រាជរដ្ឋាភិបាលកម្ពុជា

រាជរដ្ឋាភិបាលកម្ពុជាសម្រេចផ្ដល់ប្រាក់ឧបត្ថមដល់កម្មករ-កម្មការិនីព្យួរការងារ ជាង៣ម៉ឺននាក់


សម្តេចតេជោ ហ៊ុន សែន បានប្រកាសជាថ្មីទៀត នៅថ្ងៃទី ៧ខែមីនាថា ដើម្បីដោះស្រាយនូវបញ្ហា ដែលបាននិងកំពុងកើតមាននៅក្នុងវិស័យកាត់ដេរ រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចផ្ដល់ប្រាក់ឧបត្ថម្ភដល់កម្មករ កម្មការិនីប្រមាណ ៣ម៉ឺននាក់ ដែលរងផលប៉ះពាល់ដោយសាររោងចក្រព្យួរការងារ ពោលគឺការឧបត្ថម្ភនេះ ដូចទៅនឹងអំឡុងពេលរោងចក្រព្យួរការងារក្នុងពេលកូវីដ១៩រាតត្បាតដែរ ដោយរាជរដ្ឋាភិបាលកម្ពុជានឹងផ្ដល់ជូន ៤០ដុល្លារ ហើយម្ចាស់រោងចក្រនឹងត្រូវផ្ដល់ជូន៣០ដុល្លារ។
រាជរដ្ឋាភិបាលកម្ពុជាសម្រេចផ្ដល់ប្រាក់ឧបត្ថមដល់កម្មករ-កម្មការិនីព្យួរការងារ ជាង៣ម៉ឺននាក់

ថ្លែងនៅក្នុងឱកាសអញ្ជើញជាអធិបតីប្រារព្ធពិធីអបអរសាទរទិវានារីអន្តរជាតិ ៨មីនា ខួបលើកទី១១២ នៅថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៣ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានសម្រេចផ្ដល់ប្រាក់ឧបត្ថមដល់កម្មករ-កម្មការិនី ជាង៣ម៉ឺននាក់ ដែលត្រូវបានរោងចក្រព្យួរការងារអំឡុងកូវីដ១៩។ សម្ដេច ហ៊ុន សែន បានគូសបញ្ជាក់ថា សម្ដេចបានចុះហត្ថលេខារួចហើយ កាលពីថ្ងៃទី៦ ខែមីនា ពាក់ព័ន្ធទៅលើការផ្តល់ប្រាក់ឧបត្ថម្ភ នៅក្នុងស្ថានភាពដែលរោងចក្រត្រូវបានព្យួរ បន្ទាប់ពីសម្ដេចបានបញ្ជាឲ្យរដ្ឋមន្រ្តីនៃក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ និងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ធ្វើកិច្ចអន្តរាគមន៍បន្ទាន់ដើម្បីជួយដោះស្រាយលើបញ្ហានេះ។ បើតាមការគូសបញ្ជាក់របស់សម្ដេច ហ៊ុន សែន ស្របពេលដែលកម្មករ-កម្មការិនី ប្រមាណជាង ៣ម៉ឺននាក់ កំពុងបាត់បង់ការងារធ្វើនៅក្នុងរោងចក្រចំនួន ៧១រោងចក្រនោះ បែរជានៅក្នុងខេត្តកំពង់ស្ពឺ កំពុងមានការខ្វះខាតកម្មករ-កម្មការិនី រហូតប្រមាណ ៣ម៉ឺននាក់ទៅវិញ។ ត្រង់ចំណុចនេះ សម្ដេចក៏បានជំរុញឲ្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ គិតគូនូវរៀបនៃការដោះស្រាយលើបញ្ហានេះ ជាពិសេសបង្កើនឱកាសការងារសម្រាប់ស្រ្តី។
ទោះបីជា ស្ថានភាពនៅក្នុងវិស័យរោងចក្រកាត់ដេរ សម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរកំពុងប្រឈមនឹងការបញ្ជាទិញធ្លាក់ចុះក្ដី ប៉ុន្ដែ សម្ដេចតេជោ ហ៊ុន សែន នៅតែកត់សម្គាល់ឃើញពីភាពវិជ្ជមាននៃសេដ្ឋកិច្ចនៅកម្ពុជា នារយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ ជាពិសេសនៅឆ្នាំ២០២២ ទោះបីថា ប្រទេសកម្ពុជា ក៏ដូចជា ពិភពលោកទាំងមូលទទួលរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរពីការរីករាលដាលនូវជំងឺកូវីដ១៩ ក៏ដោយ តែកម្ពុជានៅតែអាចសម្រេចបាននូវសមិទ្ធិផលថ្មីៗ ជាច្រើនគួរឲ្យកត់សម្គាល់។ យ៉ាងណាក៏ដោយ សម្រាប់កិច្ចការអភិវឌ្ឍន៍សង្គម និងសេដ្ឋកិច្ចនៅកម្ពុជា ត្រូវបានសម្ដេចតេជោ ហ៊ុន សែន អះអាងថា ពិតជាមិនអាចរីកចម្រើនបានឡើយ ប្រសិនណា មិនមានស្ត្រីចូលរួម។ សម្ដេចបានចាត់ទុកស្រ្តី គឺជាចលករដ៏សំខាន់ក្នុងការជំរុញកំណើនសេដ្ឋកិច្ច ដោយសម្ដេចក៏បានអំពាវនាវដល់ក្រសួង-ស្ថាប័នពាក់ព័ន្ធនានា ក៏ដូចជា វិស័យឯកជនត្រូវអនុវត្តការងារបញ្ជ្រាបយែនឌ័រ ជាពិសេសពង្រឹងអំណាចសេដ្ឋកិច្ចរបស់ស្រ្តីឲ្យកាន់តែប្រសើរឡើងថែមមួយកម្រិតទៀត។




អត្ថបទបន្ទាប់


សម្តេចតេជោ ហ៊ុន សែន ប្រាប់ឲ្យក្រុមហ៊ុនសាងសង់អាកាសយានដ្ឋានសៀមរាប-អង្គរពន្លឿនការងារសាងសង់

គិតមកទល់ពេលនេះ ការងារសាងសង់អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ សម្រេចបានការសាងសង់ចំនួន ៨៦% ខណៈដែលតាមផែនការ គ្រោងដាក់ឲ្យហោះសាកល្បងនៅខ…

កម្ពុជារកចំណូលបាន ៥៤លានដុល្លារពីការលក់ស្លាកលេខរថយន្ដ ក្នុងរយៈពេល ៣ឆ្នាំ

ថ្នាក់ដឹកនាំក្រសួងសាធារណការ និងដឹកជញ្ជូនបានគូសបញ្ជាក់ថា នៅក្នុងរយៈពេល៣ឆ្នាំចាប់ពីឆ្នាំ២០២០ដល់ឆ្នាំ២០២២ កម្ពុជារកចំណូលបានជាង៥៤លានដុល្លា…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ