សេចក្ដីថ្លែងការណ៍នេះបានធ្វើឡើងដោយរដ្ឋមន្ត្រីការបរទេសនៃប្រទេសហ្វីលីពីន លោកស្រី ថេរេសា ភី ឡាហ្សារ៉ូ (Theresa P. Lazaro) អំឡុងពេលចូលរួមជាក្នុងកិច្ចប្រជុំពិសេសរដ្ឋមន្ត្រីការបរទេសអាស៊ាននៅទីក្រុងកូឡាឡាំពួ កាលពីថ្ងៃទី ២២ ខែធ្នូ ឆ្នាំ ២០២៥ តាមការអញ្ជើញរបស់ប្រទេសម៉ាឡេស៊ី ក្នុងនាមជាប្រធានអាស៊ាននៅឆ្នាំ២០២៥ ដើម្បីពិភាក្សាអំពីស្ថានការណ៍តាមបណ្តោយព្រំដែនកម្ពុជា-ថៃ។
សេចក្តីថ្លែងការណ៍នេះបានសរសេរថា “បន្ទាប់ពីការប្រជុំពិភាក្សានៅថ្ងៃនេះ ប្រទេសហ្វីលីពីនបានត្រៀមខ្លួនរួចស្រេចហើយ ដើម្បីទទួលតួនាទីជាអ្នកសម្របសម្រួលក្នុងជម្លោះព្រំដែនរវាងកម្ពុជា និងថៃ ប្រសិនបើភាគីទាំង២ សម្រេចចិត្តប្រើប្រាស់ការិយាល័យដ៏ល្អរបស់ប្រធាន នៅពេលដែលហ្វីលីពីនចូលកាន់តំណែងជាប្រធានអាស៊ាននៅខែមករា ឆ្នាំ២០២៦”។
ប្រទេសហ្វីលីពីនបានបញ្ចាក់បន្ថែមពីការត្រៀមខ្លួនរបស់ខ្លួនក្នុងនាមជាប្រធានអាស៊ានប្តូរវេនថ្មី ដើម្បីជួយសម្រួល និងសម្របសម្រួលឱ្យមានបទឈប់បាញ់រវាងប្រទេសថៃ និងប្រទេសកម្ពុជា ប្រសិនបើចាំបាច់ ចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៦៕