ក្រុមហ៊ុន បាយដេនស៍ (ByteDance)

ក្រុមហ៊ុនមេរបស់ TikTok នឹងចំណាយ ៣ ពាន់លានដុល្លារដើម្បីប្រមូលទិញចំណែកភាគហ៊ុនពីអ្នកវិនិយោគ


ក្រុមហ៊ុន បាយដេនស៍ (ByteDance) ជាក្រុមហ៊ុនមេរបស់កម្មវិធី TikTok គ្រោងនឹងប្រើប្រាស់សាច់ប្រាក់ចំនួន ៣ ពាន់លានដុល្លារអាមេរិក ដើម្បីទិញយកចំណែកភាគហ៊ុនរបស់អ្នកវិនិយោគរបស់ខ្លួនមួយចំនួននៅក្នុងកិច្ចព្រមព្រៀងមួយ ដែលនឹងផ្តល់តម្លៃដល់ក្រុមបច្ចេកវិទ្យាយក្សរបស់ចិនមួយនេះ នឹងកើនតម្លៃរហូតដល់ ៣០០ ពាន់លានដុល្លារ។ នេះបើតាមការចេញផ្សាយរបស់ប្រព័ន្ធផ្សព្វផ្សាយ Nikkei Asia។
ក្រុមហ៊ុន បាយដេនស៍ (ByteDance) ដែលជាមេរបស់ TikTok នឹងចំណាយ ៣ ពាន់លានដុល្លារដើម្បីប្រមូលទិញចំណែកភាគហ៊ុនពីអ្នកវិនិយោគ

សំណើរបស់​ក្រុម​ហ៊ុន ByteDance នេះត្រូវបាន​ផ្ញើ​តាម​អ៊ីមែលទៅ​កាន់ម្ចាស់ភាគហ៊ុន និងត្រូវបានយកមកចុះផ្សាយ​ដោយសារព័ត៌មានជប៉ុន​ Nikkei។ ការប្រមូលទិញយកភាគហ៊ុននេះ ​នឹងអនុញ្ញាតឱ្យម្ចាស់ភាគហ៊ុនមួយចំនួនរបស់​ក្រុម​ហ៊ុន​នេះ ​​មានឱកាសដកប្រាក់ចេញពីក្រុមហ៊ុន​នេះ​ បន្ទាប់ពី​បាន​ពន្យារពេលលើការស្នើ​សុំបោះផ្សាយលក់មូលបត្រ​​ជាសាធារណៈលើក​ដំបូងរបស់ខ្លួន។

ប្រភពដែលដឹងពីបញ្ហានេះ​បាននិយាយថា ភាគហ៊ុនរបស់ម្ចាស់ហ៊ុន​ភាគច្រើន​​ត្រូវបានបិទរយៈពេលជាច្រើនឆ្នាំ​មក​ហើយ​ ហើយ​វា​ជាការល្អ​ដែល​ផ្តល់ឱ្យពួកគេនូវ​សាច់ប្រាក់​​មួយចំនួន ​​ខណៈដែលបច្ចុប្បន្ន​ក្រុមហ៊ុន​នេះមិនមានផែនការក្នុងការ​ចុះបញ្ជីបោះផ្សាយលក់មូលបត្រ​​នោះ​ទេ​។

តម្លៃ​ដែល​ក្រុម​ហ៊ុន ByteDance នឹងទិញពីម្ចាស់ភាគហ៊ុន​របស់ពួកគេនោះ គឺ​​​ក្នុង​មួយ​ហ៊ុន​​​​រហូត​ដល់ ​​១៧៧ ដុល្លារ​ ហើយ​ផែន​ការ​ប្រមូល​ទិញ​ភាគ​ហ៊ុន​នេះ​​នឹងចាប់​​អនុវត្ត​នៅ​ក្នុង​រយៈ​ពេល ២​ ទៅ​ ៣​ ខែ​ទៀត​នេះ​។​​

ក្រុមហ៊ុនដែលបានបង្កើតឡើងនៅទីក្រុងប៉េកាំងកាលពី១០ឆ្នាំមុន​នេះ ​បានក្លាយជាក្រុម​ហ៊ុនឯកជនមួយ​ស្ថិតក្នុងចំណោម​ក្រុមហ៊ុន​ដ៏មានតម្លៃបំផុ​តនៅ​ក្នុង​ពិភពលោក ​បើទោះជា​ កំពុងស្ថិតក្នុងចំណុចកណ្ដាលនៃ​​សមរភូមិជម្លោះ​បច្ចេកវិទ្យារ​វាងសហរដ្ឋអាមេរិក និងប្រទេសចិនក៏ដោយ។ ​កម្មវិធី​TikTok ​ជាប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិដ៏​ល្បីល្បាញបំផុតសម្រាប់ការចែករំលែក​វីដេអូខ្លីៗនោះ ​​ត្រូវ​ការពារការគ្រប់​គ្រង​​​ទិន្នន័យរបស់ខ្លួននៅអាមេរិក និង​ត្រូវបាន​ហាមឃាត់នៅប្រទេសឥណ្ឌាផងដែរ។​

ក្រុម​ហ៊ុន ByteDance ធ្លាប់ត្រូវគេរំពឹងយ៉ាងទូលំទូលាយថា នឹងបាន​ក្លាយជាក្រុម​ហ៊ុន​បញ្ចេញ​ភាគ​ហ៊ុន​លក់ជា​លើក​ដំបូង​ (IPO) ដែលរកកម្រៃបានច្រើន​​​នៅ​មុនពេល​សហរដ្ឋអាមេរិក​ និងចិនបានបង្កើនជម្លោះអំ​ពី​បច្ចេកវិទ្យាក្នុងអំឡុង​ពេល​ប្រធានាធិបតី​លោក​ Donald Trump។ ប៉ុន្ដែ ក្រោយភាពតានតឹងក្នុងជម្លោះបច្ចេកវិទ្យា​រវាង​ទីក្រុងវ៉ាស៊ិនតោន និងប៉េកាំង​ ផែនការបោះផ្សាយលក់មូលបត្រ​របស់​ក្រុមហ៊ុននេះ​ក៏បានជាប់គាំង។ ថ្មីៗ​នេះដែរ ទីក្រុង​ប៉េកាំង​បានរឹត​បន្តឹង​ចំពោះ​​ក្រុមហ៊ុន​បច្ចេកវិទ្យា​របស់​ចិនមួយ​ចំនួន​​ដោយ​ដាក់​​ឱ្យ​​ពួកគេ​ស្ថិត​ក្រោម​ការ​ត្រួតពិនិត្យ​បទប្បញ្ញត្តិ​កាន់តែ​ខ្លាំង​ និង​ធ្វើ​ឱ្យ​ខូច​គម្រោង​ការ​ចុះ​បញ្ជី​ផ្សេងៗ​​ទៀត ​ដូចជា​ ​ក្រុម​ហ៊ុន​ Ant Group របស់លោក​ Jack Ma ជា​ដើម​។

សូមបញ្ជាក់ថា កាលពីឆ្នាំ២០២១ ប្រាក់ចំណូលរបស់ក្រុម​ហ៊ុន​ ByteDance បានកើនឡើងក្នុងអត្រា ៣ ខ្ទង់​ ប៉ុន្តែការលក់មួយ​ចំនួន​​បានកើនឡើង​ ៧០% ពោលគឺចំណូលសរុប​របស់ក្រុមហ៊ុននេះមាដល់ ៥៨ ពាន់លានដុល្លារ៕

អត្អបទ៖ សុខ ជា




អត្ថបទបន្ទាប់


ពលរដ្ឋ១១លាននាក់នៅប៉ាគីស្ថាន ប្រឈមមុខនឹងអសន្តិសុខស្បៀងធ្ងន់ធ្ងរ ដោយសារគ្រោះទឹកជំនន់ដ៏អាក្រក់

យ៉ាងហោចណាស់ពលរដ្ឋប៉ាគីស្ថានចំនួន ១១ លាននាក់ស្មើនឹង ៥% នៃចំនួនប្រជាជនសរុបរបស់ប្រទេសនេះ កំពុងតែប្រឈមមុខនឹងការខ្វះខាតស្បៀងអាហារយ៉ាងក្រៃល…

អេ អឹម ខេ លាភសំណាង ឈ្នះរង្វាន់រហូតដល់៤០ម៉ឺនរៀល

ការផ្ដល់ជូនពិសេសពី អេ អឹម ខេ ដើម្បីអបអរសាទរពិធីបុណ្យភ្ជំបិណ្ឌប្រពីណៃជាតិខ្មែរ អតិថិជនថ្មីទាំងអស់អាចលេងហ្គេមសប្បាយៗលើកម្មវិធីទូរស័ព្ទ AMK…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ