មាសរបស់កម្ពុជា

កម្ពុជាមានមាសជាង៣៦,៥តោន តើទុកនៅទីណាខ្លះ? ធនាគារជាតិនៃកម្ពុជាបំភ្លឺ


នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២០នេះ ធនាគារជាតិនៃកម្ពុជាបញ្ជាក់ថា បច្ចុប្បន្ននេះ កម្ពុជាមានមាសជាង៣៦,៥តោន ទុកនៅ៣កន្លែងផ្សេងគ្នា រួមមាន ទុកនៅប្រទេសស្វីសចំនួន ១២,៤តោន ទុកនៅធនាគារកណ្តាលអង់គ្លេស១៤,១តោន ខណៈដែលមាស១០តោនទផត គឺរក្សាទុកនៅក្នុងប្រទេសកម្ពុជា។
កម្ពុជាមានមាសជាង៣៦,៥តោន តើទុកនៅទីណាខ្លះ? ធនាគារជាតិនៃកម្ពុជាបំភ្លឺ(រូបភាព FX Empire)

នៅ​ក្នុង​សេចក្តី​បញ្ជាក់​ដែល​ធនាគារ​បាន​ចេញផ្សាយ​នោះ​បាន​ឲ្យ​ដឹង​ទៀត​ថា ទុក​នៅ​ប្រទេស​ស្វី​ស​ចំនួន ១២,៤​តោន គឺជា​កេរ្តិ៍​មរតក​តាំងពី​មុន​សម័យ​សង្គ្រាម​មក​ម្ល៉េះ ខណៈ​មាស​ចំនួន​១៤,១​តោន​ទៀត​ដែល​បាន​ទុក​នៅ​ធនាគារកណ្តាល​អង់គ្លេស​នោះ​គឺ​សម្រាប់​វិនិយោគ​។ ធនាគារជាតិ​បញ្ជាក់​ទៀត​ថា សព្វ​ថ្ងៃនេះ មាស​និង​រូបិយប័ណ្ណ​បរទេស ឬ​ហៅ​ថា ជា​ទុនបម្រុង​អន្តរជាតិ​របស់​កម្ពុជា​ដែល​គិត​ជា​ដុល្លារ​អា​មេ​រិ​ក​មាន​ចំនួន ១៩,៥​ប៊ី​លាន គិត​ត្រឹម​ចុងខែ​មិថុនា ឆ្នាំ​២០២០​នេះ​។

តាម​រយៈ​គេហទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ របស់​សម្តេច​តេ​ជោ​ហ៊ុន​សែន​គូសបញ្ជាក់​ថា «​មួយ​រយៈពេល​ចុង​ក្រោយ​នេះ មាន​បងប្អូន​យើង​មួយ​ចំនួន​ចង់​ដឹង​អំពី មាស​ដែល​ជា​ទុនបម្រុង​របស់​ជាតិ​។ ការ​ចង់​ដឹង​របស់​បងប្អូន​មួយ​ចំនួន​ធំ​មាន ភាព​សុចរិត​ពីព្រោះ​វា​ជា​របស់​ជាតិ​តែ​នៅ មាន​ជន​អាក្រក់​មួយ​ចំនួន​តូច​បាន​និង កំពុង​ប្រើប្រាស់​ការ​បាត់បង់​ដំណឹង​អំពី មាស​ដើម្បី​វាយប្រហារ​រាជរដ្ឋាភិបាល ថា​ចង់​បន្លំ​យក​មាស​ក្នុង​ពេល​មាន​ជំងឺ ឆ្លង​កូ​វី​ដ​១៩​ព្រោះ​មិន​ដែល​ឮ​លោក ហ៊ុន សែន​និយាយ​ពី​មាស​នេះ​ទៀត​ទេ​»​។ 

ក្នុង​សំ​ណេ​រ​របស់​សម្តេច​ដដែល​នេះ​បាន​អះអាង​ទៀត​ថា « ប្រហែល​មួយ​ឆ្នាំ​មុន​ខ្ញុំ​ធ្លាប់​ប្រកាស​ថា មាស​របស់​យើង​មាន​៣០​តោន​តែ​តាម តួលេខ​ថ្មី​នេះ​មាស​របស់​យើង​មាន​ដល់​៣៦,៥​តោន​។​នេះ​មិនមែន​ជា​មាយា​ទ ស្រីកញ្ជើធ្លុះ​ក្នុង​ការ​គ្រប់គ្រង​សេដ្ឋកិច្ច ជាតិ​នោះ​ទេ​»៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


Vietjet បន្ត​ការហោះហើរ​សម្រាប់ការធ្វើមាតុភូមិនិវត្តន៍ និងសម្រួលប្រតិបត្តិការហោះហើរអន្តរជាតិឡើងវិញ

ព័ត៌មាន
ដើម្បីឆ្លើយតប និងសំណូមពររបស់ប្រជាពលរដ្ឋវៀតណាម និងការណែនាំពីរដ្ឋាភិបាលវៀតណាមផ្ទាល់ ក្រុមហ៊ុនអាកាសចរណ៍ Vietjet បានសហការជាមួយភ្នាក់ងារព…

ធនាគារអេស៊ីលីដា ចាប់ដៃគ្នាជាមួយនឹងគ្រឹះស្ថាន ឃេស អ៊ិននើវេសិន ពង្រីកសេវាផ្ទេរ និងដាក់-ដកប្រាក់

ព័ត៌មាន
ធនាគារអេស៊ីលីដា និងគ្រឹះស្ថានឃេស អ៊ិននើវេសិន នៅថ្ងៃទី ២៣ ខែកក្កដានេះ បានប្រកាសជាសាធារណៈអំពីការដាក់ឲ្យដំណើរការសេវាផ្ទេរប្រាក់ និងដាក់…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ