ពិភពលោក

ពលរដ្ឋឥណ្ឌូនេស៊ីរាប់ពាន់នាក់នាំគ្នាធ្វើបាតុកម្ម ក្រោយមិនអាចទ្រាំទ្រនឹងវិបត្តិផ្សេងអ័ព្ទពុល និងការចំណាយខ្ពស់លើថ្លៃរស់នៅ


ដោយមិនអាចបន្តទ្រាំទ្រនឹងផលប៉ះពាល់ធ្ងន់ធ្ងរពីវិបត្តិផ្សែងអ័ព្ទពុល និងបន្ទុកថ្លៃជីវភាព ដែលចេះតែហក់ឡើងខ្ពស់ ប្រជាពលរដ្ឋឥណ្ឌូនេស៊ីរាប់ពាន់នាក់ រួមទាំងក្រុមនិស្សិត និងសង្គមស៊ីវិល បានចេញមកប្រមូលផ្តុំគ្នាតវ៉ានៅទីក្រុងហ្សាកាតា និងតាមបណ្តាទីក្រុងធំៗជាច្រើនទៀត។ យោងតាមការចុះផ្សាយរបស់សារព័ត៌មាន The Straits Times ក្រុមបាតុករបានដាក់សម្ពាធយ៉ាងធ្ងន់ធ្ងរលើរដ្ឋាភិបាលឱ្យចាត់វិធានការជាបន្ទាន់ និងប្រកាសដាក់បញ្ហានេះជាគ្រោះមហន្តរាយថ្នាក់ជាតិ។
ពលរដ្ឋឥណ្ឌូនេស៊ីរាប់ពាន់នាក់នាំគ្នាធ្វើបាតុកម្ម
ដោយ

ចាប់តាំងពីថ្ងៃទី២៨ ខែតុលា មក រលកបាតុកម្មដ៏ធំមួយបានវាយប្រហារប្រទេសឥណ្ឌូនេស៊ី ដោយបាតុកររាប់ពាន់នាក់បានសម្រុកមកជួបជុំគ្នានៅទីក្រុងហ្សាកាតា ដើម្បីបង្ហាញកំហឹងចំពោះការឆ្លើយតបយឺតយ៉ាវរបស់រដ្ឋាភិបាលលើបញ្ហាផ្សែងអ័ព្ទពុល វិបត្តិថ្លៃជីវភាពរស់នៅហក់ឡើងខ្ពស់ និងការប្រព្រឹត្តអំពើពុករលួយក្នុងចំណោមមន្ត្រីសាធារណៈ។ បាតុកម្មនេះ ដឹកនាំដោយក្រុមនិស្សិតមកពីសាកលវិទ្យាល័យ​នានា និងក្រុមសង្គម​ស៊ីវិល ដោយពួកគេបានទាមទារឱ្យរដ្ឋាភិបាលប្រកាសអាសន្នថា គ្រោះមហន្តរាយភ្លើងឆេះព្រៃនៅតំបន់ស៊ូម៉ាត្រា និងកាលីម៉ាន់តាន់ គឺជាគ្រោះមហន្តរាយថ្នាក់ជាតិ។ ការទាមទារនេះកើតឡើងចំពេលប្រទេសឥណ្ឌូនេស៊ី កំពុងទប់ទល់នឹងវិបត្តិថាមពល និងការវាយប្រហារពីបាតុភូត អែលនីញ៉ូ ដែលបានរុញច្រានថ្លៃចំណាយរស់នៅប្រចាំថ្ងៃឱ្យថ្លៃហួសពីសមត្ថភាពទ្រទ្រង់របស់ប្រជាជន។

ឆ្លើយតបនឹងការបាតុកម្មនេះ អ្នកនាំពាក្យរដ្ឋាភិបាលលោក ស៊ីយ៉ាហ្វហ្គានដា ណាងហ្គោឡាន (Syahganda Nainggolan) បានលើកឡើងកាលពីថ្ងៃទី២៨ ខែតុលា ថា រដ្ឋាភិបាលគោរពសិទ្ធិធ្វើបាតុកម្មរបស់ពលរដ្ឋក្នុងប្រព័ន្ធប្រជាធិបតេយ្យ ដោយអាជ្ញាធរបានដាក់ពង្រាយកងកម្លាំងពន្លត់អគ្គិភ័យជាង៧ម៉ឺននាក់ និងកំពុងស៊ើបអង្កេតលើក្រុមហ៊ុន និងបុគ្គលទាំងឡាយណាដែលសង្ស័យថា បានលួចដុតព្រៃ។

ទោះជាយ៉ាងណា រដ្ឋាភិបាលនៅតែបង្ហាញជំហរស្ទាក់ស្ទើរក្នុងការប្រកាសគ្រោះមហន្តរាយថ្នាក់ជាតិ ដែលធ្វើឱ្យកំហឹងមហាជនកាន់តែឆេះឆាបឆួល។ ក្រុមបាតុករបានរំលេចរូបភាពដ៏ខ្លោចផ្សាថា ផ្សែងអ័ព្ទពុលនេះបានបំពុលបរិយាកាសរហូតធ្វើឱ្យមនុស្សជាច្រើនធ្លាក់ខ្លួនឈឺ ហើយកុមារតូចៗរាប់ម៉ឺននាក់កំពុងរងគ្រោះដោយសារជំងឺផ្លូវដង្ហើម។ បន្ថែមលើនេះ តម្លៃម្ហូបអាហារ និងទំនិញនៅលើទីផ្សារកំពុងកើនឡើងជារៀងរាល់ថ្ងៃ ដែលកំពុងច្របាច់កជីវភាពប្រជាជនក្រីក្រឱ្យកាន់តែលំបាក។

បច្ចុប្បន្នរលកនៃការតវ៉ានេះមិនត្រឹមតែនៅទីក្រុងហ្សាកាតា ប៉ុណ្ណោះទេ ប៉ុន្តែបានរីករាលដាលទៅកាន់ទីក្រុងធំៗជាច្រើនទៀតរួមមាន ទីក្រុងយ៉ូកយ៉ាកាតា, បានឌុង, ម៉ាឡាង និងទីក្រុងប៉ាដាង ដែលកំពុងបង្កើតជាសម្ពាធនយោបាយ និងសង្គមយ៉ាងធ្ងន់ធ្ងរសម្រាប់រដ្ឋាភិបាលឥណ្ឌូនេស៊ី៕




អត្ថបទបន្ទាប់


តើការចូលចតរបស់នាវាទេសចរណ៍ខ្នាតយក្ស MV Odyssey អាចផ្តល់ផលវិជ្ជមាន​ និងអវិជ្ជមានយ៉ាងណាដល់វិស័យទេសចរណ៍កម្ពុជា?

ការប្រកាសក្ស័យធន និងការផ្អាកប្រតិបត្តិការភ្លាមៗរបស់នាវាទេសចរណ៍ខ្នាតយក្សរបស់អាម៉េរិក MV Odyssey លើទឹកដីកម្ពុជា ដោយបានទម្លាក់អ្នកទេសចរបរទ…

​វៀត​ណាម កំណត់ឱ្យរដ្ឋកាន់កាប់ភាគហ៊ុនយ៉ាងតិច ៦៥% នៅក្នុងធនាគារធំៗ និងរក្សាការគ្រប់គ្រងលើវិស័យយុទ្ធសាស្ត្ររហូតដល់ឆ្នាំ២០៣០

វៀតណាម កំពុងរៀបចំរចនាសម្ព័ន្ធសហគ្រាសរដ្ឋឡើងវិញដោយកំណត់ឱ្យរដ្ឋកាន់​កាប់ភាគហ៊ុនយ៉ាងតិច ៦៥% នៅក្នុងធនាគារធំៗ និងបន្តកាន់កាប់ក្រុមហ៊ុនសំខ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ