លោក ដូណាល់ ត្រាំ

តើមហាសេដ្ឋី អេឡិន ម៉ាស់ កំពុងបោះដៃឲ្យលោក ដូណាល់ ត្រាំ ដើម្បីចូលប្រឡូកក្នុងសមរភូមិនយោបាយអាម៉េរិក ឬយ៉ាងណា?


លោក អេឡិន ម៉ាស់ កំពូលមហាសេដ្ឋីអាម៉េរិក ត្រូវបានគេសង្ស័យថា អាចនឹងមានចំណាប់អារម្មណ៍នឹងនយោបាយនៅប្រទេសមហាអំណាយមួយនេះឡើងវិញ។ សារព័ត៌មានធំៗដោយរូមទាំង Bloomberg ក៏កំពុងសង្ស័យពីចេតនារបស់លោក ម៉ាស់ ក្រោយពេលដែលលោកបានផ្តល់ឱកាសដល់លោក ដូណាល់ ត្រាំ បេក្ខជនប្រធានាធិបតីគណបក្សសាធារណរដ្ឋ ចូលរួមនៅក្នុងកម្មវិធីសន្ទនានៅលើបណ្តាញសង្គម X របស់លោកនៅដើមសប្តាហ៍នេះ។
លោក ដូណាល់ ត្រាំ
ដោយ

ទោះបីជាកម្មវិធីសន្ទនារវាងលោក ដូណាល់ ត្រាំ បេក្ខជនប្រធានាធិបតីរបស់គណបក្សសាធារណរដ្ឋ និងលោក អេឡិន ម៉ាស់ ម្ចាស់ក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយបណ្តាញសង្គម X ត្រូវពន្យារពេលរហូតដល់ ៤០នាទីក៏ដោយ ក៏នៅទីបំផុតកម្មវិធីនេះនៅតែដំណើរការ។ សកម្មភាពដែល លោក ម៉ាស់ កំពុងធ្វើនេះបានកំពុងធ្វើឲ្យមានក្តីមន្ទិលអំពីចំណាប់អារម្មណ៍របស់លោកនៅក្នុងឆាកនយោបាយនៅសហរដ្ឋអាម៉េរិក នៅពេលអនាគត ខណៈដែលលោក ម៉ាស់ និងលោក ត្រាំ គឺសុទ្ធតែជាលំដាប់មហាសេដ្ឋីអាម៉េរិកដ៏លេចធ្លោរដូចគ្នា។

សកម្មភាពរបស់លោក ម៉ាស់ គឺបានបង្ហាញនូវស្ថានភាពកាន់តែច្បាស់ ពីរបៀបដែលបុរសមានបំផុតរបស់ពិភពលោករូបនេះ កំពុងចាក់បញ្ចូលប្រជាប្រិយភាពរបស់ខ្លួនទៅក្នុងស្រទាប់អ្នកនយោបាយអាម៉េរិក។ ពាក់ព័ន្ធការពន្យារពេលនៃការផ្សព្វផ្សាយកម្មវិធីសន្ទនានាកន្លងទៅនេះ លោក ម៉ាស់ មិនបានប្រាប់ពីមូលហេតុលម្អិតនោះទេ។

មហាសេដ្ឋីរូបនេះបានស្តីបន្ទោសការពន្យារពេលនេះថា ការវាយប្រហារតាមអ៊ីនធឺណិត ប៉ុន្តែមិនផ្តល់ភស្តុតាងណាមួយឡើយ ហើយលោក ត្រាំ នៅតែមានលទ្ធភាពបង្ហាញនូវគោលនយោបាយសេដ្ឋកិច្ចតាមច្រកបណ្តាញសង្គម X ដោយមានការគាំទ្រប្រមាណជាង១លាននាក់។

នៅក្នុងកម្មវិធីពិភាក្សាតាមបណ្តាញសង្គម X នេះ លោក ម៉ាស់ បានបើកចំហរឲ្យលោក ត្រាំ និយាយពីកម្មវិធីនយោបាយលម្អិតជូនអ្នកដែលតាមដាននៅលើបណ្តាញសង្គមរបស់លោក អំពីបញ្ហាពន្ធ និងកម្មវិធីសេដ្ឋកិច្ចមួយចំនួនទៀត។ ទំនាក់ទំនងរវាងលោក ម៉ាស់ និងលោក ត្រាំ កាន់តែបង្ករការសង្ស័យបន្ថែមពីលើអ្វីដែលលោក ម៉ាស់ បានប្រកាសគាំទ្រលោក ត្រាំ ជាប្រធានាធិបតីកាលពីខែមុន ទោះបីជាកន្លងមកលោក ត្រាំ ធ្លាប់បានរិះគន់ ផលិតកម្មរថយន្តអគ្គិសនីរបស់ក្រុមហ៊ុនលោក ម៉ាស់ ក៏ដោយ។

ក្រោយពេលដែលលោកស្រី កាមេឡា ហារីស ទទួលបានការគាំទ្រដ៏លើសលុបពីគណបក្សប្រជាធិបតេយ្យ លោកស្រីបាននាំមុខលោក ត្រាំ នៅក្នុងការស្ទង់មតិនានាចុងក្រោយ ប៉ុន្តែការបង្ហាញខ្លួនរបស់លោក ត្រាំ និង លោក ម៉ាស់ ជាមួយគ្នានេះ អាចជាច្រកមួយសម្រាប់លោក ត្រាំ ក្នុងការពង្រឹងជំហរនយោបាយ និងប្រជាប្រិយភាពឡើងវិញ៕

ដោយៈ សរ សុជាតិ

None



អត្ថបទបន្ទាប់


ការធ្លាក់ចុះសេដ្ឋកិច្ចរបស់អាម៉េរិក អាចជំរុញឱ្យធនាគារកណ្ដាលថៃ បញ្ចុះអត្រាការប្រាក់នៅឆ្នាំក្រោយ

សេដ្ឋកិច្ចរបស់សហរដ្ឋអាម៉េរិក ដែលជាមហាអំណាចសេដ្ឋកិច្ចធំផុតរបស់ពិភពលោកត្រូវបានព្យាករថា នឹងធ្លាក់ចុះចាប់ពីចុងឆ្នាំ២០២៤ រហូតដល់ឆ្នាំ២០២៥ ដ…

លោក ចូកូ វីដូដូ កំពុងខ្នះខ្នែងជំរុញការអភិវឌ្ឍរដ្ឋធានីថ្មី មុនការចាកចេញពីតំណែងនៅប៉ុន្មានខែខាងមុខ

លោក ចូកូ វីដូដូ ប្រធានាធិបតីឥណ្ឌូនេស៊ី ដែលជាអ្នកផ្តួចផ្តើមក្នុងការផ្លាស់ប្តូររដ្ឋធានីចេញពីទីក្រុងហ្សាកាតា កំពុងខ្នះខ្នែងជំរុញការអភិវឌ្ឍទីក្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ