សាខាថ្មីទាំងនេះ គឺជាផ្នែកមួយ នៃការបង្កើនទំនុកចិត្តទៅដល់អតិថិជន ដែលគាំទ្រសេវារបស់ក្រុមហ៊ុន ក៏ដូចជាបង្កភាពងាយស្រួល ដល់អតិថិជនក្នុងការមកទទួលយកសេវា របស់ក្រុមហ៊ុននៅតាមទីតាំងដោយផ្ទាល់។
លោក ឃន សុខុន ប្រធានប្រតិបត្តិទូទៅនៃក្រុមហ៊ុនអុិនធឺណិត ធូដេ បានមានប្រសាសន៍ថា៖ «ថ្ងៃនេះ យើងបានជ្រើសយកទីតាំងខេត្តបាត់ដំបងជាគោល ក្នុងការសម្ពោធជាផ្លូវការនូវសាខាថ្មី នៅតាមបណ្តាខេត្តក្រុងទាំងអស់ ហើយយើងខ្ញុំសង្ឃឹមថាទីតាំងទាំងនេះ នឹងបន្ថែមភាពងាយស្រួល ដល់អតិថិជនក្នុងការមក ទទួលយកសេវា។ ឆាប់ៗខាងមុខនេះក្រុមហ៊ុននឹងធ្វើការពង្រីកសាខាទៅតាមបណ្តាខេត្តក្រុងផ្សេងៗបន្ថែម ទៀត»។
នៅក្នុងពិធីនោះផងដែរក៏មានវត្តមានរបស់ភ្ញៀវកិត្តិយសដែលជាអតិថិជនរបស់ក្រុមហ៊ុន និងក្រុមការងារដែល កំពុងបម្រើការនៅតាមបណ្តាលសាខាទាំងអស់។
លោក ញឹម វិទូ អ្នកគ្រប់គ្រងផ្នែកលក់នៃក្រុមហ៊ុនអុិនធឺណិត ធូដេ ក៏បានលើកឡើងដូច្នេះថា៖ «ក្រុមហ៊ុនអុិនធឺណិត ធូដេ បានបន្តពង្រីកខ្លួនឥតឈប់ឈរដើម្បីឆ្លើយតបទៅនឹងកំណើនរបស់អតិថិជន។ ថ្ងៃនេះ យើងខ្ញុំមានក្តីរីករាយក្នុងការសម្ពោធសាខាថ្មីតាមបណ្តាខេត្តជាផ្លូវការ ហើយយើងខ្ញុំត្រៀមខ្លួនរួចជា ស្រេចក្នុងការផ្តល់សេវាកម្មជូនអតិថិជនទាំងអស់»។
គួរជម្រាបជូនផងដែរថា ដោយផ្អែកលើគុណភាពនៃសេវា សេវាបម្រើអតិថិជនកម្រិតខ្ពស់ និងតម្លៃសមរម្យ បច្ចុប្បន្នក្រុមហ៊ុនមានបណ្តាញគ្របដណ្តប់តាមបណ្តាខេត្តក្រុងដូចជា រាជធានីភ្នំពេញ ក្រុងតាខ្មៅ ខេត្តព្រះសីហនុ ខេត្តសៀមរាប ខេត្តបាត់ដំបង ក្រុងប៉ោយប៉ែត និងក្រុងបាវិត ជាមួយការិយាល័យ សរុបចំនួន ៦ទីតាំង ដែលមាន ២ការិយាល័យធំៗនៅក្នុងរាជធានីភ្នំពេញ៕