មជ្ឈមណ្ឌលគ្រប់គ្រង និងការពារជំងឺឆ្លងអាមេរិក

មជ្ឈមណ្ឌលគ្រប់គ្រង និងការពារជំងឺឆ្លងអាមេរិក ណែនាំពលរដ្ឋខ្លួនចៀសវាងការធ្វើដំណើរទៅកាន់ប្រទេសបារាំង និងប្រទេសមួយចំនួនទៀត


ក្រោយផ្ទុះជាថ្មីនូវជំងឺរាតត្បាតកូវីដ១៩ ក៏ដូចជាមេរោគបំប្លែងថ្មី អូមីក្រុង ថ្មីនេះៗមជ្ឈមណ្ឌលគ្រប់គ្រង និងការពារជំងឺឆ្លងរបស់សហរដ្ឋអាមេរិក (CDC) បានណែនាំពលរដ្ឋអាមេរិកចៀសវាងធ្វើដំណើរទៅកាន់ប្រទេសជាច្រើន ក្នុងនោះរួមមាន ប្រទេសបារាំង ហ្ស៊កដានី ព័រទុយហ្គាល់ និងតង់ហ្សានីជាដើម។ ការណែនាំនេះ ក៏ដោយសារតែមានការព្រួយបារម្ភអំពីការកើនឡើងនៃជំងឺកូវីដ១៩ ជាពិសេសមេរោគបំប្លែងថ្មី អូមីក្រុង ខណៈដែលប្រទេសទាំងនេះ កំពុងមានការរីករាលដាលឆ្លងកាន់តែច្រើនឡើង។ នេះបើយោងតាមការចុះផ្សាយដោយសារព័ត៌មានរ៉យទ័រ។
មជ្ឈមណ្ឌលគ្រប់គ្រង និងការពារជំងឺឆ្លងអាមេរិក ណែនាំពលរដ្ឋខ្លួនចៀសវាងការធ្វើដំណើរទៅកាន់ប្រទេសបារាំង និងប្រទេសមួយចំនួនទៀត
ដោយ

បើ​ទោះបីជា អង្គការ​សុខភាព​ពិភពលោក បាន​ព្រមាន​ជា​ច្រើន​លើក​ច្រើន​សារ​ថា មិន​គួរ​មាន​ដាក់​បម្រាម​ហាមឃាត់​ការ​ធ្វើ​ដំណើរ ក៏​ដូច​ជា​ការ​បិទ​ជើងហោះហើ​រយ៉ា​ណា​ក៏​ដោយ តែ​មជ្ឈមណ្ឌល​គ្រប់គ្រង និង​ការពារ​ជំងឺឆ្លង​របស់​សហរដ្ឋអាមេរិក (CDC) រហូត​មក​ដល់​ពេល​នេះ បាន​ដាក់​ប្រទេស​ចំនួន ៣៨​ហើយ​ចូល​ក្នុង​បញ្ជី​ធ្វើ​ដំណើរ​មាន​ហានិភ័យ​កម្រិត​ខ្ពស់​បំផុត​ទី ៤ ដែល​មាន​ន័យ​ថា ពលរដ្ឋ​អា​មេ​រិ​ក​ត្រូវ​ចៀសវាង​ការ​ធ្វើ​ដំណើរ​ទៅ​កាន់​ប្រទេស​ទាំងនោះ​។

សហរដ្ឋអាមេរិក​បាន​ដាក់​ច្បាប់​ថ្មី​ដែល​ចូល​ជា​ធរមាន​កាលពី​ថ្ងៃ​ច័ន្ទ​ស​ប្ដា​ហ៍​នេះ ដោយ​បាន​តម្រូវ​ឱ្យ​អ្នកដំណើរ​តាម​ផ្លូវអាកាស​អន្តរជាតិ​ទាំងអស់ ត្រូវ​តែ​ធ្វើតេស្ត​អវិជ្ជមាន​កូ​វី​ដ​១៩ នៅ​មុន​ថ្ងៃ​ធ្វើ​ដំណើរ​ទៅ​សហរដ្ឋអាមេរិក​។ ក្នុង​នោះ CDC ក៏​បាន​ណែនាំ​ឱ្យ​អ្នកដំណើរ​ទាំងអស់​ត្រូវធ្វើ​តេស្ត​រក​មេរោគ​កូ​វី​ដ​១៩​ពី ៣ ទៅ ៥ ថ្ងៃ​បន្ទាប់​ពី​ការ​មក​ដល់​សហរដ្ឋអាមេរិក ហើយ​ចំពោះ​អ្នកដំណើរ ដែល​មិន​បាន​ចាក់​វ៉ាក់សាំង​គួរតែ​ដាក់​ឱ្យធ្វើ​ច​ត្តា​ឡី​ស័ក​រយៈពេល ៧ ថ្ងៃ​បន្ទាប់​ពី​មក​ដល់​ផង​ដែរ​។

សូម​រំ​ឮ​កថា ចាប់ពី​ថ្ងៃ​ទី ២៩ ខែវិច្ឆិកា​មក សេត​វិមាន​អា​មេ​រិ​ក បាន​ហាមប្រាម​ជនបរទេស​ស្ទើរតែ​ទាំងអស់​មិន​ឱ្យ​ចូល​សហរដ្ឋអាមេរិក ជា​ពិសេស​ពី​បណ្តា​ប្រទេស​នៅ​តំបន់​អាហ្វ្រិក​ខាងត្បូង​ទាំង​៨ ដោយសារ​តែ​ការ​ភ័យ​ខ្លាច​ការ​រីក​រាលដាល​នៃ​មេរោគ​កូ​វី​ដ​១៩​បំប្លែង​ថ្មី អូ​មី​ក្រុង ខណៈ​គិត​មក​ដល់​ពេល​នេះ អា​មេ​រិ​ក​បានឃើញ មេរោគ​បំប្លែង​ថ្មី​នេះ កាន់តែ​ច្រើន​ឡើង​ហើយ ពោល​គឺ​រដ្ឋ​ចំនួន ១៦ ក្នុង​ប្រទេស​នេះ​ត្រូវ​បាន​រក​ឃើញ​មេរោគ​ថ្មី​អូ​មី​ក្រុង​។ 

យ៉ាងណាមិញ ប្រទេស​បារាំង ដែល​ស្ថិត​នៅ​ក្នុង​បញ្ជី​ឈ្មោះ​ដែល​អា​មេ​រិ​ក​ណែនាំ​ពលរដ្ឋ​ខ្លួន​មិន​ឲ្យ​ធ្វើ​ដំណើរ​ទៅ​នោះ ក៏​បានឱ្យ​ដឹង​ដែរ​ថា បារាំង​នឹង​បិទ​ក្លឹ​ប​កម្សាន្ត​ពេល​រាត្រី​នៅ​មុន​ថ្ងៃ​បុណ្យ​ណូអែល និង​រឹត​បន្តឹង​វិធានការ​គម្លាត​សង្គម ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​ការ​រីក​រាលដាល​មេរោគ​បំប្លែង​ថ្មី អូ​មី​ក្រុង ខណៈ​ប្រទេស​បារាំង​កាលពី​ថ្ងៃ​ចន្ទ បាន​រក​ឃើញ​ករណី​វិជ្ជមាន​មេរោគ​អូ​មី​ក្រុង​ចំនួន ២៥ ករណី​។ ប៉ុន្តែ យ៉ាងណា​ក៏​ដោយ ប្រទេស​នេះ​មិន​ទាន់​មាន​វិធានការ​ចាំបាច់​ណាមួយ​សម្រាប់​បម្រាម​គោចរ ឬ​ការ​បិទ​ខ្ទប់​ប្រទេស​ឡើយ​៕

អត្ថបទ៖ ស៊ើង និមល់

None



អត្ថបទបន្ទាប់


ទីប្រឹក្សារដ្ឋចិនអះអាងថា ការរស់នៅបែបគន្លងថ្មីជាមួយកូវីដ១៩ មិនមែនជាជម្រើសសម្រាប់ចិននោះឡើយ

នៅគ្រាដែលប្រទេសជាច្រើន បានចាប់ផ្ដើមរៀនរស់ជាមួយកូវីដ១៩ ប្រទេសចិនឯណោះវិញ នៅមិនទាន់អាចរស់នៅជាមួយកូវីដ១៩បានទេ ព្រោះបើធ្វើដូច្នេះ វាអាចនា…

កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចទូលំទូលាយក្នុងតំបន់ជួយឲ្យកូរ៉េខាងត្បូង និងជប៉ុនមានការដោះដូរពាណិជ្ជកម្មសេរីរវាងគ្នាជាលើកដំបូង

តាមរយៈកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចទូលំទូលាយក្នុងតំបន់ ហៅកាត់ថា RCEP នឹងជួយឲ្យប្រទេសកូរ៉េខាងត្បូងនឹងមានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីល…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ