វិស័យថាមពល

ថៃ នៅតែមិនអស់ចិត្តដាក់ការសង្ស័យលើឡាវ ថា នាំចេញប្រេងឥន្ធនៈបន្តមកកម្ពុជា


ដោយឃើញចំនួនរថយន្តដឹកប្រេងឥន្ធនៈនាំចេញទៅកាន់ប្រទេសឡាវ មានចំនួនច្រើនប្លែកខុសប្រក្រតី កាលពីពេលថ្មីៗនេះយោធាថៃ បានបញ្ជាឲ្យសមត្ថកិច្ចព្រំដែនថៃ ឃាត់រថយន្តដឹកប្រេងជាច្រើនគ្រឿងមិនឲ្យឆ្លនដែនពីថៃ ទៅប្រទេសឡាវ ដោយដាក់ការសង្ស័យថា ប្រេងឥន្ធនៈទាំងអស់នោះ អាចត្រូវបានឡាវលួចនាំចេញបន្តមកកាន់ទីផ្សារកម្ពុជា។ ជាធម្មតាចំនួនរថយន្តដឹកប្រេងឥន្ធនៈពីថៃ ចូលមកប្រទេសឡាវ ជាមធ្យមមានត្រឹមតែ ២០រថយន្តប៉ុណ្ណោះ ប៉ុន្តែចាប់ពីចន្លោះខែវិច្ឆិកា ដល់ខែមេសា ការនាំចូលប្រេងរបស់ឡាវ មានចំនួនកើនឡើង ពេលខ្លះរហូត៥០ឡានក្នុងមួយថ្ងៃ។
វិស័យថាមពល
ដោយ

សារព័ត៌មាន the Nation បានរាយការណ៍នៅថ្ងៃទី១៧ ខែធ្នូ ថា យោធាថៃ នៅតែមិនអស់ចិត្តដាក់ការសង្ស័យថា ប្រេងឥន្ធនៈដែលកំពុងប្រើប្រាស់នៅកម្ពុជា ជាប្រេងឥន្ធនៈ ដែលរត់ពន្ធពីប្រទេសថៃ ខណៈកម្ពុជា បានបញ្ឈប់ការនាំចូលប្រេងឥន្ធនៈពីថៃ ទាំងស្រុង តាំងពីមុនមានការប៉ះទង្គិចគ្នានៅតាមព្រំដែនកាលពីខែកក្កដា មកម្ល៉េះ។ ការដាក់ការសង្ស័យនេះបានធ្វើឱ្យថៃ មានការមិនទុកចិត្តលើឡាវ រហូតជំរុញឱ្យរដ្ឋមន្រ្តីថាមពលថៃ លោក ប្រាសឺត ស៊ីនសុកប្រាសឺត (Prasert Sinsukprasert) ប្រាប់ទៅសមភាគីឡាវ លោក ម៉ាឡៃថុង កុម៉ាស៊ីត (Malaithong Kommasith) ថា ប្រេងឥន្ធនៈដែលនាំចូលពីប្រទេសថៃ អាចប្រើប្រាស់បានតែក្នុងប្រទេសឡាវប៉ុណ្ណោះ ហើយបើឡាវ ធ្វើការនាំចេញបន្តទៅប្រទេសកម្ពុជា គឺខុសច្បាប់។

ការដាក់ការសង្ស័យនេះ ដោយសារយោធាថៃ មិនបានស៊ើបអង្កេតច្បាស់លាស់លើចំណាត់ការបិទខ្ទប់ប្រេងឥន្ធនៈនាពេលថ្មីៗនេះ ក្រោយមានការបង្ហោះសារលើបណ្តាញសង្គមពាក់ព័ន្ធនឹងលំហូរប្រេងគេចពន្ធពីថៃ ចូលមកប្រទេសកម្ពុជា។

តែយ៉ាងណាឆ្លើយតបនឹងបញ្ហានេះ លោក ផាន់តុង ឡយគុលណាន់តា (Phantong Loykulnanta) អគ្គនាយកគយថៃ បានអះអាងថា ការនាំចេញប្រេងឥន្ធនៈពីថៃ ទៅកាន់ប្រទេសឡាវ ចាប់ពីខែតុលា ដល់ខែធ្នូ ឆ្នាំ២០២៥ មានតិចតួចប៉ុណ្ណោះមិនដូចការផ្សព្វផ្សាយតាមបណ្តាញសង្គមនោះទេ។ ជាមួយគ្នានេះការនាំចេញប្រេងឥន្ធនៈពីថៃ ទៅឡាវ ក៏មិនមានការប្រែប្រួលនោះដែរ ដោយមួយថ្ងៃប្រមាណ២០រថយន្ត ពេលខ្លះតិចជាងនេះ ហើយពេលខ្លះក៏អាចឡើងដល់៥០រថយន្តក្នុងមួយថ្ងៃ។

គួរបញ្ជាក់ថា កម្ពុជា បានសម្រេចផ្អាកនាំចូលប្រេងឥន្ធនៈ និងឧស្ម័នគ្រប់ប្រភេទចាប់តាំងពីថ្ងៃទី២៣ ខែមិថុនា មកម្ល៉េះ ដើម្បីឆ្លើយតបនឹងការគំរាមរបស់ថៃ។ បើតាមការអះអាងរបស់រដ្ឋមន្ត្រីក្រសួងរ៉ែ និង ថាមពល ប្រេងឥន្ធនៈដែលកំពុងប្រើប្រាស់នៅកម្ពុជា គឺនាំចូលពីប្រទេសសិង្ហបុរី និងវៀតណាម៕

ដោយៈ សរ សុជាតិ




អត្ថបទបន្ទាប់


មេបក្សប្រឆាំងដ៏ធំជាងគេនៅថៃ ឱ្យពលរដ្ឋថៃ ថ្លឹងថ្លែងថា តើគួរបន្តរស់ជាមួយរដ្ឋដែលមាននយោបាយចាស់គំរិល ឬចាប់ផ្តើមកសាងជាមួយអ្នកថ្មី

មេដឹកនាំគណបក្សប្រជាជនថៃ ដែលមានសមាជិកភាគច្រើនជាអតីតសមាជិកសភាមកពីគណបក្សឆ្ពោះទៅមុខបានកំណត់ចក្ខុវិស័យរួចហើយសម្រាប់ការបោះឆ្នោតឆ្នាំក្រោយ ក្ន…

ថៃ កំពុងរងការរិះគន់ និងបាក់មុខដោយសាររៀបចំព្រឹត្តិការណ៍កីឡាស៊ីហ្គេមមិនបានល្អ

ប្រទេសថៃ ដែលកំពុងឈ្លានពានមកលើកម្ពុជា អាចចាត់ទុកជាប្រទេសមួយ ដែលរៀបចំព្រឹត្តិការណ៍កីឡាស៊ីហ្គេមមានភាពរញ៉េរញ៉ៃ និងអន់ជាងគេមួយនៅតំបន់អាស…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ