អនាគត​នៃ​ទន្លេ​មេគង្គ​ស្ថិត​ក្រោម​ការគំរាម​កំហែង?

អាមេរិក​និយាយ​ថា ការ​គំរាម​កំហែង​ចំពោះ​ការ​រស់រាន​របស់​ទន្លេ​មេគង្គ​ពិត​ជា​មាន​មែន


ឯកអគ្គរដ្ឋទូត​អាមេរិក​លោក W. Patrick Murphy បាន​និយាយ​នៅ​ថ្ងៃ​សុក្រ ទី២០ ខែ​ធ្នូ​នេះ ថា ការគំរាម​កំហែង​ចំពោះ​ការរស់រាន​មាន​ជីវិត​របស់​ទន្លេ​មេគង្គ ពិត​ជា​មាន​មែន ហើយ​អាច​នឹង​មាន​ផល​ប៉ះពាល់ដល់​ជីវភាព​រស់នៅ​របស់​ប្រជាជន​រាប់​រយ​លាន​នាក់ បើ​សិន​ជា​បាត់បង់​ទន្លេ​មួយ​នេះ នៅ​ថ្ងៃ​ណា​មួយ ដោយសារ​ការ​អភិវឌ្ឍ​គ្មាន​និរន្តរភាព។
អាមេរិក​និយាយ​ថា ការ​គំរាម​កំហែង​ចំពោះ​ការ​រស់រាន​របស់​ទន្លេ​មេគង្គ​ពិត​ជា​មាន​មែន។ រូបភាព​ឯកសារ ៖ ហេង ភារម្យ
ដោយ

លោក W. Patrick Murphy បាននិយាយប្រាប់ក្រុមអ្នកសារព័ត៌មាន​ដូច្នេះ​ថា “ការអភិវឌ្ឍ​មាន​សារសំខាន់​ ប៉ុន្តែ វាចាំបាច់​ត្រូវ​មាន​និរន្តរភាព ពីព្រោះ​ការ​គំរាម​កំហែង​ដល់​ទន្លេ​មេគង្គ មាន​ពិត ហើយ​ប្រសិន​បើ​ទន្លេ​មេគង្គ​មិន​អាច​រស់​បាន វានឹង​ជះ​ឥទ្ធិពល​ដោយ​ផ្ទាល់​ដល់​ជីវភាព​រស់នៅ​របស់​ប្រជាជន ៦០​លាន​នាក់ និង​ដោយ​ប្រយោល រាប់​រយ​លាន​នាក់។”

ការកត់​សម្គាល់​របស់ W. Patrick Murphy បាន​ធ្វើ​​ឡើង បន្ទាប់ពី​លោក​បាន​ចូលរួម​ជាមួយ​ឧបនាយក​រដ្ឋមន្រ្តី ប្រាក់ សុខុន និង​តំណាង​មកពី​ប្រទេស​មេគង្គ​ក្នុង​ការ​ប្រារព្ធ​ខួប ១០​ឆ្នាំ​នៃ​គំនិត​ផ្តួចផ្តើម​ស្តីពី​ទន្លេ​មេគង្គ​ក្រោម (Lower Mekong Initiative) ដែល​មាន កម្ពុជា ឡាវ មីយ៉ាន់ម៉ា ថៃ និង​វៀតណាម។

គំនិត​ផ្តួចផ្តើម​ស្តីពី​ទន្លេ​មេគង្គ​ក្រោម​នេះ គឺ​ជា​យុទ្ធសាស្ត្រ​និង​ទំនាក់​ទំនង​របស់​អាមេរិក​ជាមួយ​បណ្តា​ប្រទេស​ទន្លេ​មេគង្គ​ទាំង​នេះ ដែល​មាន​លក្ខណៈ​ស៊ី​ជម្រៅ។ ឆ្នាំនេះ ទន្លេ​មេគង្គ​កំពុងតែ​ទទួល​រង​នូវ​គ្រោះ​រាំង​ស្ងួត​ដ៏​អាក្រក់​បំផុត ក្នុង​រយៈពេល​យ៉ាង​ហោច​ណាស់ ៦០​ឆ្នាំ​ចុង​ក្រោយ​នេះ។

មន្ត្រី​មក​ពី​ប្រទេស​កម្ពុជា ឡាវ ថៃ និងវៀតណាម កាលពី​ថ្ងៃទី២៦ ខែវិច្ឆិកា បាន​អនុម័ត​យុទ្ធសាស្ត្រ​គ្រប់គ្រង​គ្រោះ​រាំង​ស្ងួត​សម្រាប់​ឆ្នាំ​២០២០-​២០២៥ ដែល​អនុញ្ញាត​ឱ្យ​ប្រទេស​ទាំង​នេះ​រៀបចំ​និង​គ្រប់គ្រង​គ្រោះ​រាំង​ស្ងួត​ជា​សមូហភាព។

លោក W. Patrick Murphy បាន​និយាយ​បន្ត​ថា ដល់​ចំណុច​១០​ឆ្នាំ គឺ​ជា​ឱកាស​ដើម្បី​ទទួល​ស្គាល់​ថា បញ្ហា​ប្រឈម​នៅតែ​បន្ត​ ទាំង​បរិស្ថាន និង​ការអនុវត្ត​ដោយ​មិន​មាន​ចីរភាព និង​ការ​កសាង​ទំនប់​វារី​អគ្គិសនី​លើ​ទន្លេ​មេគង្គ ដែល​ត្រូវតែ​ធ្វើការ​រួមគ្នា​បន្ត​ទ្វេ​ដង។

លោក W. Patrick Murphy បាន​និយាយ​បន្ត​ថា វា​ជា​ការពិត ដែល​ថា បញ្ហា​ប្រឈម​កំពុង​កើន​ឡើង​ ហើយ​ប្រទេស​ទាំង​៥​នេះ អាច​ធ្វើការ​រួមគ្នា​ជាក្រុម ជជែក​ជាមួយ​ប្រទេស​ចិន ដើម្បី​ឈាន​ទៅរក​”ផ្លូវ​ប្រកប​ដោយ​ចីរភាព​ឆ្ពោះ​ទៅ​មុខ។”

មន្រ្តី​ជាន់​ខ្ពស់​នៃ​គណៈកម្មាធិការ​ជាតិ​ទន្លេ​មេគង្គ​កម្ពុជា ធ្លាប់​បាន​អះអាង​ថា គ្រោះ​រាំងស្ងួត​ដ៏​អាក្រក់​បំផុត​នេះ​បណ្តាល​មក​ពី​ការ​ប្រែប្រួល​អាកាស​ធាតុ មិនមែន​ដោយសារ​ទំនប់​វារី​អគ្គិសនី​ណា​មួយ​នៅ​ប្រទេស​ឡាវ​នោះ​ទេ៕




អត្ថបទបន្ទាប់


ខ្សែរថភ្លើងក្រោមដីដំបូងរបស់វៀតណាម សាងសង់រួចរាល់ហើយ និងត្រៀមបើកដំណើរការឆាប់ៗនេះ!

ព័ត៌មាន
ការងារសាងសង់ខ្សែរថភ្លើងក្រោមដីដំបូងបង្អស់របស់វៀតណាមក្នុងរដ្ឋធានីហាណូយ ត្រូវបានបញ្ចប់រួចរាល់ហើយ នៅសល់តែការត្រួតពិនិត្យសុវត្ថិភាពប៉ុណ្ណោះ …

នាយក​រដ្ឋមន្រ្តី រំឭក​មន្រ្តីថា កុំ​យក​តួនាទី​ទៅ​វាតទី​យក​ទ្រព្យ​សម្បត្តិ​រដ្ឋ

ព័ត៌មាន
នាយក​រដ្ឋមន្រ្តី​ សម្តេច ហ៊ុន សែន នៅថ្ងៃ​ចន្ទ ទី២៣ ខែធ្នូ​នេះ បាន​ក្រើន​រំឭក​ដល់​មន្រ្តី ថា កុំ​យក​តួនាទី​ទៅ​វាតទី​ទ្រព្យ​សម្បតិ​រដ្ឋ​ យក​…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ