អគារ The Bridge កម្ពស់ ៤៥​ ជាន់

អគារ The Bridge បើកដំណើរការពោរពេញទៅដោយក្រុមហ៊ុនល្បីៗនៅទីនោះ


អគារភ្លោះខ្ពស់ The Bridge ដែលបានបើកទ្វារប្រតិបត្តិការអាជីវកម្មកាលពីពេលថ្មីៗនេះ ទទួលបានការទាក់ទាញយ៉ាងខ្លាំងពីសំណាក់ ក្រុមហ៊ុន អាជីវកម្មដែលមានឈ្មោះល្បីៗមកពីក្រៅប្រទេសជាច្រើនដែលបោះទីតាំងជួល និងទិញនៅទីនោះ។
អគារ The Bridge កម្ពស់ ៤៥ ជាន់
ដោយ

ក្រុមហ៊ុន​ទាំងអស់​នោះ​​មក​ពីប្រទេស ​សឹង្ហបុរី កូរ៉េ ចិន អាមេរិក ដែល​ក្រុមហ៊ុន​ទាំងអស់​នោះ​កំពុង​បម្រើ​សេវា​កម្ម​​យ៉ាង​មមាញឹក ដូចជា​សណ្ឋាគារ ខុនដូរ ការិយាល័យធ្វើការ សេវាកម្មសុខភាព មន្ទីរពេទ្យ ក្លឹបហាត់ប្រាណ ភោជនីយដ្ឋាន និង កាហ្វេល្បីៗ ក្លឹប ស្កាយបារ ។ល។

ដោយសារតែ អគារភ្លោះThe Bridge ស្ថិត​​នៅក្នុង​​តំបន់​​ពិសេស តាម​បណ្តោយ​​វិថី​​រដ្ឋសភា និង​ជិត​​ស្ថាន​ទូត​​អូស្រ្តាលី និង ជាប់​នឹងទី​ក្រុង​រណប​កោះពេជ្រ ក្នុង​សង្កាត់​​ទន្លេ​​បាសាក់ ខណ្ឌ​ចម្ការមន រាជ​ធានី​ភ្នំពេញ។ 

អគារ The Bridge កម្ពស់ ៤៥ ជាន់

បើ​គិត​ពី​​អគារ​​បច្ចុប្បន្ន ​ដែល​​សាងសង់​​ខ្ពស់​​ជាង​គេ​​បង្អស់​​នៅ​​កម្ពុជា គឺ​អគារ​ភ្លោះ The Bridge ដែល​​មាន​​កម្ពស់ ៤៥​ជាន់។

The Bridge មាន​លក្ខណៈ​​ពិសេស​​និង​មុខងារ​​ប្រើប្រាស់​​ចម្រុះ ដូចជា ផ្សារ​ទំនើប​​កម្ពស់ ៤​ជាន់ ខុនដូ​​ដែល​មាន ៧០០​យូនីត ការិយាល័យ និង Home Office ចំនួន ៩០០​ប្លុក។

អគារ The Bridge កម្ពស់ ៤៥ជាន់

អគារ​ភ្លោះ The Bridge នេះ ជា​ការ​​សហការ​​វិនិយោគ​​រួម​គ្នា​​រវាង​​ក្រុមហ៊ុន Worldbridge Land របស់​​លោក​​ឧកញ៉ា សៀ ឫទ្ធី និង​ក្រុម​ហ៊ុន​​អភិវឌ្ឍន៍​​អចលន​ទ្រព្យ​​មក​​ពី​ប្រទេស​​សិង្ហ​បុរី ដែល​មាន​​ឈ្មោះ​ថា Oxley Holdings ដោយ​បាន​​បោះទុន​​វិនិយោគ​​ក្នុង​​ទឹក​​ប្រាក់​​ប្រមាណ ៣០០​លាន​​ដុល្លារ​​អាមេរិក។

អគារ The Bridge

អគារ​​ការិយាល័យ អគារ​​ស្នាក់​​នៅ​​រួម​ដ៏​​ធំ​​ទំនើប​​មិន​ធ្លាប់​​មាន​​នៅ​កម្ពុជា សាងសង់​​លើ​ផ្ទៃ​ដី​​ចំនួន​១០.០៩០ ​ម៉ែត្រ​ការ៉េ ដោយ​​មាន​​អគារ​​ភ្លោះ​ចំនួន​២ កម្ពស់​​៤៥​ជាន់ ដែល​​បច្ចុប្បន្ន​​រាប់​​ចាត់​​ទុក​​ថា ជា​អគារ​​ខ្ពស់​​ជាង​គេ​​បង្អស់​​នៅ​​ប្រទេស​​កម្ពុជា។  Home Office (Soho) ជា​​ការិយាល័យ​​ដែល​ប្រើប្រាស់​​សម្រាប់​​ធ្វើ​ជា​​ផ្ទះ​ស្នាក់​​នៅ​ផង និង​អាច​​ធ្វើ​ជា​​កន្លែង​​ធ្វើការ​​ផង។

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


The Peak កម្ពស់ ៥៥ជាន់ ផុសឡើងដល់៤០ជាន់ហើយ

ព័ត៌មាន
ល្បឿននៃការសាងសង់អគារ The Peak ដែលមជ្ឈដ្ឋានជាតិ និង អន្តរជាតិទទួលស្គាល់ថា ជាអគារខ្ពស់ទំនើបជាងគេមួយនៅក្នុងទីក្រុងភ្នំពេញ បាននិងកំពុងបោះ…

អាមេរិកគំរាមតម្លើងពន្ធបន្ថែមលើ ទំនិញចិន តម្លៃជាង ២៦៧ពាន់លានដុល្លារ

ព័ត៌មាន
ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានគំរាមសារជាថ្មីម្តងទៀត ទៅលើរឿងដំឡើងពន្ធលើ ទំនិញនាំចូលពីប្រទេសចិន ដែលមានតម្លៃជិត ២៧០ពាន់លានដុ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ