ទីផ្សាភាគហ៊ុន

​វៀត​ណាម កំណត់ឱ្យរដ្ឋកាន់កាប់ភាគហ៊ុនយ៉ាងតិច ៦៥% នៅក្នុងធនាគារធំៗ និងរក្សាការគ្រប់គ្រងលើវិស័យយុទ្ធសាស្ត្ររហូតដល់ឆ្នាំ២០៣០


វៀតណាម កំពុងរៀបចំរចនាសម្ព័ន្ធសហគ្រាសរដ្ឋឡើងវិញដោយកំណត់ឱ្យរដ្ឋកាន់​កាប់ភាគហ៊ុនយ៉ាងតិច ៦៥% នៅក្នុងធនាគារធំៗ និងបន្តកាន់កាប់ក្រុមហ៊ុនសំខាន់ៗក្នុងវិស័យថាមពលទាំងស្រុង រហូតដល់ឆ្នាំ២០៣០។ ទន្ទឹមនេះរដ្ឋាភិបាលវៀតណាម ក៏គ្រោងកែសម្រួលភាគហ៊ុននៅក្នុងក្រុមហ៊ុនមួយចំនួន​ផងដែរ ដើម្បីបង្កើនប្រសិទ្ធភាព និងទាក់ទាញការចូលរួមពីវិស័យឯកជន។ នេះ​បើ​យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Reuters និង The Business Times នៅថ្ងៃទី២៩ ខែតុលា។
ទីផ្សាភាគហ៊ុន
ដោយ

ផែនការកំណត់ឱ្យរដ្ឋកាន់កាប់ភាគហ៊ុនយ៉ាងតិច ៦៥% នៅក្នុងធនាគារធំៗនេះ គឺជាផ្នែកមួយនៃកម្មវិធីរៀបចំរចនាសម្ព័ន្ធដើមទុនរដ្ឋរបស់វៀតណាម សម្រាប់ឆ្នាំ២០២៦ ដល់ឆ្នាំ២០៣០ គ្របដណ្តប់លើសហគ្រាសចំនួន ២១ ដែលគ្រប់គ្រងដោយរដ្ឋ ឬមានការគាំទ្រពីរដ្ឋ។ យោងតាមផែនការនេះ រដ្ឋាភិបាលវៀតណាម នឹងរក្សាភាគហ៊ុនយ៉ាងតិច ៦៥% នៅក្នុងធនាគារធំៗចំនួន៣ រួមមាន ធនាគារ BIDV ធនាគារ Vietcom bank និងធនាគារ Vietin Bank។ ចំណែកឯធនាគារ Agri bank នឹងបន្តស្ថិតក្រោមកម្មសិទ្ធិរបស់រដ្ឋទាំងស្រុង។ ក្នុងវិស័យថាមពល វៀតណាមនឹងបន្តកាន់កាប់ភាគហ៊ុន ១០០% នៅក្នុងក្រុមហ៊ុនអគ្គិសនីវៀតណាម និងក្រុមហ៊ុន PetroVietnam ហើយរដ្ឋវៀតណាម ក៏នឹងរក្សាកម្មសិទ្ធិទាំងស្រុងលើសាជីវកម្មផ្លូវល្បឿនលឿនផងដែរ។
ផ្ទុយទៅវិញភាគហ៊ុនផ្ទាល់របស់រដ្ឋនៅក្នុងក្រុមហ៊ុនអាកាសចរណ៍ Vietnam Airlines គ្រោងនឹងកើនឡើងពីជាង៣៩%ទៅដល់ជាង៨៦% នៅឆ្នាំ២០៣០។ ចំណែកឯភាគហ៊ុននៅក្នុងក្រុមហ៊ុនកៅស៊ូវៀតណាម នឹងត្រូវកាត់បន្ថយពីជាង៩៦% មកនៅត្រឹម៧៥%។

ផែនការនេះមានគោលដៅលើកកម្ពស់ប្រសិទ្ធភាព កែលម្អអភិបាលកិច្ច និងប្រើប្រាស់ដើមទុនឱ្យកាន់តែមានប្រសិទ្ធភាព ខណៈវៀតណាម បន្តរក្សាការគ្រប់គ្រងរបស់រដ្ឋលើវិស័យ ដែលចាត់ទុកថា មាន
សារៈសំខាន់ជាយុទ្ធសាស្ត្រ។ ទិន្នន័យបានបង្ហាញថា គិតត្រឹមចុងឆ្នាំ២០២៥ វៀតណាម មានសហគ្រាសរដ្ឋសរុបចំនួន៦៩៥ ក្នុងនោះ៤៩៧ ជាសហគ្រាសដែលរដ្ឋកាន់កាប់ទាំងស្រុង៕

ដោយ: តែម សុខុម




អត្ថបទបន្ទាប់


ពលរដ្ឋឥណ្ឌូនេស៊ីរាប់ពាន់នាក់នាំគ្នាធ្វើបាតុកម្ម ក្រោយមិនអាចទ្រាំទ្រនឹងវិបត្តិផ្សេងអ័ព្ទពុល និងការចំណាយខ្ពស់លើថ្លៃរស់នៅ

ដោយមិនអាចបន្តទ្រាំទ្រនឹងផលប៉ះពាល់ធ្ងន់ធ្ងរពីវិបត្តិផ្សែងអ័ព្ទពុល និងបន្ទុកថ្លៃជីវភាព ដែលចេះតែហក់ឡើងខ្ពស់ ប្រជាពលរដ្ឋឥណ្ឌូនេស៊ីរាប់ពាន់នាក់…

ធនាគារពិភពលោកព្រមានថា តម្លៃទំនិញនឹងហក់ឡើង ២៣% ខណៈតម្លៃថាមពល និងស្បៀងអាហារនឹងហក់ឡើងដល់កម្រិតកំពូល

ពិភពលោកកំពុងបង្ហាញនិន្នាការឈានទៅរកតំបន់គ្រោះថ្នាក់នៃវិបត្តិសេដ្ឋកិច្ច និងស្បៀងអាហារជាថ្មី ក្រោយធនាគារពិភពលោកបានព្រមានថា តម្លៃទំនិញសកលនឹង…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ