ទំនាក់ទំនង​ថៃ នៅក្នុង​តំបន់

ថៃ ត្រៀមជំរុញការតភ្ជាប់ទំនាក់ទំនងក្នុងតំបន់ តាមរយៈច្រករបៀងសេដ្ឋកិច្ចខាងកើត


គណៈកម្មាធិការគោលនយោបាយច្រករបៀងសេដ្ឋកិច្ចខាងកើតរបស់ថៃ បានសម្រេចយល់ព្រមទៅលើ សមិទ្ធផលនៃការសិក្សាអំពី គម្រោងអភិវឌ្ឍន៍ធំៗចំនួន៣ ដែលមានទុនសរុបជាង ៣៧ពាន់លានដុល្លារអាមេរិក ដោយមានគោលដៅបង្កើតទំនាក់ទំនងរវាង សេដ្ឋកិច្ចរបស់ប្រទេសថៃ ជាមួយនឹង វិស័យនានាក្នុងតំបន់។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មានក្នុងស្រុក។
ថៃ រង្គោះរង្គើសេដ្ឋកិច្ចពាណិជ្ជកម្មស្ទើរគ្រប់វិស័យដោយសារជំងឺឆ្លងកូរ៉ូណា(រូបភាព៖ https://www.wsj.com/)
ដោយ

គម្រោង​អភិវឌ្ឍន៍​ធំៗទាំង​៣ រួមមាន គម្រោង​ផែស្ងួត នៅក្នុង​ខេត្ត​ចំនួន ៣ មានទឹកប្រាក់​ជាង ៧៧០​លាន​ដុល្លារអាមេរិក, គម្រោងផែ​ទឹកជ្រៅ និងអភិវឌ្ឍ​បណ្តាញ​ខ្សែ​រថភ្លើង មានទឹក​ប្រាក់​ជាង ៥.៣០០​លាន​ដុល្លារ​អាមេរិក និងគម្រោង​ស្ពានថៃ មានទឹក​ប្រាក់​ជាង ៣១ពាន់​លាន​ដុល្លារ​អាមេរិក។

គណៈកម្មាធិការ​គោលនយោបាយ​ច្រក​របៀង​សេដ្ឋកិច្ច​ខាងកើត ដែល​ដឹកនាំ​ដោយ លោក ប្រាយុទ្ធ ច័ន្ទអូចា នាយករដ្ឋមន្រ្តី​នៃ​ប្រទេស​ថៃ បានយល់ព្រម​ទៅលើ​គម្រោងថ្មី​ទាំង ៣នេះ ដើម្បី​ពង្រឹង​ភាពប្រកួត​ប្រជែង​នៃ​ច្រករបៀង​សេដ្ឋកិច្ច​ខាងកើត និងបង្កើត​ទំនាក់​ទំនង​រវាង ច្រករបៀង​សេដ្ឋកិច្ច​ខាងកើត និងគម្រោង​អភិវឌ្ឍន៍​ក្នុងតំបន់​ដែលមាន​លក្ខណៈ​ប្រហាក់​ប្រហែល​គ្នា។

គម្រោង​ផែស្ងួត ក្នុងខេត្តទាំង ៣ របស់​ប្រទេស​ថៃ គ្រោងនឹង​បញ្ចប់ការ​សិក្សា​ក្នុ​ងឆ្នាំ ២០២១ និងឆ្នាំ ២០២២ ហើយនឹង​ចំណាយ​ពេល ២ឆ្នាំបន្ថែម​ទៀត ដើម្បី​អភិវឌ្ឍ​គម្រោង​នីមួយៗ ហើយផែស្ងួត​នេះ នឹង​តភ្ជាប់​ទៅកាន់​ប្រទេស​ចិន វៀតណាម មីយ៉ាន់ម៉ា ឡាវ រួមទាំង​កម្ពុជា​ផងដែរ។

ចំពោះគម្រោង​ផ្សេងៗ​ទៀត រាជរដ្ឋាភិបាលថៃ ក៏បាន​សម្រេច​អនុម័ត​លើ​កញ្ចប់​ថវិកា ដើម្បី​សិក្សា ហើយគម្រោង​សាងសង់​ផ្លូវដែក​ក៏ចាប់ផ្តើម​ជាបណ្តើរៗ​ផងដែរ។

គួររម្លឹក​បន្តិចថា ឧបនាយករដ្ឋមន្រ្តី​ថៃ បានប្រកាស​រួចហើយថា នឹងជំរុញ​ច្រករបៀង​សេដ្ឋកិច្ច​ខាងកើត ឲ្យក្លាយ​ទៅជា​មជ្ឈមណ្ឌល​សេដ្ឋកិច្ច និង​វិនិយោគ​ពិសេស ដែលប្រមូល​ផ្តុំ​ទៅដោយ បច្ចេកវិទ្យា​ទំនើប ឧស្សាហកម្ម​ផលិត​យក្សយក្ស និងសេវាកម្ម​ដ៏សម្បូរ​បែប ដើម្បី​បម្រើដល់​បណ្តា​ប្រទេស​អាស៊ាន៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ចិន នាំមុខអាមេរិក ក្លាយជាដៃគូពាណិជ្ជកម្មធំជាងគេរបស់សហភាពអឺរ៉ុប

ព័ត៌មាន
នៅក្នុងរយៈពេល ៧ខែដើមឆ្នាំ ២០២០នេះ ប្រទេសចិន បានវ៉ាដាច់ សហរដ្ឋអាមេរិក ក្លាយជាដៃគូពាណិជ្ជកម្មធំជាងគេបំផុតរបស់សហភាពអឺរ៉ុប ដោយសារតែ ក្រុ…

ចាប់ខ្លួនមន្ត្រីជាន់ខ្ពស់ម្នាក់ទៀត ជុំវិញ​ការសង់ផ្លូវ​ល្បឿនលឿន​"គ្មានគុណភាព"

ព័ត៌មាន
អាជ្ញាធរ​វៀតណាម​បាន​ចាប់ខ្លួន​​អគ្គនាយករង​នៃ​ក្រុមហ៊ុន​សាជីវកម្ម​ផ្លូវល្បឿន​លឿន​វៀតណាម ដែល​ជាក្រុមហ៊ុនគ្រប់គ្រង​ដោយរដ្ឋ កាលពីថ្ងៃសុក្រនេះ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ