សង្គ្រាមពាណិជ្ជកម្ម

អាមេរិកគំរាមតម្លើងពន្ធបន្ថែមលើ ទំនិញចិន តម្លៃជាង ២៦៧ពាន់លានដុល្លារ


ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានគំរាមសារជាថ្មីម្តងទៀត ទៅលើរឿងដំឡើងពន្ធលើ ទំនិញនាំចូលពីប្រទេសចិន ដែលមានតម្លៃជិត ២៧០ពាន់លានដុល្លារអាមេរិក ពោលគឺ តម្លើងពន្ធពី ១០ភាគរយ ទៅ ២៥ភាគរយ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មានអន្តរជាតិធំៗជាច្រើន។
ប្រធានាធិបតីចិន (ឆ្វេង) និងប្រធានាធិបតីអាមេរិក (ស្ដាំ) (http://www.sundaynews.co.zw)
ដោយ

សង្រ្គាម​ពាណិជ្ជកម្ម​រវាង​អាមេរិក-ចិន នៅតែ​បន្ត រីកកាន់​តែធំ និងហាក់​ពុំទាន់​មាន​ភាព​ស្រាកស្រាន្ត​នៅ​ឡើយទេ តួយ៉ាង ប្រធានា​ធិបតី​អាមេរិក លោក ដូណាល់ ត្រាំ បានបន្ថែម​កម្តៅ​ជា​ថ្មីម្តង​ទៀត ដោយ​ទាមទារ​ឲ្យ ភាគីចិន សម្រេច​ទៅលើ កិច្ច​ព្រមព្រៀង​មួយ ដែល​បើកចំហរ​ទីផ្សារ​ឲ្យ ផលិតផល និងក្រុមហ៊ុន​អាមេរិក ចូល​ទៅប្រកួត​ប្រជែង​ក្នុង ប្រទេស​ចិន តែម្តង។

លោក ដូណាល់ ត្រាំ បានបញ្ជាក់​ថា លោក​មាន​បំណង​ជួបផ្ទាល់​ជាមួយ ប្រធានា​ធិបតី​ចិន លោក ស៊ី ជីនពីង នៅក្នុង​កិច្ច​ប្រជុំ​កំពូល G20 ដែលនឹង​ធ្វើឡើង​នៅប្រទេស​អាហ្សង់​ទីន ក្នុងសប្តាហ៍នេះ ហើយបើ​សិន​ជាគ្មាន​កិច្ចព្រម​ព្រៀង​ណា​មួយ ត្រូវបាន​សម្រេច​នោះ​ទេ លោក​នឹងដំឡើង​ពន្ធ​បន្ថែមទៅ ទំនិញនាំ​ចូល​ពីប្រទេស​ចិន ដែលធ្វើ​ឲ្យតម្លៃ​សរុប​ឈាន​ដល់​ជាង ៥០០ពាន់លាន​ដុល្លារ​អាមេរិក។

គួររម្លឹកថា កាលពីខែ កញ្ញា កន្លងមកនេះ លោកប្រធានា​ធិបតី​អាមេរិក បាន​សម្រេច​ដំឡើង​ពន្ធ​លើ ទំនិញចិន ដែល​មាន​តម្លៃ​ជាង ២០០​ពាន់​លាន​ដុល្លារ​អាមេរិក រួចម្តង​ទៅ​ហើយ​ ហើយសម្រាប់​លើកនេះ លោក​ ដូណាល់ ត្រាំ គ្រោង​ដំឡើង​ពន្ធលើ ទំនិញចិន តម្លៃ​ជិត ២៧០ពាន់លានដុល្លារ បន្ថែម​ទៀត បើទោះបីជា ប្រទេសចិន ធ្លាប់បាន​ឆ្លើយតប ដោយ​បាន​ដំឡើង​ពន្ធទៅលើ ទំនិញ​ជាច្រើន​មុខ​របស់ អាមេរិក ដែល​មាន​តម្លៃ​ជាង ៦០ពាន់​លាន​ដុល្លារ ក្នុង ខែកញ្ញា ដដែលនេះ។

លើសពីនេះ​ទៅ​ទៀត លោក ដូណាល់ ត្រាំ ក៏មាន​បំណង​ដំឡើង​ពន្ធលើ ទូរស័ព្ទ iPhone របស់​ក្រុមហ៊ុន Apple និង​កុំព្យូទ័រ Laptop ដែល​​នាំ​ចូល​មកពី​ប្រទេស​ចិន បើទោះបីជា វាប៉ះពាល់​ដល់​អ្នកប្រើ​ប្រាស់​របស់ អាមេរិកក៏ដោយ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


អគារ The Bridge បើកដំណើរការពោរពេញទៅដោយក្រុមហ៊ុនល្បីៗនៅទីនោះ

ព័ត៌មាន
អគារភ្លោះខ្ពស់ The Bridge ដែលបានបើកទ្វារប្រតិបត្តិការអាជីវកម្មកាលពីពេលថ្មីៗនេះ ទទួលបានការទាក់ទាញយ៉ាងខ្លាំងពីសំណាក់ ក្រុមហ៊ុន អាជីវកម្ម…

ទស្សនៈជំនួញ នៅពីក្រោយការវិនិយោគរាប់ពាន់លានដុល្លារ របស់មហាសេដ្ឋី លី យ៉ុងផាត់

ព័ត៌មាន
នៅពេលនិយាយដល់ឈ្មោះ លី យ៉ុងផាត់ មានមនុស្សជាច្រើនណាស់ បានស្គាល់យ៉ាងច្បាស់ថា ជាឈ្មោះមហាសេដ្ឋីជើងចាស់មួយរូបនៅកម្ពុជា ដែលមានឥទ្ធិពលក្ដោបក្ដា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ