
ឯកឧត្តម ទៀ ស្យាម ស្ថាបនិកនៃក្រុម Cambodia Car Culture បានមានប្រសាសន៍ថា៖ “សម្រាប់រថយន្ត Ford ក្រោយពីបានធ្វើតេស្តជាច្រើនដងហើយ គឺខ្ញុំអាចសន្មត់ថាពិតជាខ្លាំង និងមានសមត្ថភាពខ្ពស់មែន ដោយយើងបានឃើញហើយ នៅពេលយើងធ្វើការបើកបរឡើងចុះ និងមានលក្ខណៈហោះជាដើម គឺគ្មានអ្វីជាបញ្ហាទាំងអស់សម្រាប់រថយន្ត Ford ។ នេះគឺការបញ្ជាក់ច្បាស់ថា រថយន្ត Ford គឺរឹងមាំ និងគ្មានអ្វីជំទាស់នោះទេ”

ក្នុងថ្ងៃដ៏ពិសេសនេះ ក្រុមហ៊ុន Ford បានរៀបចំព្រឹត្តិការណ៍ដ៏ធំអស្ចារ្យនេះឡើងសម្រាប់អោយបងប្អូនទាំងអស់គ្នាទទួលយកបទពិសោធន៍ថ្មី ក្នុងការបើកបរសាកល្បងរថយន្តFord គ្រប់ម៉ូឌែលទាំងអស់ដូចជា៖ Ford Territory, Ford Ranger XL, Ford Ranger XLT, Ford Ranger Wildtrak, Ford Everest, និង Ford Ranger Raptor




សម្រាប់ការបើកបរសាកល្បងគឺមានផ្លូវធម្មតា និងផ្លូវឧបសគ្គ ដែលរួមមានការបើកបរលើផ្លូវភ្នំឡើងចុះ ផ្លូវខ្សាច់ និងផ្លូវឧបសគ្គ (Off-Road) ផ្សេងៗទៀត ទៅលើប្រភេទ Pick-up ដូចជា Ford Ranger XL, Ford Ranger XLT, Ford Ranger Wildtrak, Ford Ranger Raptor និងប្រភេទ SUV ខ្នាតកណ្តាល ដូចជា Ford Everest ហើយអតិថិជនទាំងអស់នឹងជួបជាមួយអ្នកជំនាញមកពីបរទេសដូចជា៖
-លោក Mana អ្នកជំនាញបើកបរ និងប្រណាំងរថយន្តលំដាប់អន្តរជាតិ
-លោក Michael Freeman អ្នកជំនាញបើកបរ Off-Road លើរថយន្ត Ranger Raptor របស់ក្រុមអ្នកឯកទេស Ford Performance
និងរួមទាំងអ្នកឯកទេសបើកបរលំដាប់អន្តរជាតិរបស់ក្រុមហ៊ុន ហ្វដ ផ្សេងៗទៀត ដែលមានបទពិសោធន៍បើកបរយូរឆ្នាំ ដើម្បីធ្វើការយល់ដឹងអំពីរបៀបប្រើប្រាស់ប្រព័ន្ធបើកបរលើផ្លូវឧបសគ្គ និងទទួលបានបទពិសោធន៍ថ្មីជាមួយការធ្វើតេស្តសមត្ថភាពរថយន្ត Ranger Raptor ដោយការបើកបរពីអ្នកជំនាញបរទេសមកពីបរទេស ដោយប្រើប្រាស់មុខងារ Baja Mode។

អតិថិជននឹងស្វែងយល់អំពីរបៀបប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងការបើកបរគ្រប់ស្ថានភាពផ្លូវទាំង 6 Mode សម្រាប់រថយន្តFord Ranger Wildtrak, រថយន្តFord Everest ដែលសម្រួលដល់ការបើកបរក្នុងឧបសគ្គផ្សេងៗ និងប្រព័ន្ធគ្រប់គ្រងការបើកបរគ្រប់ស្ថានភាពផ្លូវរហូតដល់ 7 Mode របស់រថយន្តFord Ranger Raptor ដែលអាចពុះពារគ្រប់ឧបសគ្គទាំងអស់តែម្តង និងថែមទាំងធ្វើការសាកល្បងបច្ចេកវិទ្យាទំនើបៗរបស់រថយន្ត Ford ដូចជា៖
-ប្រព័ន្ធជំនួយចូលចតដោយស្វ័យប្រវត្តបែបអក្សរ (P) និងបែបអក្សរ(T)
-ប្រព័ន្ធជំនួយចាកចេញពីចំណតដោយស្វ័យប្រវត្ត
-ដំណើរការនៃប្រអប់លេខអេឡិចត្រូនិច 10លេខអូតូ E-Shifter



និងបច្ចេកវិទ្យាផ្សេងៗទៀតរបស់រថយន្ត Ford ដែលមានបំពាក់ក្នុងកុងទ័រឌីជីថលទំនើបទាន់សម័យទំហំ 12.4 អ៊ីញ និងអេក្រង់ Touch Screen បញ្ឈរទំហំ 12 អ៊ីញ ដែលមានរូបភាពច្បាស់ត្រជាក់ភ្នែក និងមានបំពាក់មកនូវប្រព័ន្ធកាមេរ៉ា 360 ដឺក្រេ និងមុខងារ Off-Road Screen ផងដែរ។ មិនតែប៉ុណ្ណោះ រថយន្ត Ford ក៏មានបំពាក់មកនូវបច្ចេកវិទ្យា SYNC 4A ជំនាន់ថ្មី អាចភ្ជាប់នឹង Apple CarPlay Android Auto & Google Map តាមរយះWireless ដែលវាជាភាពងាយស្រួលសម្រាប់អ្នកបើកបរទាំងអស់ ហើយថែមទាំងមានប្រព័ន្ធសាកថ្មទូរស័ព្ទឥតខ្សែ (Wireless Charging) រួមជាមួយរន្ធសាក USB Type A និង Type C ទាំងខាងមុខ និងខាងក្រោយផងដែរ។
លើសពីនេះទៅទៀត រថយន្ត Ford ក៏មានបំពាក់មកនូវប្រព័ន្ធបច្ចេកវិទ្យាសុវត្តិភាពទំនើបៗជាច្រើនរួមមាន៖
-ប្រព័ន្ធប្រព័ន្ធចាប់ហ្រ្វាំងដៃអេឡិចត្រូនិចដោយស្វ័យប្រវត្ត
-ប្រព័ន្ធចាប់ហ្វ្រាំងបន្ទាន់ដោយស្វ័យប្រវត្តក្រោយពេលមានការប៉ះទង្គិច
-ប្រព័ន្ធផ្តល់សញ្ញាគ្រោះថ្នាក់ពេលថយក្រោយ
-ប្រព័ន្ធចាប់ហ្រ្វាំងបន្ទាន់ពេលថយក្រោយដោយស្វ័យប្រវត្ត
-ប្រព័ន្ធផ្តល់សញ្ញាដំណឹងគ្រោះថ្នាក់ផ្នែកចំហៀង និងខាងក្រោយរថយន្ត
-ប្រព័ន្ធបន្ថយល្បឿន រក្សាគម្លាតសុវត្ថិភាព ឈប់ និងទៅមុខដោយស្វ័យប្រវត្តតាមរថយន្តខាងមុខ និងតម្រង់គន្លងផ្លូវ
-ប្រព័ន្ធផ្តល់សញ្ញាគ្រោះថ្នាក់ពេលមានឧបសគ្គ ឬអ្នកថ្មើរជើងឆ្លងកាត់ និងប្រព័ន្ធចាប់ហ្វ្រាំងបន្ទាន់ដោយស្វ័យប្រវត្ត
-ប្រព័ន្ធផ្តល់សញ្ញាគ្រោះថ្នាក់ពេលមានឧបសគ្គ និងប្រព័ន្ធជំនួយលើដៃចង្កូតបញ្ចៀសចេញពីគ្រោះថ្នាក់
-ប្រព័ន្ធជំនួយលើចង្កូត និងរំលឹកអ្នកបើកបរបើកក្នុងគន្លងត្រឹមត្រូវ
-ប្រព័ន្ធចាប់ប៉ុងក្រោយដែលជួយសម្រួលដល់ការជាប់ផុង
-ប្រព័ន្ធទប់លំនឹងរថយន្តពេលចុះចំណោត
-ប្រព័ន្ធទប់លំនឹងរថយន្តពេលឡើងចំណោត
-ប្រព័ន្ធទប់លំនឹងរថយន្តពេលបើកបរលើផ្លូវកោង រអិល និងបញ្ចៀសការក្រឡាប់


ចំណុចលើសគេរបស់រថយន្តFord Ranger Raptor គឺ៖
-ម៉ាស៊ីនសាំងជំនាន់ថ្មី Twin-Turbo 3.0L V6 EcoBoost
-បូម Fox 2.5អ៊ីញ Live-Valve Internal Bypass Shock Absorbers
-បំពង់ស៊ីមុំាងចំនួន 2 ដែលធ្វើអោយមានភាពស្ព័រ
-មុខងារភ្លើងបំភ្លឺជុំវិញរថយន្ត (Zone Lighting)
-សំបកកង់ Off Road ទំហំ 33អ៊ីញធន់រឹងមាំគ្រប់ស្ថានភាពផ្លូវ
-ប្រព័ន្ធកំណត់ការប្រើប្រាស់ចង្កូតរថយន្ត (Normal, Comfort, Sport)
-ប្រព័ន្ធកំណត់ការប្រើប្រាស់បូមរថយន្ត (Normal, Sport, Baja)
-ប្រព័ន្ធកំណត់សម្លេងស៊ីមុំាងរថយន្ត (Quiet, Normal, Sport, Baja)
-ប្រព័ន្ធកំណត់ និងគ្រប់គ្រងការបើកបរសម្រាប់ផ្លូវមានឧបសគ្គ Trail Control
និងប្រព័ន្ធពិសេសៗជាច្រើនទៀត!

សម្រាប់រថយន្តFord Territory Dark Edition ក៏មានបំពាក់មកប្រព័ន្ធបច្ចេកវិទ្យាសុវត្តិភាពទំនើបៗជាច្រើនរួមមាន៖
-មុខងារបញ្ឆះ និងពន្លត់រថយន្តពីចម្ងាយ តាមរយៈ Smart Key
-មុខងារចងចាំផ្លូវត្រឡប់ក្រោយក្នុងប្រវែង 50m ចុងក្រោយ
-ប្រព័ន្ធបើក/បិទឃ្លុបក្រោយដោយស្វ័យប្រវត្តដោយគ្រវាលជើង
-ប្រព័ន្ធបិទកញ្ចក់បង្អួច និងដំបូលដោយស្វ័យប្រវត្ត ពេលមានភ្លៀងធ្លាក់ និងអាចចុចបើក/បិទពីចម្ងាយ
-ប្រព័ន្ធគ្រប់គ្រងការបើកបរគ្រប់ស្ថានភាពផ្លូវៈ ធម្មតា, សន្សំសំចៃ, ស្ព័រ, និងឧបសគ្គ
-ប្រព័ន្ធបន្សុទ្ធខ្យល់ PM 2.5 និងគ្រប់គ្រងសីតុណ្ហភាពដោយស្វ័យប្រវត្ត
-ប្រព័ន្ធកៅអីត្រជាក់ផ្នែកខាងមុខ
និងប្រព័ន្ធពិសេសៗជាច្រើនទៀត!


ក្រៅពីការបើកបរសាកល្បង យើងក៏មានកម្មវិធីសប្បាយៗជាច្រើនដូចជាៈ ស្តង់លក់ម្ហូបអាហារ ភេសជ្ជៈ ទំនិញ និងសេវាកម្មចម្រុះជាច្រើនមុខ រួមទាំងការប្រគំតន្ត្រី ដែលរៀបចំដោយបុរី ប៉េង ហួត ថែមទៀតផង។ សូមធ្វើការទំនាក់ទំនងចុះឈ្មោះចូលរួមឥឡូវនេះតាមរយៈលេខទូរស័ព្ទលេខ 078 333 748 | 016 333 785
