អត្ថបទពាណិជ្ជកម្ម!

ក្រុមហ៊ុនកូនខ្មែរ បោះទុនវិនិយោគ ៤លានដុល្លារ បង្កើតគម្រោង ECOCYCLE ដុតសំណល់ឧស្សាហកម្មរាប់ម៉ឺនតោនក្នុងមួយឆ្នាំ


ក្រុមហ៊ុនស៊ីម៉ង់តិ៍ ជីប ម៉ុង ដែលបង្កើតឡើងដោយកូនខ្មែរ នាពេលថ្មីៗនេះ បានបោះទុនវិនិយោគជាង ៤លានដុល្លារអាមេរិក បង្កើតគម្រោង ECOCYCLE ដែលមានសមត្ថភាពដុតសំណល់ឧស្សាហកម្មបានរហូតដល់ទៅ ៧ម៉ឺនតោនក្នុងឆ្នាំ ហើយនេះជា គម្រោងកែច្នៃកាកសំណល់ដំបូងគេនៅកម្ពុជា ដែលចូលរួមលើកកម្ពស់បរិស្ថានស្អាត ប្រកបដោយនិរន្តរភាព។
ក្រុមហ៊ុនកូនខ្មែរ បោះទុនវិនិយោគ ៤លានដុល្លារ បង្កើតគម្រោង ECOCYCLE ដុតសំណល់ឧស្សាហកម្មរាប់ម៉ឺនតោនក្នុងមួយឆ្នាំ
ដោយ

លោកឧកញ៉ា លាង ម៉េង អគ្គនាយក​ក្រុមហ៊ុន​ជីប ម៉ុង អ៊ិនស៊ី ស៊ីមេន ខបភើរេសិន បានឲ្យដឹងដែរថា គម្រោង ជីប ម៉ុង ECOCYCLE ចំណាយ​ទឹកប្រាក់​វិនិយោគជាង ៤លានដុល្លារ​អាមេរិក ហើយមានសមត្ថភាព​ដុតកំទេច​សំណល់​ឧស្សាហកម្ម ៧ពាន់តោនក្នុង ១ខែ​ ដោយបច្ចុប្បន្ន ក្រុមហ៊ុន បាននិងកំពុង​ធ្វើការជាមួយ តំបន់សេដ្ឋកិច្ច​ភ្នំពេញ និងខេត្តព្រះសីហនុ។

ឯកឧត្តម សាយ សំអាល់​ រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានគូសបញ្ជាក់ថា បញ្ហាគ្រប់គ្រងកាក​សំណល់ គឺជារឿង​ដ៏ឈឺក្បាល ព្រោះប្រជាពលរដ្ឋ​កម្ពុជាគ្រប់រូប សុទ្ធតែចង់បាន​ការរស់នៅ​ក្នុងទីក្រុងស្អាត ហើយការ​ចូលរួមរបស់ ក្រុមហ៊ុន ជីប ម៉ុង លើគម្រោង​កែច្នៃសំណល់នេះ គឺជាការចូលរួម​លើកកម្ពស់​បរិស្ថាន យ៉ាងពិតប្រាកដ។

ឯកឧត្តម សាយ សំអាល់ ក៏បានចាត់ទុក គម្រោង ជីប ម៉ុង ECOCYCLE ជាគំរូល្អមួយ សម្រាប់​ក្រុមហ៊ុន​ដទៃផ្សេងទៀត ដែលគួរវិនិយោគ​លើ បញ្ហាគ្រប់គ្រង​កាកសំណល់ ធ្វើយ៉ាងណា​ប្រែក្លាយ​សំណល់ទៅជា ផលប្រយោជន៍​សេដ្ឋកិច្ច។

លោក នីកូឡាស់ ចច នាយកប្រតិបត្តិនៃ​ក្រុមហ៊ុនជីប ម៉ុង អ៊ិនស៊ី ស៊ីមេន បានមានប្រសាសន៍​ដែរថា គម្រោង​កែច្នៃសំណល់នេះ គឺជាដំណាក់កាល​បើកផ្លូវ​ដ៏សំខាន់មួយ ដើម្បីឆ្ពោះទៅរក ការរួមចំណែក​លើកកម្ពស់​បរិស្ថាន​នៅកម្ពុជា ដោយយើង​អាចគ្រប់គ្រង​កាកសំណល់​មកពី រោងចក្រកាត់ដេរ រោងចក្រ​ស្បែកជើង និងវិស័យ​ផ្សេងៗជាច្រើនទៀត។

ក្រុមហ៊ុនកូនខ្មែរ បោះទុនវិនិយោគ ៤លានដុល្លារ បង្កើតគម្រោង ECOCYCLE ដុតសំណល់ឧស្សាហកម្មរាប់ម៉ឺនតោនក្នុងមួយឆ្នាំ

លោក នីកូឡាស់ បន្តថា បើទោះបីជាក្រុមហ៊ុន ជីប ម៉ុង ជាក្រុមហ៊ុន​វិនិយោគ​ដោយកូនខ្មែរ បែបលក្ខណៈ​គ្រួសារ តែវាជាការ​វិនិយោគរយៈ​ពេលវែង ហើយ ជីប ម៉ុង មាន​ការប្តេជ្ញាខ្ពស់ ក្នុងការ​រួមចំណែក​លើកកម្ពស់​បរិស្ថាន​របស់​ប្រទេស​កម្ពុជា តាមរយៈគម្រោង ​ECOCYCLE នេះ ដែលជួយកាត់បន្ថយ​ការបំភាយ​ឧស្ម័ន​កាបូនិច និងគ្រប់គ្រង​កាកសំណល់ កាន់តែប្រសើរជាងមុន។

ក្រុមហ៊ុនកូនខ្មែរ បោះទុនវិនិយោគ ៤លានដុល្លារ បង្កើតគម្រោង ECOCYCLE ដុតសំណល់ឧស្សាហកម្មរាប់ម៉ឺនតោនក្នុងមួយឆ្នាំ

គួរជម្រាបដែរថា គម្រោង ជីប ម៉ុង ECOCYCLE នេះអាចកែច្នៃកាក​សំណល់ ដែលមានគ្រោះថ្នាក់ និងមិនមាន​គ្រោះថ្នាក់ ដោយប្រើប្រាស់​បច្ចេកវិទ្យា ខូ-ប្រូសេសស៊ីង (co-processing) ដែលជាការ​ដុតដោយ​ឡស៊ីម៉ងតិ៍ ទទួលស្គាល់ជា​សកល ដោយអង្គការ​អន្តរជាតិ​ជាច្រើន ហើយវាធានានូវ ការកម្ចាត់​កាកសំណល់​ឧស្សាហកម្ម ដោយមិនបន្សល់ទុក​កាកសំណល់​អ្វីទាំងអស់ និងកាត់បន្ថយ​ការបំភាយ​ឧស្ម័ន​កាបូនិចទៀតផង៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ភ្ញៀវទេសចរសម្រុកទៅលេងកោះភូកុក ឬកោះត្រល់ យ៉ាងគំហុក ធ្វើឲ្យមានកង្វះខាតកម្លាំងពលកម្ម

ព័ត៌មាន
ដោយសារតែចំនួនភ្ញៀវទេសចរចូលទៅកម្សាន្តនៅកោះភូកុក ឬកោះត្រល់ កើនឡើងយ៉ាងគំហុក ហួសពីការរំពឹងទុក បានធ្វើឲ្យតំបន់កម្សាន្តមួយនេះ ខ្វះខាតកម្លាំង…

កូនប្រុស​លោក គន់ គីម ច្រាន​ចោល​ទណ្ឌកម្ម​អាមេរិក​ថា “គ្មាន​មូលដ្ឋាន និង​​​មាន​ចរិត​នយោបាយ”

ព័ត៌មាន
កូនប្រុស​លោក គន់ គីម ទេសរដ្ឋមន្ដ្រី ដែល​ត្រូវ​បាន​អាមេរិក​ដាក់​ទណ្ឌកម្ម បាន​ច្រាន​ចោល​ការ​ចោទ​ប្រកាន់​របស់​អាមេរិក​មក​លើ​ឪពុក​របស់​លោ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ