មូលនិធិអភិវឌ្ឍន៍សហគ្រិនភាព

មូលនិធិអភិវឌ្ឍន៍សហគ្រិនភាពនឹងបង្កើនការបណ្តុះបណ្តាលសមត្ថភាពទៅដល់ម្ចាស់សហគ្រាសធុនតូច និងមធ្យម ក្នុងការចាប់យកឌីជីថល ការពង្រីកទីផ្សារ និងការទទួលបានហិរញ្ញប្បទានគាំទ្របន្ថែម


នាព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២១, ក្រុមប្រឹក្សាបរធនបាលនៃមូលនិធិអភិវឌ្ឍន៍សហគ្រិនភាពបានរៀបចំកិច្ចប្រជុំ លើកទី ០៩ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម វង្សី វិស្សុត រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី, រដ្ឋលេខាធិការប្រចាំ ការនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាបរធនបាល នៃមូលនិធិអភិវឌ្ឍន៍សហគ្រិនភាព (ម.អ.ស.)
មូលនិធិអភិវឌ្ឍន៍សហគ្រិនភាព
ដោយ

តាមរយៈប្រព័ន្ធអនឡាញ ដោយមានការអញ្ជើញចូលរួមពីឯកឧត្តមបណ្ឌិត ផាន់ ផល្លា រដ្ឋលេខាធិការការនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, ឯកឧត្តមបណ្ឌិត គង់ ម៉ារី អនុរដ្ឋលេខាធិការការនៃក្រសួងសេដ្ឋកិច្ច, អ្នកឧកញ៉ា សៀ ឬទ្ធី ប្រធាន ក្រុមប្រឹក្សាភិបាលក្រុមហ៊ុនវើលដ៍ប្រ៊ីដគ្រុប, លោកបណ្ឌិត អ៊ិន ចាន់នី ប្រធាននាយកប្រតិបត្តិធនាគារ អេស៊ីលីដា ភីអិលស៊ី, ឯកឧត្តម ជា កុកហុង ប្រធានលេខាធិការដ្ឋាន ម.អ.ស., និង ឯកឧត្តមបណ្ឌិត ឈៀវ វណ្ណមុនិណ្ឌ នាយក ប្រតិបត្តិសហគ្រិនខ្មែរ ដើម្បីកំណត់ ទិសដៅសម្រាប់សហគ្រិនខ្មែរ ក្នុងន័យពន្លឿន និងបង្កើនការគាំទ្រដល់សហគ្រាស ធុនតូច និងមធ្យម, និងធុរកិច្ចបង្កើតថ្មី និងលើកកម្ពស់ការកសាងប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាពនៅកម្ពុជា។

ក្រោយពីបានពិភាក្សា និងដោះដូរមតិយោបល់រួចមក អង្គប្រជុំបានសម្រេចដាក់ចេញគោលការណ៍ណែនាំមួយចំនួនសម្រាប់សហគ្រិនខ្មែរបន្តអនុវត្តកម្មវិធីរបស់ខ្លួនដើម្បីជួយគាំទ្រសហគ្រាសធុនតូច និងមធ្យម, និងធុរកិច្ចបង្កើតថ្មីមានជាអាទិ៍៖ (១) ការកសាងសមត្ថភាពសហគ្រិនក្នុងការទទួលបានហិរញ្ញប្បទានពីស្ថាប័នហិរញ្ញវត្ថុផ្សេងៗ, និង (២) ការពង្រឹងតួនាទីស្នូលរបស់ខ្លួនក្នុងការជួយតភ្ជាប់សហគ្រាសដែលមានសក្តានុពលទៅបណ្តាញទីផ្សារក្នុងស្រុក និងក្រៅស្រុក, ប្រភពហិរញ្ញវត្ថុ និងការប្រើប្រាស់បច្ចេកវិទ្យាឌីជីថលនៅក្នុងអាជីវកម្ម។ 

ក្នុងន័យនេះផងដែរ ឯកឧត្ដមប្រធាន បានបន្តណែនាំបន្ថែមដល់សហគ្រិនខ្មែរក្នុងការបន្តជ្រើសរើសដៃគូរបន្ថែមទៀតដែលមានគុណវុឌ្ឍិសមស្រប ដើម្បីសហការក្នុងការជំរុញឱ្យការលើកកម្ពស់ប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាពមានសភាពរស់រវើក, អាចបង្កើនចំនួនសហគ្រិនឱ្យបានច្រើនផុសផុល និងធានាអំពីជោគជ័យរបស់សហគ្រិន។ សហគ្រិនខ្មែរក៏ត្រូវបន្តផ្សព្វផ្សាយអំពីគុណតម្លៃរបស់ខ្លួនដែល សហគ្រិនខ្មែរនឹងក្លាយជាស្ថាប័ន និងជាដៃគូ ដែលអាចទុក្ខចិត្តបានក្នុងការជួយបង្កើនសមត្ថភាព និងតភ្ជាប់រវាងម្ចាស់សហគ្រាសជាមួយនឹងដៃគូយុទ្ធសាស្ត្រ ដើម្បីឱ្យទទួលបានជោគជ័យក្នុងការប្រកបអាជីវកម្ម របស់ខ្លួនដែលកំពុងមានភាពច្នៃប្រឌិតខ្ពស់និងមានផលិតផលិតផលដែលមានសក្តានុពល ដើម្បីរួមចំណែកធ្វើពិពិធកម្មសេដ្ឋកិច្ច និងជំរុញបន្ថែមនៃកំណើនសេដ្ឋកិច្ចជាតិ។ 

ជាចុងក្រោយ, ឯកឧត្ដម វង្សី វិស្សុត រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី រដ្ឋលេខាធិការប្រចាំការ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាបរធនបាលមូលនិធិអភិវឌ្ឍន៍សហគ្រិនភាព ក៍បានថ្លែងអំណរគុណឯកឧត្តម អ្នកឧកញ៉ា ដែលជាសមាជិក និងទីប្រឹក្សានៃក្រុមប្រឹក្សាបរធនបាល ម.អ.ស. ព្រមទាំងបានវាយតម្លៃខ្ពស់ដល់ក្រុមការងារ ចំពោះកិច្ចខិតខំបំពេញការងារដែលមានវឌ្ឍនភាពល្អប្រសើរ និងមានឆន្ទៈមុតមាំក្នុងការលើកកម្ពស់ប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាពកម្ពុជាឱ្យកាន់តែរីកចម្រើនប្រកបដោយចីរភាព និងបរិយាប័ន្ន។

None



អត្ថបទបន្ទាប់


ទីក្រុង​រណប​សិរីមង្គល បង្កើត​កម្មវិធី​ប្រកួត​ប្រជែង​តុបតែងផ្ទះ «ផ្ទះខ្ញុំស្អាត!» ផ្ទះស្អាតជាងគេ នឹងទទួលរង្វាន់ ៨លានរៀល!

គម្រោង​លំនៅឋាន ទីក្រុង​រណប​សិរីមង្គល ដែល​អភិវឌ្ឍ​ដោយ​ក្រុមហ៊ុន Worldbridge Homes បាន​​បង្កើត​កម្មវិធី​ប្រកួត​តុបតែង​លំនៅឋាន​សម្រាប់​ប្…

ក្រុមហ៊ុន Axiata និងក្រុមហ៊ុន NINE ផ្តល់ជូនស្វ័យប្រវត្តិកម្មគេហដ្ឋានតាមរយៈឧបករណ៍ IoT ថ្មីៗ

គ្រប់គេហដ្ឋានទាំងអស់ឥឡូវនេះអាចក្លាយជាផ្ទះឆ្លាតវៃ ជាមួយនឹងឧបករណ៍អិុនធឺណិត Internet of Thing (IoT) ទំនើប ដែលអាចរកទិញបាននៅតាមហាង Sma…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ