កម្ពុជានឹងមានដំណើរយន្តហោះដែលអាចចុះចតលើផ្ទៃទឹកបាននៅចុងឆ្នាំនេះ

កម្ពុជានឹងដាក់ឱ្យដំណើរការសេវាដឹកជញ្ជូនផ្លូវអាកាសតាមរយៈយន្តហោះអាចចុះចតលើទឹកនៅចុងឆ្នាំនេះ


ក្រុមហ៊ុន Samra Seaplane ដែលជាក្រុមហ៊ុនបណ្តាក់ទុនវិនិយោគលើគម្រោងសេវាដឹកជញ្ជូនផ្លូវអាកាសតាមរយៈយន្តហោះលើទឹក ពីដីគោកទៅដីកោះ បានអះអាងថា ក្រុមហ៊ុនខ្លួនគ្រោងនាំចូលប្រភេទយន្តហោះហោះលើទឹកចំនួន២គ្រឿងនៅចុងឆ្នាំ២០២៣នេះ ដោយគ្រោងសាកល្បងហោះហើរ សម្រាប់គោលដៅខេត្តសៀមរាប-ខេត្តព្រះសីហនុ និងរាជធានីភ្នំពេញ-ខេត្តព្រះសីហនុ ដែលចុះចតតាមគោលដៅរមណីយដ្ឋានប្រណិតសំខាន់ៗនៅកម្ពុជា ជាពិសេសតំបន់សមុទ្រ។
កម្ពុជានឹងមានដំណើរយន្តហោះដែលអាចចុះចតលើផ្ទៃទឹកបាននៅចុងឆ្នាំនេះ
ដោយ

តាមរយៈផលិតផលថ្មីដំបូងនៅកម្ពុជានេះ មន្ត្រីជាន់ខ្ពស់នៃក្រសួងទេសចរណ៍ រំពឹងថា វានឹងចូលរួមចំណែកបន្ថែមទៀតដល់ការអភិវឌ្ឍន៍វិស័យទេសចរណ៍កម្ពុជា តាមរយៈការផ្តល់ភាពងាយស្រួល កាត់បន្ថយពេលវេលា និងបទពិសោធន៍ថ្មីដល់អ្នកទេសចរនៅកម្ពុជា។ នេះបើតាមការបញ្ជាក់របស់ក្រសួងទេសចរណ៍។

ឯកឧត្តម ជុក ជំនោរ អគ្គនាយកអភិវឌ្ឍន៍ទេសចរណ៍ និងសហប្រតិបត្តិការអន្តរជាតិ និងលោក Dennis Keller នាយប្រតិបត្តិក្រុមហ៊ុន Samra Seaplane កាលពីថ្ងៃទី១ សីហា បានពិភាក្សាគ្នាលើគម្រោងសេវាដឹកជញ្ជូនផ្លូវអាកាសតាមរយៈយន្តហោះលើទឹក ដែលនឹងផ្តល់ភាពងាយស្រួល និងឆាប់រហ័សសម្រាប់ការធ្វើដំណើររបស់ទេសចរទៅកាន់គោលដៅរមណីយដ្ឋានប្រណិតសំខាន់ៗនៅកម្ពុជា ជាពិសេសគឺតំបន់សមុទ្រតែម្តង។

បើតាមក្រសួងទេសចរណ៍បច្ចុប្បន្នក្រុមហ៊ុន Samra Seaplane កំពុងធ្វើការជាមួយរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល ដើម្បីចុះបញ្ជីហោះហើរជាផ្លូវការ និងសិក្សាពីលក្ខណៈបច្ចេកទេស និងបទដ្ឋានច្បាប់ពាក់ព័ន្ធលើការហោះហើរនេះ។ ក្នុងនោះក្រុមហ៊ុននេះគ្រោងនាំចូលប្រភេទយន្តហោះហោះលើទឹកចំនួន២គ្រឿងនៅចុងឆ្នាំ២០២៣នេះ នឹងសាកល្បងហោះហើរសម្រាប់គោលដៅខេត្តសៀមរាប-ព្រះសីហនុ និងភ្នំពេញ-ព្រះសីហនុ ដោយចុះចតទៅដល់គោលដៅរមណីដ្ឋានប្រណិតសំខាន់ៗដូចជា កោះសង្សា កោះក្របី និងសណ្ឋាគារ Royal Sand ជាដើម។

ជាមួយគ្នានេះ ឯកឧត្តម ជុក ជំនោរ អគ្គនាយកអភិវឌ្ឍន៍ទេសចរណ៍ និងសហប្រតិបត្តិការអន្តរជាតិ បានកោតសរសើរចំពោះក្រុមហ៊ុន Samra Seaplane ដែលបានបណ្តាក់ទុនវិនិយោគលើសេវាកម្មហោះហើរតាមរយៈយន្តហោះលើទឹកលើកដំបូងនៅកម្ពុជានេះ។ ហើយតាមរយៈផលិតផលថ្មីនេះ ឯកឧត្តមរំពឹងថា វានឹងជួយបង្កភាពងាយស្រួល បង្កើនផាសុកភាព កាត់បន្ថយពេលវេលា និងផ្តល់បទពិសោធន៍ថ្មីដល់អ្នកទេសចរ ដែលជាចលករមួយបន្ថែមទៀតក្នុងការរួមចំណែកជួយអភិវឌ្ឍន៍ និងស្តារវិស័យទេសចរណ៍ក្រោយវិបត្តិកូវីដ-១៩។

យ៉ាងណាមិញតាមរយៈកិច្ចសហប្រតិបត្តិការនេះ ឯកឧត្តម ជុក ជំនោរ នឹងស្នើសុំការគាំទ្រជាផ្លូវការពីឯកឧត្តមរដ្ឋមន្ត្រីក្រសួងទេសចរណ៍ ដើម្បីជំរុញផលិតផលថ្មីនេះឲ្យកាន់តែផុលផុសបន្ថែមទៀត។ ជាមួយគ្នានេះឯកឧត្តមសំណូមពរឲ្យក្រុមហ៊ុន គិតគូរពីការហោះហើរទៅកាន់ខេត្តគោលដៅផ្សេងៗទៀត ដូចជាខេត្តមណ្ឌលគិរី និងតំបន់មេគង្គលើជាដើម ដែលជាគោលដៅក្នុងផែនការមេអភិវឌ្ឍន៍ទេសចរណ៍នៅកម្ពុជា៕




អត្ថបទបន្ទាប់


តើហេតុអ្វីអ៊ីតាលីអះអាងថា ការចូលរួមក្នុងគម្រោងខ្សែក្រវ៉ាត់ និងផ្លូវរបស់ចិន «ជាការសម្រេចចិត្តមួយដ៏ខុសឆ្គងបំផុត»?

រដ្ឋមន្ត្រីក្រសួងការពារជាតិអ៊ីតាលី លោកហ្គីដូ ក្រូសេតតូ (Guido Crosetto) ទើបតែបានចេញមុខមករិះគន់ចំៗតែម្តងចំពោះការសម្រេចចិត្តរបស់ប្រទេសលោ…

តើការផ្អាកនាំចេញអង្កររបស់ឥណ្ឌាអាចជះឥទ្ធិពលយ៉ាងណាដល់វិស័យស្រូវ-អង្ករនៅតំបន់ និងកម្ពុជា?

ប្រទេសឥណ្ឌា ដែលជាប្រទេសនាំអង្ករចេញច្រើជាងគេលើពិភពលោក កាលពីពេលថ្មីៗនេះ បានហាមមិនឲ្យមានការនាំចេញអង្ករមួយចំនួន ក្នុងគោលបំណងរក្សានូវសន្តិស្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ