ការធ្វើតេស្តរហ័សកូវីដ-១៩ ដល់កម្មកររោងចក្រ

ក្រសួងការងារណែនាំឲ្យរោងចក្រធ្វើតេស្តរហ័សរកកូវីដ-១៩ ដល់កម្មករទាំងអស់ឱ្យបាន២ដងយ៉ាងតិចនៅមុនថ្ងៃទី១០ កញ្ញា


ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈបានណែនាំដល់ម្ចាស់ ឬនាយករោងចក្រ សហគ្រាស ទាំងអស់ត្រូវធ្វើតេស្តរហ័សកូវីដ-១៩ ដល់កម្មករទាំងអស់ឱ្យបាន ២ដងយ៉ាងតិច មុនថ្ងៃទី១០ ខែកញ្ញាខាងមុខនេះ ដើម្បីចូលរួមក្នុងការប្រយុទ្ធប្រឆាំងនឹងការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩បំប្លែងថ្មីឌែលតា ដែលបច្ចុប្បន្នកំពុងបន្ដរាតត្បាតកាន់តែខ្លាំងក្លានៅកម្ពុជា ក៏ដូចជាពិភពលោកផងដែរ។
កម្មកររោងចក្រអង្គុយរងចាំការធ្វើតេស្តរហ័សកូវីឌ១៩ (រូបភាពឯកសារ))

តំណាង​រោងចក្រ និង មន្ត្រី​ក្រសួង​ការងារ​បាន​អះអាង​ថា ការ​ជំរុញ​ការ​ធ្វើតេស្ដ​រហ័សរ​កកូ​វី​ដ​១៩ ដល់​កម្មករនិយោជិត​រោងចក្រ​សហគ្រាស​នេះ មិន​ត្រឹមតែ​ជា​ការ​ជួយ​ទប់ស្កាត់​កូ​វី​ដ​១៩ ស្រប​តាម​វិធានការ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ប៉ុណ្ណោះ​ទេ ប៉ុន្ដែ​វា នឹង​ជួយ​ធ្វើ​ឲ្យ​ផលិតកម្ម​នៅ​ក្នុង​វិស័យ​រោងចក្រ​សហគ្រាស​នឹង​កាន់តែ​ប្រសើរ​ឡើង​ផង​ដែរ​។

យោង​តាម​ការ​សេចក្ដីណែនាំ​មួយ​របស់​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​ជីវៈ នៅ​ថ្ងៃ​ទី​១៨ ខែសីហា ការ​ដាក់​ចេញ​នូវ​វិធានការ​ធ្វើតេស្ដ​រហ័ស​ជូន​ដល់​កម្មករនិយោជិត​នេះ គឺ​ស្រប​ពេល​ជាមួយ​កម្ពុជា កំពុង​ជួប​បញ្ហា​ឆ្លង​រាលដាល​នៃ​វីរុស​ប​ម្លែ​ង​ថ្មី​កូ​វី​ដ​-១៩ ប្រភេទ​ដែល​តា (Delta)​។ ដើម្បី​ទប់ស្កាត់​ការ​ឆ្លង​រាលដាល​នេះ ឯកឧត្តម អ៊ិ​ត សំ​ហេង រដ្ឋមន្ត្រីក្រសួង​ការងារ បាន​ណែនាំ​គ្រប់​ម្ចាស់ ឬ​នាយក​រោងចក្រ សហគ្រាស ត្រូវ​រៀបចំ​ធ្វើតេស្ត​រហ័ស​កូ​វី​ដ​-១៩ ដល់​កម្មករ​ទាំងអស់​ឱ្យ​បាន ២​ដង​យ៉ាងតិច​មុន ថ្ងៃ​ទី​១០ ខែកញ្ញា ខាង​មុខ​នេះ​។

បន្ថែម​ពី​នេះ ក្រសួង​ក៏​បាន​ណែនាំ​ឱ្យ​ម្ចាស់ ឬ​នាយក​រោងចក្រ សហគ្រាស បញ្ជា​ទិញ​ឧបករណ៍​តេស្ត​រហ័ស​រក​អង់​ទី​ហ្សែ​ន​កូ​វី​ដ​-១៩ ក្នុង​តម្លៃ​ដើម​តាម​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍​។ ចំពោះ​ករណី​រក​ឃើញ​កម្មករនិយោជិត​ណាមួយ​មាន​វិជ្ជមាន​កូ​វី​ដ​-១៩ តាម​រយៈ​ការ​ធ្វើតេស្ត​រហ័ស​នេះ ឬ​មាន​អាកា​រៈ​សង្ស័យ រោងចក្រ សហគ្រាស ត្រូវ​រាយការណ៍​បន្ទាន់​ទៅ​ក្រសួងសុខាភិបាល​។ 

បើ​តាម​ឯកឧត្តម ហេង សួរ អ្នកនាំពាក្យ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ ប្រាប់​សារព័ត៌មាន​ខេ​ម​បូ​ណូ​មី​ស​ថា នេះ​ជា​វិធានការ​ចាំបាច់​របស់​ក្រសួងសុខាភិបាល ដើម្បី​ទប់ស្កាត់ ការ​ឆ្លង​រាលដាល​នៃ​វីរុស​ប​ម្លែ​ង​ថ្មី ប្រភេទ​ដែល​តា​(Delta) ក៏​ដូច​ជា រក្សា​សុវត្ថិភាព​ជូន​កម្មករ​-​ក​ម្មា​ការិនី គ្រប់​ៗ​រូប​។

ជាមួយ​គ្នា​នេះ​ដែ​ឬ លោក កាំ​ង ម៉ូ​នី​កា អគ្គលេខាធិការ​រង​សមាគម​រោងចក្រ​កាត់ដេរ កម្ពុជា រំពឹង​ថា វិធានការ​របស់​ក្រសួងសុខាភិបាល និង​ការ​ណែនាំ​របស់​ក្រសួង​ការងារ នឹង​ចូលរួម​កាត់​បន្ថយ ការ​ឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វី​ដ​-១៩ យ៉ាង​មាន​ប្រសិទ្ធភាព​។ លោក កាំ​ង ម៉ូ​នី​កា យល់​ថា វិធានការ​នេះ មិន​ត្រឹមតែ​ជួយ​ទប់ស្កាត់​ការ​ឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វី​ដ​-១៩ ប៉ុណ្ណោះ​ទេ ប៉​ន្ដែ​វា​ក៏​ធ្វើ​ឱ្យ​ដំណើរ​ផលិតកម្ម ក្នុង​វិស័យ​កាត់ដេរ និង​វាយ​ភ័​ណ្ឌ កាន់តែ​ប្រសើរ​ផង​ដែរ​។

បើ​តាម​លោក កាំ​ង ម៉ូ​នី​កា ដ្បិតថា ជំងឺ​កូ​វី​ដ​-១៩ នៅ​បន្ត​អូស​បន្លាយ និង​មាន​មេរោគ​ប​ម្លែ​ង​ថ្មី ប្រភេទ​ដែល​តា ចូល​មក​កម្ពុជា តែ​រយៈពេល​ចុង​ក្រោយ​នេះ វិស័យ​កាត់ដេរ និង​វាយ​ភ័​ណ្ឌ នៅ​តែ​អាច​បន្ត​ជា​ធម្មតា និង​កាន់តែ​មាន​សភាព​វិល​មក​រក​ធម្មតា​ឡើង​វិញ​ជា​បណ្ដើរ​ៗ​ហើយ​ដែរ​៕

អត្ថបទ៖ ខន ណារី

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


កម្ពុជាត្រៀមនាំចេញមាសជាង១០០គីឡូក្រាមបន្ថែមទៀត ទៅកាន់ទីផ្សារក្រៅប្រទេស

ព័ត៌មាន
មន្ត្រីជាន់ខ្ពស់ក្រសួងរ៉ែ និងថាមពលបានបញ្ជាក់ថា មកទល់ពេលនេះកម្ពុជាចម្រាញ់មាសពីខេត្តមណ្ឌលគិរីបានជាង២០០គីឡូក្រាមហើយ ខណៈបច្ចុប្បន្នកម្ពុជាកំពុ…

ចិនយល់ព្រមឲ្យក្រុមហ៊ុននាំចេញមៀនថៃចំនួន៥៦ នាំចូលមៀនទៅកាន់ទីផ្សារចិនឡើងវិញហើយ !

ព័ត៌មាន
ក្រោយពីមានបញ្ហារាំងស្ទះការនាំចេញមៀនថៃទៅកាន់ទីផ្សារប្រទេសចិនអស់មួយកន្លងមកនេះ ឥឡូវនេះ ប្រទេសថៃចាប់ផ្ដើមមានក្ដីសង្ឃឹមឡើងវិញហើយ ដោយភាគីចិន…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ