Advertisement
ការនាំចេញទៅជប៉ុន

កម្ពុជានៅតែខ្លាំងជាងឡាវ និង មីយ៉ាន់ម៉ា ក្នុងការនាំចេញទៅទីផ្សារជប៉ុន


ការនាំចេញទំនិញរបស់កម្ពុជាទៅកាន់ទីផ្សារប្រទេសជប៉ុននៅតែខ្លាំង។ ខ្លាំងបើគិតពីភាពជាក់ស្តែងក្នុងរយៈពេល៥ខែដំបូងដើមឆ្នាំ២០១៩នេះ កម្ពុជាបានធ្វើការនាំចេញទំនិញទៅជប៉ុន មានតម្លៃជាទឹកប្រាក់ជាង ៧០០លានដុល្លារ ដោយបានកើនឡើងជាង ១៦ ភាគរយ ខណៈជប៉ុននាំចូលមកកម្ពុជាវិញក្នុងទឹកប្រាក់ ជាង ២១០ លានដុល្លារ កើនឡើងជាង ៣៨ភាគរយធៀបនឹងឆ្នាំ ២០១៨កន្លងទៅ។ នេះបើយើងតាមតួលេខពាណិជ្ជកម្មពីអង្គការពាណិជ្ជកម្មក្រៅប្រទេសជប៉ុន ហៅកាត់ថា JETRO។
រូបលោក Shinzo Abe នាយករដ្ឋមន្ត្រីជប៉ុន និងសម្ដេច ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា (https://japan.kantei.go.jp)
ដោយ
Advertisement

នៅក្នុងរយៈពេល​៥ខែឆ្នាំនេះ កម្ពុជាត្រូវ​បានគេចាត់​ទុកថា ជាប្រទេស​ស្ថិតនៅ​លេខរៀង​លំដាប់ទី​៨ នៃ ប្រទេស​ក្នុងតំបន់​អាស៊ាន​ ដែលបាន​នាំចេញ​ទៅជប៉ុន ដែលខ្លាំង​ជាង​ប្រទេស​ឡាវ និង មីយ៉ានម៉ា នៅក្នុងរយៈ​ពេលជិត​កន្លះឆ្នាំ​កន្លង​មកនេះ។ 

ប្រទេសក្នុង​តំបន់អាស៊ាន ដែលបាននាំ​ចេញ​ច្រើនជាងគេ​ទៅជប៉ុន​ក្នុងរយៈពេល ៥ខែដើម​ឆ្នាំនេះបង្ហាញឲ្យ​ឃើញថា ប្រទេសថៃ​បាននាំមុខគេ​ដែលមាន​ទឹកប្រាក់​ជាង១០ ពាន់​លានដុល្លារ ​វៀតណាម ជាង ៨ពាន់​លានដុល្លារ ឥណ្ឌូនេស៊ី និង ម៉ាឡេស៊ី មានទឹក​ប្រាក់ប្រហាក់​ប្រហែល​គ្នា ជាង ៧ពាន់​លានដុល្លារ ប្រទេស​ហ្វីលីពីន ជាង ៤ពាន់លាន​ដុល្លារ និងសិង្ហបុរីជាង ៣ ពាន់​លាន​ដុល្លារ ខណៈការនាំចេញ​របស់​មីយ៉ានម៉ា ទាបជាង កម្ពុជា ដែលមាន​ទឹកប្រាក់​ជាង៥ លានដុល្លារ និងឡាវ​មានជាង​ ៦១ លានដុល្លារ។

អ្វីដែលគួរឲ្យ​កត់សម្គាល់ នៅក្នុងរបាយការណ៍​ឃើញថា ផលិតផល​សំខាន់ៗ ដែលកម្ពុជា​បាននំាចេញ​ទៅជប៉ុន​មានដូចជា ស្បែកជើង សម្លៀកបំពាក់ និង គ្រឿងបង្គំ​ម៉ាស៊ីន​អគ្គិសនី ចំណែក​ឯ​ កម្ពុជាមាន​តម្រូវការ​នាំចូលពី​ជប៉ុនវិញ គឺផលិតផល​គ្រឿងម៉ាស៊ីន សម្រាប់ដំណើរ​ការរោងចក្រ​ រថយន្ត ​គ្រឿង​អេឡិចទ្រូនិក គ្រឿងចក្រ​សម្រាប់​វិស័យ​កសិកម្ម និងគ្រឿង​បរិក្ខា​សម្រាប់​លំនៅដ្ឋាន​ជាដើម។

ដើម្បី ជំរុញការ​នាំចេញ​ទៅកាន់ក្រៅប្រទេស​ឲ្យកាន់តែខ្លាំង ពិសេសទៅ​ទីផ្សារជប៉ុន កាលពីពេលថ្មីៗ​កន្លងទៅនេះ ប្រមុខរាជរដ្ឋាភិបាល​កម្ពុជា​ក្នុងដំណើរ​ទស្សន​កិច្ច​ចូលរួម​សន្និសីទ​អន្តរជាតិ​លើកទី​២៥ ស្តីពីអនាគត​របស់​អាស៊ី នៅទីក្រុង​តូក្យូ ប្រទេសជប៉ុន ក៏ធ្លាប់​បានអំពាវនាវ​ទៅដល់​វិនិយោគ​ជប៉ុន​ពង្រីក​ការវិនិយោគ​របស់ខ្លួន​នៅកម្ពុជា​ឲ្យកាន់តែ​ច្រើន​ថែមទៀត និងបានអះអាងថា កម្ពុជា​ពិតជាត្រូវការ​ការ​វិនិយោគ​ជប៉ុន ហើយក្នុងនាម​រាចរដ្ឋាភិបាល​កម្ពុជា​បានត្រៀមខ្លួន​ជាស្រេច​ក្នុងការផ្តល់កិច្ច​សម្រប​សម្រួល​រាល់និតិវិធី​រដ្ឋបាល និងអមដំណើរ​ទៅតាម​គ្រប់ដំណាក់កាល​នៃប្រតិបត្តិការ​របស់​អ្នកវិនិយោគ​នៅកម្ពុជា។

សូមជម្រាបថា ការវិនិយោគ​ផ្ទាល់​ពីជប៉ុន ផ្អែកតាម​ការកត់ត្រា​របស់ក្រុមប្រឹក្សា​អភិវឌ្ឍន៍កម្ពុជា គិតពី ឆ្នាំ១៩៩៤ រហូតដល់​ត្រីមាសទី១ ឆ្នាំ២០១៩ ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា បានចុះបញ្ជី​គម្រោង​វិនិយោគ​របស់ ក្រុមហ៊ុនជប៉ុន ចំនួន ១៣៧​គម្រោង ដែលវិនិយោគ​ផ្តោតសំខាន់​លើ ផ្នែក​ផលិតគ្រឿង​បង្គុំអគ្គិសនី និងអេឡិកត្រូនិក គ្រឿងបង្គុំ​រថយន្ត និងសម្ភារ​បរិក្ខារ​បច្ចេកទេស កសិ-ឧស្សាហកម្ម ការកែច្នៃ​ម្ហូបអាហារ សណ្ឋាគារ ទេសចរណ៍ មន្ទីរពេទ្យ និងផ្សារទំនើប​ ដែលមាន​ទុនវិនិយោគ​សរុបរហូតដល់​ជាង ២ពាន់លានដុល្លារ៕

Advertisement
© 2019 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


របាយការណ៍៖ អាជីវកម្មធំៗច្រើនលើសលុប នៅខេត្តព្រះសីហនុ ត្រូវបានគ្រប់គ្រងដោយជនជាតិចិន

ព័ត៌មាន
អាជីវកម្មធំៗជាច្រើនដែលកំពុងមានប្រតិបត្តិការនៅខេត្តព្រះសីហនុ នាពេលបច្ចុប្បន្ន ដូចជា សណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋាន កាស៊ីណូ និងមជ្ឈមណ្ឌលក...

ចិនច្រានចោលថា មិនមានក្រុមហ៊ុនចិនច្រើនផ្លាស់ប្តូរចង្វាក់ផ្គត់ផ្គង់ចេញពីប្រទេសរបស់ខ្លួនទេ

ព័ត៌មាន
សាធារណជនទូទៅបានយល់ឃើញថា ក្រុមហ៊ុនចិនជាច្រើន បានរត់ចេញទៅធ្វើអាជីវកម្មនៅក្រៅប្រទេសវិញក្នុងការផ្លាស់ប្តូរខ្សែចង្វាក់ផ្គត់ផ្គង់របស់ខ្លូន ដើម្...
ច្រើនទៀត

អត្ថបទស្រដៀង


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ