ចុះបញ្ជីអាជីវកម្មតាមអនឡាញ

ដើមទុនអាជីវកម្មទំហំជាង១ពាន់៦រយលានដុល្លារ ត្រូវបានចុះបញ្ចីតាមប្រព័ន្ធបច្ចេកវិទ្យា


គេហទំព័រហ្វេសប៊ុកផ្លូវការរបស់សេវាកម្មចុះបញ្ជីអាជីវកម្មតាមប្រព័ន្ធអនឡាញ (Online Business Registration Service) កាលពីថ្ងៃទី៤ខែមករា បានបង្ហាញថា គិតចាប់ពីបើកឲ្យមានប្រព័ន្ធចុះបញ្ចីពាណិជ្ជកម្មតាមបច្ចេកវិទ្យា អំឡុងខែមិថុនា ឆ្នាំ២០២០ មកត្រឹមថ្ងៃទី៤ ខែមករា ចំនួនក្រុមហ៊ុនដែលបានចុះបញ្ជីតាមប្រព័ន្ធអនឡាញដោយជោគជ័យបានកើនឡើងដល់ជិត៣ពាន់ក្រុមហ៊ុន ដោយមានដើមទុនចុះបញ្ជីសរុបជាង ១ពាន់៦រយលានដុល្លារអាមេរិក។
គេហទំព័រសម្រាប់ការចុះបញ្ជីពាណិជ្ជកម្មតាមប្រព័ន្ធអនឡាញ (registrationservices.gov.kh)
ដោយ

ក្នុងចំណោម​ប្រភេទអាជីកម្ម​ទាំងអស់ ដែលត្រូវបានចុះឈ្មោះតាមអនឡាញ មានប្រភេទអាជីកម្មចំនួន៥ ដែលពេញនិយម និងត្រូវបានជ្រើសរើស​ច្រើនជាងគេ​ក្នុងនោះរួមមាន អាជីវកម្មបោះដុំ​គ្រឿងម៉ាស៊ីន ឧបករណ៍ និងសម្ភារ​ផ្គត់ផ្គង់ចំនួន ១៣% បោះដុំទំនិញប្រើប្រាស់ក្នុងផ្ទះ ១៣% ការលក់ដុំ​ឯកទេសផ្សេងៗ ១៣% សកម្មភាព​អចលនទ្រព្យ ដោយប្រើ​អចលនទ្រព្យ​ផ្ទាល់ខ្លួន ឬជួល​ពីគេចំនួន ១៩% និងការសាងសង់​អគារ ១១%។

ស្ថិតិដដែលក៏បានបញ្ជាក់ដែរថា ក្រុមហ៊ុនមួយ​ត្រូវចំណាយពេលជាមធ្យម៨ថ្ងៃ ដើម្បីអាច​ធ្វើការចុះឈ្មោះ​ក្នុងបញ្ចី​អាជីវកម្ម​តាម​ប្រព័ន្ធអនឡាញនេះ​បានដោយជោគជ័យ។ ទន្ទឹមគ្នានោះ ក៏មានជាង ៦៥០ក្រុមហ៊ុនផ្សេងទៀតដែលបានស្នើចុះបញ្ចី កំពុងស្ថិតក្រោមការត្រួតពិនិត្យផងដែរ។

សូមបញ្ជាក់ថា សេវាកម្មចុះបញ្ជី​អាជីវកម្ម​តាម​ប្រព័ន្ធអនឡាញ ជាសេវាកម្ម​ច្រកចេញ​ចូលតែមួយ ដែលរៀបចំ​ឡើង​ដោយ​ក្រសួង​សេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្នុង​គោលដៅ​សម្រួល​ដល់ការចុះបញ្ជី​អាជីវកម្ម​របស់​អាជីវករ​ឲ្យមាន​ភាពងាយស្រួល​លឿនរហ័ស អ្នកតាម​ប្រព័ន្ធ​បច្ចេកវិទ្យាព័ត៌មាន៕

© 2022 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


អ្នកលេងបណ្ដាញសង្គមចិន ចំអកអាមេរិក រឿងបាតុករសម្រុកចូលវិមានរដ្ឋាភិបាល

ព័ត៌មាន
ត្រឹមពេលតែប៉ុន្មានម៉ោងប៉ុណ្ណោះ រូបភាពចំអកលេងសើចរាប់ពាន់រូប ត្រូវបានក្រុមអ្នកលេងបណ្តាញសង្គមនៅប្រទេសចិនបង្ហោះឡើង ស្តីពីសកម្មភាពរបស់ក្រុមបាត…

លោក Elon Musk នាំមុខស្ថាបនិក Amazon ក្លាយជាមហាសេដ្ឋីមានជាងគេបំផុតទី១ក្នុងលោក

ព័ត៌មាន
លោក Elon Musk ដែលត្រូវបានគេស្គាល់ថាជាស្ថាបនិករបស់ក្រុមហ៊ុនអាវកាស SpaceX និងរថយន្ត Tesla ត្រូវបានសារព័ត៌មាន Bloomberg របស់អាមេរិករា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ