ផលប៉ះពាល់នៃសេដ្ឋកិច្ចសកល

សេដ្ឋកិច្ចសកល អាចនឹងខាតបង់ជាង ៤ទ្រីលានដុល្លារ ក្នុងឆ្នាំ ២០២០


ធនាគារអភិវឌ្ឍន៍អាស៊ី ហៅកាត់ថា ADB បានធ្វើការព្យាករណ៍ពី GDP របស់សេដ្ឋកិច្ចសកលលោក គឺអាចនឹងធ្លាក់ចុះប្រមាណ ៥% ពោលគឺ ខាតបង់ប្រមាណ ៤ទ្រីលានដុល្លារអាមេរិក ក្នុងឆ្នាំ ២០២០នេះ ដោយផ្អែកទៅលើ ការវិវត្តន៍នៃ បញ្ហាមេរោគកូវីដ១៩ នៅក្នុងតំបន់ប៉ែកអឺរ៉ុប សហរដ្ឋអាមេរិក និងបណ្តាប្រទេសសេដ្ឋកិច្ចសំខាន់ៗ។ នេះបើយោងតាមការចេញផ្សាយ របស់ សារព័ត៌មានអន្តរជាតិធំៗ កាលពីពេលថ្មីៗនេះ។
សេដ្ឋកិច្ចសកល អាចនឹងខាតបង់ជាង ៤ទ្រីលានដុល្លារ ក្នុងឆ្នាំ ២០២០(រូបភាព www.dtnext.in)
ដោយ

របាយការណ៍​ពី ADB បាន​គូសបញ្ជាក់​ថា បើសិនជា​យើង​អាច​គ្រប់គ្រង​មេរោគ​កូ​វី​ដ​១៩ បាន​ក្នុង​រយៈពេល​ខ្លី នោះ​ផល​ប៉ះពាល់​ដល់​សេដ្ឋកិច្ច​សកល គឺ​ត្រឹមតែ ២​ទ្រី​លាន​ដុល្លារ​អា​មេ​រិ​ក​ប៉ុណ្ណោះ ឬ​ស្មើនឹង ២,៣% នៃ GDP សេដ្ឋកិច្ច​សកល​។​យ៉ាងណា​ក៏​ដោយ ផល​ប៉ះពាល់​ដល់ បណ្តា​ប្រទេស​ក្នុង​តំបន់​អាស៊ី រួម​ទាំង ប្រទេស​ចិន ដែរ​នោះ គឺ​ស្ថិត​នៅ​ចន្លោះ​ពី ២២% ដល់ ៣៦% នៃ​ផល​ប៉ះពាល់​សរុប​ដោយ​មេរោគ​កូ​វី​ដ​។

លោក យ៉ា​ស៊ូ យូគី សាវ៉ា​ដា ប្រធាន​សេដ្ឋកិច្ចវិទូ​នៃ ធនាគារអភិវឌ្ឍន៍អាស៊ី បាន​មាន​ប្រសាសន៍​ថា គ្មាន​នរណា​ម្នាក់ អាច​ប៉ាន់​ប្រមាណ​បាន​ទេ​ថា មេរោគ​កូ​វី​ដ​១៩ នឹង​រីក​រាលដាល​ដល់​ណា​នោះ ហើយ​ការ​គ្រប់គ្រង​មេរោគ​នេះ អាច​នឹង​ប្រើប្រាស់​ពេលវេលា យូរ​ជាងគេ​ការ​ព្យាករណ៍​ទុក​ទៅ​ទៀត ដូច្នេះ​ហើយ ភាព​វឹកវរ​និង​វិបត្តិ​ហិរញ្ញវត្ថុ​ធ្ងន់ធ្ងរ អាច​នឹង​កើត​មាន​ឡើង​។

កាលពី​ដើមខែ មីនា កន្លង​ទៅ ធនាគារ ADB បាន​ព្យាករណ៍​ថា មេរោគ​នេះ នឹង​ប៉ះពាល់​ដល់​សេដ្ឋកិច្ច​សកល​ត្រឹមតែ ៣៤៧​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក​ប៉ុណ្ណោះ តែ​ក្រោយមក ការ​រីក​រាលដាល បាន​ផ្ទុះ​ខ្លាំង​ចេញពី ប្រទេស​ចិន ទៅ​ដល់ ប៉ែក​អឺរ៉ុប និង​សហរដ្ឋអាមេរិក​។

លើស​ពី​នេះ​ទៅ​ទៀត ADB ក៏​បាន​កាត់​បន្ថយ​ការ​ព្យាករណ៍​ពី កំណើនសេដ្ឋកិច្ច​សម្រាប់​តំបន់​អាស៊ី ពី ៥,៥% មក​នៅ​ត្រឹម ២,២% ប៉ុណ្ណោះ ក្នុង​នោះ កំណើនសេដ្ឋកិច្ច​ប្រទេស​ចិន ក៏​ត្រូវ​បាន​ព្យាករណ៍​សារ​ជា​ថ្មី ថយ​ចុះ​ពី ៦% មក​នៅ​ត្រឹម ២,៣% ហើយ​បណ្តា​ប្រទេស​ក្នុង​តំបន់ រួម​មាន​ទាំង​កម្ពុជា ដែរ​នោះ នឹង​មាន​កំណើនសេដ្ឋកិច្ច​ទាប នៅ​ក្នុង​ឆ្នាំ ២០២០​នេះ​។​ជា​ចុង​ក្រោយ ADB ក៏​បាន​បង្ហាញ​ថា ប្រទេស​ថៃ ដែល​ជា​ប្រទេស​ពឹងផ្អែក​លើ វិស័យ​ទេសចរណ៍ និង​ការ​ជួញដូរ​ទំនិញ គឺជា​ប្រទេស​ដែល​រង​ផល​ប៉ះពាល់​ខ្លាំង​ជាងគេ​ពី មេរោគ​កូ​វី​ដ​១៩​នេះ​៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ធនាគារក៏ជាកូនបំណុល ដូចអ្នកខ្ចីប្រាក់ពីធនាគារ និង មីក្រូហិរញ្ញវត្ថុដែរ !

ព័ត៌មាន
អ្នកជំនាញនៅក្នុងវិស័យធនាគារនិង ហិរញ្ញវត្ថុ បានលើកឡើងថា មិនមែនមានតែអ្នកខ្ចីប្រាក់ពីធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុនោះទេ ដែលត្រូវចាត់…

រដ្ឋាភិបាលវៀតណាម កំពុងពិចារណាបញ្ចុះថ្លៃភ្លើង ១០% ដើម្បីបន្ថយបន្ទុកពីបញ្ហាមេរោគកូវីដ

ព័ត៌មាន
ដើម្បីចូលរួមបន្ថយបន្ទុកហិរញ្ញវត្ថុដល់ ប្រជាពលរដ្ឋវៀតណាម ដែលកំពុងរងគ្រោះដោយមេរោគកូវីដ១៩នេះ ក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាម បានដាក់សំ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ