៊ាន​នេះ ដែល​បាន​បើក​ដំណើរការ​សាកល្បង​ទទួល​ទេសចរ​ចាក់​វ៉ាក់សាំង​រួច ដោយ​កន្លង​មក​ថៃ​បាន​ចាប់ផ្ដើម​ពី​ខេត្ត​ភូ​កេ​តទៅ​មុន ហើយ​បាន​ពង្រីក​បើក​តំបន់​ផ្សេង​ៗ​ជា​បន្តបន្ទាប់ ហើយ​ចាប់តាំងពី​ថ្ងៃ​ទី ០១ ខែវិច្ឆិកា​មក ទេសចរ​អន្តរជាតិ​មក​ពី​ជិត​៥០​ប្រទេស និង​ដែនដី​អាច​ធ្វើ​ដំណើរ​ចូល​ប្រទេស​ថៃ​បាន ដោយ​មិន​ចាំបាច់​ធ្វើ​ច​ត្តា​ឡី​ស័ក​នោះ​ឡើយ ប្រសិនបើ​ពួក​គេ​ទាំងនោះ​បាន​ចាក់​វ៉ាក់សាំង​គ្រប់​ចំនួន​២​ដូ​សបាន​រួចរាល់​៕

អត្ថបទ ស៊ើ​ង និមល់ 

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ក្រុមអ្នកជំនាញនិងអ្នកជំនួញចាត់ទុកការសម្រេចលើកលែងការធ្វើចត្តាឡីស័កសម្រាប់អ្នកដំណើរចូលមកកម្ពុជាជាស្ពានបើកសេដ្ឋកិច្ចពេញលេញឡើងវិញ

ព័ត៌មាន
ក្រុមអ្នកជំនាញ ក្នុងវិស័យសេដ្ឋកិច្ច ពិសេសវិស័យសេដ្ឋកិច្ច និងទេសចរណ៍ សុទ្ធតែមានការគាំទ្រពេញទំហឹង លើការសម្រេចរបស់រាជរដ្ឋាភិបាលកម្ពុជា ស្ដីព…

អ្នកជំនាញ៖ការលើកលែងការធ្វើចត្តាឡីស័កសម្រាប់អ្នកដំណើរពីបរទេស គឺជាមេដែកស្រូបទាញការវិនិយោគមកកម្ពុជាកាន់តែច្រើន

ព័ត៌មាន
ក្រុមអ្នកជំនាញ និងជំនួញក្នុងវិស័យអចលនទ្រព្យ បានបង្ហាញការសាទរយ៉ាងខ្លាំង ចំពោះការសម្រេចរបស់រាជរដ្ឋាភិបាលក្នុងការបើកទទួលអ្នកដំណើរពីបរទេសដែ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ