ចំណេះ​ដឹង​ហិរញ្ញវត្ថុ

បើ​មាន​ចំណេះ​ដឹង​ហិរញ្ញវត្ថុ និង​ភាព​អំណត់ ជីវភាព​នឹង​មិន​លំបាក​ទេ!


សម្រាប់​អ្នក​មាន​ចំណេះដឹង​ហិរញ្ញវត្ថុ គ្រាន់តែ​អត់​ញ៉ាំ​កាហ្វេ​១​ថ្ងៃ​១កែវ ហើយ​សន្សំ​ប្រាក់​ដើម្បី​វិនិយោគ​ក៏​អាច​មាន​ភាព​ជោគជ័យ​ផ្នែក​ហិរញ្ញវត្ថុ​បាន​ដែរ។
លោក ង៉ែត ជូ ជាអ្នក​ជំនាញ​ផ្នែក​ហិរញ្ញវត្ថុ និង​ជា​អ្នក​វិនិយោគ​វិស័យ​អចលនទ្រព្យ។
ដោយ

ប្រសិន​បើ​អ្នក​សន្សំ​ប្រាក់​២​ដុល្លា​កន្លះ (២,៥ដុល្លារ) សម្រាប់​កាហ្វេ១​កែវ ជា​រៀង​រាល់​ថ្ងៃ ក្នុង​១​ឆ្នាំ អ្នក​អាច​សន្សំ​បាន ៩១២,៥​ដុល្លារ​។ 

ហើយ​បើ​អ្នក​សន្សំ​បែប​នេះ​ជា​រៀងរាល់​ថ្ងៃ និង​យក​ប្រាក់​ទៅ​វិនិយោគ​​​ជារៀងរាល់​ឆ្នាំ ជាមួយ​​នឹង​ផល​ចំណេញ​ផ្គួប​​​ប្រចាំ​ឆ្នាំ​១៥% នោះ​អ្នក​នឹង​ទទួល​បាន៖

១) សម្រាប់​អ្នក​មាន​អាយុ​២០​ឆ្នាំ ដល់​ពេល​អ្នក​មាន​អាយុ ៥០​ឆ្នាំ អ្នក​នឹង​មាន​ប្រាក់​សរុប​ជាង ៤០​ម៉ឺន​ដុល្លា​អាមេរិក។

២) ស​ម្រាប់​អ្នក​មាន​អាយុ ២៥​ឆ្នាំ ដល់​ពេល​អ្នក​មាន​អាយុ​៥០ឆ្នាំ អ្នក​នឹង​មាន​ប្រាក់​សរុប​ជាង ១៩​ម៉ឺន​ដុល្លារ​អាមេរិក។

៣) សម្រាប់​អ្នក​មាន​អាយុ ៣០​ឆ្នាំ ដល់​ពេល​អ្នក​មាន​អាយុ ៥០​ឆ្នាំ អ្នក​នឹង​មាន​ប្រាក់​សរុប​ជាង ៩​ម៉ឺន​ដុល្លារ​អាមេរិក។

ប្រសិន​បើ​អ្នក​ជា​អ្នកវិនិយោគ​ពិត​ប្រាកដ ឱកាស​នៃ​ការវិនិយោគ​ដែល​ទទួល​បាន​ផល​ចំណេញ​ផ្គួប​ប្រចាំ​ឆ្នាំ​១៥% មិន​លំបាក​រក​នោះ​ទេ៕

លោក ង៉ែត ជូ គឺ​ជា​អ្នក​ជំនាញ​ផ្នែក​ហិរញ្ញវត្ថុ និង​ជា​វិនិយោគិន​ផ្នែក​អចលនទ្រព្យ។




អត្ថបទបន្ទាប់


វេទិកាសេដ្ឋកិច្ចទេសចរណ៍ពិភពលោក ម៉ាកាវ ឆ្នាំ២០១៩ ត្រូវបានបញ្ចប់ ជាមួយនឹងលទ្ធផលផ្លែផ្កាគាប់ប្រសើរ

បន្ទាប់ពី បានចំណាយពេល ២ថ្ងៃ វេទិកាសេដ្ឋកិច្ចទេសចរណ៍ពិភពលោក ដែលធ្វើឡើងនៅតំបន់រដ្ឋបាលពិសេសម៉ាកាវនៃសាធារណៈរដ្ឋប្រជាមានិតចិន ត្រូវបានបិទប…

ក្រុមហ៊ុន​តូតាល់​កាំបូត បើក​“យុទ្ធនាការ​គ្មាន​គ្រោះថ្នាក់​ចរាចរណ៍​តាម​ដង​ផ្លូវ”

នៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៩ យោង​តាម​យុទ្ធនាការសុវត្ថិភាពចរាចរណ៍ផ្លូវគោករបស់ក្រុមហ៊ុន តូតាល់កាំបូត បានរៀបចំសិក្ខាសាលាស្តីពីការដឹកជញ្ជូ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ