ប្រទេសថៃ

ប្រទេសថៃគ្រោងនឹងបង្កើនពាណិជ្ជកម្មឆ្លងដែនរបស់ខ្លួនឱ្យឡើងដល់ជិត៥០ពាន់លានដុល្លារនៅឆ្នាំនេះ


ពាណិជ្ជកម្មឆ្លងកាត់ព្រំដែនរបស់ប្រទេសថៃជាមួយនឹងប្រទេសជិតខាងនឹងកើនឡើងយ៉ាងតិច ៥% នៅឆ្នាំនេះ គឺឡើងដល់ជិត៥០ពាន់លានដុល្លារ ដោយសារមានតម្រូវការប្រេងសាំង ប្រេងចម្អិនម្ហូប សំបកកង់យានយន្ត និងគ្រឿងបន្លាស់យានយន្តផងដែរ បើទោះជាមានកំណើនសេដ្ឋកិច្ចយឺតយ៉ាវនៅបណ្ដាប្រទេសជិតខាងរបស់ថៃ និងមានវិធានការគ្មានកូវីដ១៩ នៅប្រទេសចិនយ៉ាងណាក៏ដោយ។
ប្រទេសថៃគ្រោងនឹងបង្កើនពាណិជ្ជកម្មឆ្លងដែនរបស់ខ្លួនឱ្យឡើង
ដោយ

លោក Pitak Udomwichaiwat អគ្គនាយកនៃនាយកដ្ឋានពាណិជ្ជកម្មបរទេសរបស់ថៃបាននិយាយថា នាយកដ្ឋាននេះនៅតែមានសុទិដ្ឋិនិយម លើទស្សនវិស័យពាណិជ្ជកម្មតាមព្រំដែនដដែល បន្ទាប់ពីមានកិច្ចប្រជុំរួមគ្នាកាលពីពេលថ្មីៗនេះជាមួយតំណាងសភាពាណិជ្ជកម្មថៃ សហព័ន្ធឧស្សាហកម្មថៃ និងឯកអគ្គរាជទូតប្រចាំកម្ពុជា ឡាវ មីយ៉ាន់ម៉ា វៀតណាមនិងចិនដើម្បីវាយតម្លៃពីស្ថានភាពពាណិជ្ជកម្មតាមព្រំដែននៅក្នុងឆមាសទីពីរនេះ។

ទោះជាយ៉ាងណា កិច្ចប្រជុំនេះបានកត់សម្គាល់ពីកំណើនសេដ្ឋកិច្ចយឺតនៅបណ្ដាប្រទេសជិតខាងនឹងថៃដូចជាប្រទេសឡាវ និងមីយ៉ាន់ម៉ាជាដើម ខណៈដែលផលប៉ះពាល់នៃវិធានការតឹងរ៉ឹងនៅច្រកព្រំដែនសំខាន់ៗរបស់ប្រទេសចិន ដែលជាផ្នែកមួយនៃគោលនយោបាយគ្មានកូវីដនោះអាចបង្កការគំរាមកំហែងសំខាន់ៗដល់ពាណិជ្ជកម្មឆ្លងព្រំដែនរបស់ថៃផងដែរ។

ថ្មីៗនេះនាយកដ្ឋាននេះបានរាយការណ៍ថា ពាណិជ្ជកម្មឆ្លងព្រំដែនសរុបមានចំនួនសរុបជាង ៤ ពាន់លានដុល្លារកាលពីខែកក្កដា គឺកើនឡើងជិត២% ធៀបនឹងខែដូចគ្នាកាលពីឆ្នាំមុន។ ក្នុងចំណោមចំនួនសរុបនេះការនាំចេញបានធ្លាក់ចុះជាង ២% មកនៅត្រឹមជាង ២ ពាន់៣រយលានដុល្លារ ខណៈដែលការនាំចូលបានកើនឡើងជិត១០% ដល់ទៅជិត ១ ពាន់៧រយ លានដុល្លារបើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

ប្រទេសថៃទទួលបានអតិរេកពាណិជ្ជកម្មចំនួនជាង ៦៨៥ លានដុល្លារនៅក្នុងខែកក្កដា។ នៅក្នុងរយៈពេល៧ខែដំបូងនៃឆ្នាំនេះ ពាណិជ្ជកម្មតាមព្រំដែន និងឆ្លងព្រំដែនរបស់ថៃមានចំនួនជាង ២៧ ពាន់លានដុល្លារគឺកើនឡើងប្រហែល ៣% ធៀបនឹងពេលដូចគ្នាកាលពីឆ្នាំមុន។ការនាំចេញមានចំនួនជាង ១៦ ពាន់លានដុល្លារគឺកើនឡើង ០,៦% ធៀបនឹងរយៈពេល៧ខែដំបូងនៃឆ្នាំមុន ហើយការនាំចូលមានតម្លៃជាង ១១ ពាន់លានដុល្លារគឺបានកើនឡើងជាង ៦%។

លោក Pitak អគ្គនាយកនៃនាយកដ្ឋានពាណិជ្ជកម្មបរទេសរបស់ថៃបាននិយាយថា ការនាំចេញទៅកាន់ប្រទេសជិតខាងបានកើនឡើងក្នុងខែកក្កដា ដោយការធ្វើពាណិជ្ជកម្មជាមួយប្រទេសម៉ាឡេស៊ីបានកើនឡើងជាង ២៣% ជាមួយកម្ពុជាកើនឡើងជិត១៧% ជាមួយមីយ៉ាន់ម៉ាកើនឡើងជាង ៥១% និងជាមួយឡាវកើនឡើងប្រហែល២៧%។

ការនាំចេញផលិតផលសំខាន់ៗរបស់ថៃបានរក្សាកំណើននៅទ្រឹងដូចជាប្រេងម៉ាស៊ូត រ៉ែមាស និងស្ករទៅកាន់ប្រទេសឡាវ។ ប្រេងឆាធ្វើពីប្រេងដូង ប្រេងម៉ាស៊ូត និងប្រេងចម្រាញ់ទៅកាន់ប្រទេសមីយ៉ាន់ម៉ា ក៏ដូចជាសំបកកង់ រថយន្ត និងគ្រឿងបន្លាស់រថយន្តមកកម្ពុជា។

ការទម្លាក់តម្លៃប្រាក់បាតរបស់ថៃក៏បានផ្តល់ផលប្រយោជន៍ដល់ពាណិជ្ជកម្មតាមព្រំដែននៅក្នុងចំណោមប្រទេសជិតខាងថៃដោយសារពួកគេអាចប្រើប្រាស់រូបិយបណ្ណថៃ ដើម្បីទិញទំនិញ និងទទួលបានការប្រកួតប្រជែងតម្លៃផងដែរ៕

អត្ថបទ៖ សុខ ជា




អត្ថបទបន្ទាប់


ហេតុអ្វីចិនជំរុញការផ្ដល់ការអនុគ្រោះពន្ធគយដល់ប្រទេសក្រីក្រនៅតំបន់អាហ្វ្រិកខ្លាំងម្ល៉េះ?

ក្រោយពីបាននិយាយសន្យាកាលពីដើមខែមុន នៅទីបំផុតទៅប្រទេសចិនបានសម្រេចជាផ្លូវការហើយអំពីការមិនយកពន្ធទាល់តែសោះលើទំនិញប្រមាណ៩៨%ដែលខ្លួននាំចូលព…

ក្រុមសេដ្ឋវិទូព្យាករជាថ្មីចំពោះទស្សនវិស័យសេដ្ឋកិច្ចចិនដែលអាចវ៉ាដាច់សេដ្ឋកិច្ចអាមេរិក

កាលពីពេលកន្លងទៅនេះ មានរបាយការណ៍ព្យាករណ៍អំពីសេដ្ឋកិច្ចចិន អាចនឹងវ៉ាដាច់សហរដ្ឋអាមេរិក ក្លាយជាមហាអំណាចសេដ្ឋកិច្ចលេខ១ក្នុងលោកនាប៉ុន្មាឆ្នាំ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ