គម្រោងបើកច្រកព្រំដែនថ្មី

តើអ្នកជំនាញ យល់ឃើញបែបណាជុំវិញគម្រោងបើកច្រកព្រំដែនថ្មីបន្ថែមទៀតរវាងកម្ពុជា-ថៃ ?


មន្ត្រីជាន់ខ្ពស់ក្រសួងសាធារណការ និងដឹកជញ្ជូនបានប្រាប់ ខេមបូណូមីសថា ភាគីកម្ពុជានិងថៃបានឯកភាពគ្នាលើចំណុចជាច្រើនក្នុងការបើកច្រកព្រំដែនថ្មីស្ទឹងបត់-បាណងអៀនរវាងខេត្តបន្ទាយមានជ័យជាមួយខេត្តស្រះកែវរបស់ថៃ ប៉ុន្តែមិនទាន់អាចបញ្ជាក់ពីពេលវេលាជាក់លាក់បើកច្រកព្រំដែនថ្មីនេះនៅឡើយទេ។ តាមគម្រោងភាគីទាំងពីរ គ្រោងបើកច្រកព្រំដែនស្ទឹងបត់-បាណងអៀន បណ្តោះអាសន្នតាំងពីខែកក្កដា មកម្ល៉េះ តែត្រូវបានពន្យារពេលមកដល់បច្ចុប្បន្ន ដោយសារការរាតត្បាតនៃជំងឺកូវីដ-១៩។
រូបឯកសារ​ ច្រកព្រំដែនរវាង​កម្ពុជា និងថៃ (រូបភាព៖https://www.live-less-ordinary.com)

អ្នកជំនាញ​ក្នុង​វិស័យ​ដឹក​ជញ្ជូន​ជឿជាក់​ថា ក្រោយ​ច្រកព្រំដែន​នេះ​បើក​ដំណើរការ វា​នឹង​ជួយ​កាត់​ការ​កកស្ទះ និង​ធ្វើ​ឲ្យ​ការ​ដឹក​ជញ្ជូន​ទំនិញ​រវាង​ប្រទេស​ទាំង​ពីរ​ឲ្យ​កាន់តែ​មាន​ភាពល្អ​ប្រសើរ​មួយ​កម្រិត​។

អ្នកនាំពាក្យ​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន បាន​ប្រាប់​សារព័ត៌មាន ខេ​ម​បូ​ណូ​មី​ស ថា ប្រសិនបើ​ស្ថានភាព​នៃ​ការ​ឆ្លង​ជំងឺ​កូ​វី​ដ​-១៩ នៅ​តាម​ព្រំដែន​កម្ពុជា​-​ថៃ​មាន​ភាព​ធូរស្បើយ ភាគី​ទាំង​ពីរ​នឹង​បើក​ឲ្យ​ដំណើរការ​បណ្តោះអាសន្ន​ច្រកព្រំដែន​អន្តរជាតិ​ស្ទឹង​បត់​-​បាណ​ង​អៀន ដែល​ប្រសព្វ​គ្នា​រវាង​ខេត្តបន្ទាយមានជ័យ​និង​ខេត្ត​ស្រះ​កែវ​របស់​ថៃ​ក្នុង​ពេល​ឆាប់​ខាង​មុខ​នេះ​។ ប៉ុន្តែ​មក​ទល់​ពេល​នេះ​ភាគី​ទាំង​ពីរ​មិន​ទាន់​បាន​កំណត់​ពេលវេលា​ជាក់លាក់​ណាមួយ​ក្នុង​ការ​បើក​ច្រកព្រំដែន​នេះ​នៅឡើយ​ទេ​។

ឯកឧត្តម វ៉ា​ស៊ឹ​ម សុ​រិ​យ៉ា បាន​បន្ថែម​ថា តាម​គម្រោង​ច្រកព្រំដែន​អន្តរជាតិ​ថ្មី​នេះ​គ្រោង​បើក​ឲ្យ​ដំណើរការ​បណ្តោះអាសន្ន​តាំងពី​ខែកក្កដា ឆ្នាំ​២០២១ មក​ម្ល៉េះ តែ​ត្រូវ​បាន​ពន្យា​ពេល​ដោយសារ​ការ​រាតត្បាត​នៃ​ជំងឺ​កូ​វី​ដ​-១៩​។

ជាមួយ​គ្នា​នេះ​ឧកញ៉ា ស៊ិ​ន ច​ន្ធី ប្រធាន​សមាគម​ភស្តុ​ភារ​កម្ម​កម្ពុជា​រំពឹង​ថា ក្រោយ​ច្រកព្រំដែន​អន្តរជាតិ​ស្ទឹង​បត់​-​បាណ​ង​អៀន​ដាក់​ឲ្យ​ដំណើរការ​បណ្តោះអាសន្ន វា​នឹង​ជួយ​សម្រួល​ឲ្យ​ការ​ដឹក​ជញ្ជូន​ទំនិញ​ចេញចូល​រវាង​ប្រទេស​ទាំង​ពីរ​ឲ្យ​កាន់តែ​មាន​ភាពល្អ​ប្រសើរ​មួយ​កម្រិត​ទៀត​។ ជា​ពិសេស ជួយ​កាត់​បន្ថយ​ការ​កកស្ទះ​ការ​ធ្វើ​ដំណើរ និង​ដឹក​ជញ្ជូន​ទំនិញ​នៅ​តាម​ច្រកព្រំដែន​អន្តរជាតិ​ប៉ោយ​ប៉ែ​ត ដែល​មាន​សភាព​តូច និង​មមាញឹក​ជាមួយ​ការ​ធ្វើ​ពាណិជ្ជកម្ម​។ 

ពាក់ព័ន្ធ​ការ​ធ្វើ​ពាណិជ្ជកម្ម និង​ដឹក​ជញ្ជូន​ទំនិញ​ទ្វេភាគី​កម្ពុជា​ថៃ ឧកញ៉ា ស៊ិ​ន ច​ន្ធី បាន​បញ្ជាក់​ប្រាក់​សារព័ត៌មាន​ខេ​ម​បូ​ណូ​មី​ស​ថា បច្ចុប្បន្ន​ការ​ដឹក​ជញ្ជូន និង​ដោះ​ដូរ​ទំនិញ​រវាង​ប្រទេស​ទាំង​ពីរ​ហាក់​មាន​ភាពល្អ​ប្រសើរ​ឡើង​វិញ​មួយ​កម្រិត​ទៀត​ហើយ​។ អ្នកជំនាញ​រូប​នេះ​អះអាង​ថា បញ្ហា​ទឹកជំនន់​នៅ​ប្រទេស​ថៃ ជា​ពិសេស​នៅ​ព្រំដែន​ខេត្តបន្ទាយមានជ័យ​មិន​បាន​បង្ក​ការ​រំខាន ឬ​រាំងស្ទះ​ដល់​ការ​ដឹក​ជញ្ជូន​ទំនិញ​រវាង​ប្រទេស​ទាំង​ពីរ​នោះ​ទេ​។

ឯកឧត្តម វ៉ា​ស៊ឹ​ម សុ​រិ​យ៉ា បាន​គូសបញ្ជាក់​ថា ច្រកព្រំដែន​ថ្មី​ស្ទឹង​បត់​-​បាណ​ង​អៀន​នេះ​មាន​ច្រក​ទ្វារធំ និង​ទីធ្លារ​ធំ​ទូលាយ​ជាង​ច្រក​អន្តរជាតិ​ប៉ោយ​ប៉ែ​ត​ដែល​អាច​បង្ក​លក្ខណៈ​ងាយស្រួល​ដល់​ការ​ដឹក​ជញ្ជូន​ទំនិញ​ចេញចូល​រវាង​ប្រទេស​ទាំង​ពីរ​កម្ពុជា​-​ថៃ​។ ឯកឧត្តម​បាន​បន្ថែម​ថា ច្រកព្រំដែន​ថ្មី​នេះ ជា​ជំនួយ​ឥណទាន​របស់​ភាគី​ថៃ​៕




អត្ថបទបន្ទាប់


មេគយ ប្រាប់ពីហេតុផលដែលសម្រេចបញ្ចុះតម្លៃពន្ធលើរថយន្តគ្មានពន្ធ និងអាករនាំចូលដែលមានស្រាប់ក្នុងប្រទេស

អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា នៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០២១ បានចេញលិខិតកែសម្រួលតារាងតម្លៃគិតពន្ធគយ សម្រាប់អនុវត្តលើរថយន្តគ្មានពន្ធ និង អ…

សមាគមមីក្រូហិរញ្ញវត្ថុ ចាប់ដៃសម្ព័ន្ធសហគមន៍កសិកម្មកម្ពុជា ដើម្បីដោះស្រាយបញ្ហាប្រឈមនានា ក្នុងវិស័យកសិកម្មនិងហិរញ្ញវត្ថុ

សមាគមមីក្រូហិរញ្ញវត្ថុ (CMA) និងសម្ព័ន្ធសហគមន៍កសិកម្មកម្ពុជា (CACA) បានចុះអនុស្សរណៈយោគយល់គ្នា នាថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២១ តាមរយៈប្រព័ន្ធអ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ