ដោយឡែក ភ្ញៀវទេសចរជាតិដែលចេញទៅក្រៅប្រទេសមានចំនួនជាង ៨៤ម៉ឺននាក់ដែលមានកំណើន ២០% ក្នុងរយៈពេល៦ខែដូចគ្នានេះ។ ភ្ញៀវទេសចរជាតិដែលធ្វើដំណើរកម្សាន្តក្នុងប្រទេស ក៏មានកំណើនឡើងផងដែរ គឺមានចំនួន ៥,៤ម៉ឺននាក់ កើនប្រមាណ ១២%។ នេះយោងតាមរបាយការណ៍ពីក្រសួងទេសចរណ៍។
តំបន់ប៉ូលទេសចរណ៍សំខាន់ៗរបស់កម្ពុជា ដូចជា តំបន់អង្គរវត្ត រាជធានីភ្នំពេញ និងភូមិភាគឦសានមានកំណើនរៀងគ្នាប្រមាណ ជាង ១០% ក្នុងរយៈពេល៦ខែនេះ។ ប៉ុន្តែ ភ្ញៀវទេសចរអន្តរជាតិនៅតំបន់ប្រាសាទព្រះវិហារមានកំណើនខ្លាំងប្រមាណ ២០% ដែលមានចំនួនប្រមាណជាង ៣ម៉ឺននាក់។
ខាងក្រោមនេះជាទីផ្សារទេសចរណ៍សំខាន់ៗទាំង១០ ដែលមកទស្សនាកម្ពុជា ក្នុងរយៈពេល៦ខែដើមឆ្នាំ២០១៧នេះ៖
- ចិន ៥២៩.៩៦៧នាក់ ស្មើនឹង ១៩.៩% នៃចំនួនសរុប កើនឡើង ៣៩,៩%
- វៀតណាម ៣៩២.៣៨៨នាក់ ស្មើនឹង ១៤,៧% នៃចំនួនសរុប ថយចុះ ១៥%
- ឡាវ ២២៤.២៧២នាក់ ស្មើនឹង ៨.៤% នៃចំនួនសរុប កើនឡើង ៨២,២%
- កូរ៉េ ១៩០.៣១០នាក់ ស្មើនឹង ៧,១% នៃចំនួនសរុប ថយចុះ ១,៤%
- ថៃ ១៦៨.២៤៤នាក់ ស្មើនឹង ៦.៣% នៃចំនួនសរុប កើនឡើង ០,២%
- អាមេរិក ១៣៥.៣៣៨នាក់ ស្មើនឹង ៥,១% នៃចំនួនសរុប កើនឡើង ៧,២%
- ជប៉ុន ៩៨.៣១៤នាក់ ស្មើនឹង ៣.៧% នៃចំនួនសរុប កើនឡើង ៨,២%
- អង់គ្លេស ៨៩.៣៥០នាក់ ស្មើនឹង ៣,៤% នៃចំនួនសរុប កើនឡើង ៧,៨%
- បារាំង ៨៣.៤០៣នាក់ ស្មើនឹង ៣,១% នៃចំនួនសរុប កើនឡើង ១២%
- ម៉ាឡេស៊ី ៧៨.៤៨២នាក់ ស្មើនឹង ២,៩% នៃចំនួនសរុប កើនឡើង ១១,៤%៕
None