
អ្នកនាង សែម ស្រីនាង ប្រធានផ្នែកលក់ នៃបុរី The Flora បានអះអាងថា ការបង្កើតឲ្យមាន Clubhouse ខ្នាតធំមួយនៅក្នុងគម្រោង The Flora តាមបណ្ដោយផ្លូវជាតិលេខ៦អានេះ គឺដើម្បីផ្ដល់នូវភាពងាយស្រួល និងផាកសុកភាពដល់ប្រជាពលរដ្ឋរស់នៅក្នុងបុរី The Flora ហើយវាក៏ឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋទូទៅដែលរស់នៅក្នុងតំបន់ជ្រោយចង្វារផងដែរ។

អ្នកនាង សែម ស្រីនាង បានលើកឡើងពីលក្ខណៈពិសេស របស់ The Flora Clubhouse ថា ជាកន្លែងដែលផ្ដល់នូវផាសុកសុខភាពសម្រាប់អ្នកចូលចិត្តហាត់ប្រាណ ហែលទឹក ស្ទីមសូណា ហាត់យ៉ូហ្គា និងអាងត្រាំទឹក ព្រោះក្រៅតែពីមានការរៀបចំទីតាំងបានល្អ និងសម្ភារៈហាត់ប្រាណទំនើបៗ នៅក្នុងក្លឹបហាត់ប្រាណនេះ ក៏មានគ្រូជំនាញៗ ដែលមកបង្វឹកដោយផ្ទាល់ផងដែរ។



សម្រាប់រយៈពេលបើកសម្ពោធសាកល្បងនេះ The Flora Clubhouse ក៏មានការផ្ដល់ជូនពិសេសជាច្រើនសម្រាប់អ្នកចុះឈ្មោះជាសមាជិកដូចជា ទិញគូប៉ុងចូលហាត់ប្រាណ ១០ដង ថែមជូន២ដង។ សម្រាប់អ្នកចុះឈ្មោះ ហែលទឹកកន្លះឆ្នាំ នឹងទទួលបានការបង្រៀនហែលទឹកពីគ្រូជំនាញមួយចេះតែម្ដង សម្រាប់សមាជិក១០នាក់ដំបូង។ ដោយឡែក សម្រាប់អ្នកដែលមិនបានចុះឈ្មោះជាសមាជិក ការចូលមកក្លឹបហាត់ប្រាណ The Flora Clubhouse មួយលើកតម្លៃ ២,៥ដុល្លារ៕

