អត្ថបទ​ពាណិជ្ជកម្ម

“ព្រឹត្តិការណ៍ដ៏ធំប្រចាំប្រវត្តិសាស្រ្ត” របស់ប្រេងឥន្ធនៈ TOTAL EXCELLIUM


ក្រុមហ៊ុនប្រេងឥន្ធនៈតូតាល់នឹងប្រារព្ធនូវយុទ្ធនាការអន្តរជាតិថ្មីមួយសម្រាប់ប្រេងឥន្ធនៈ TOTAL EXCELLIUM របស់ខ្លួន។
“ព្រឹត្តិការណ៍ដ៏ធំប្រចាំប្រវត្តិសាស្រ្ត” របស់ប្រេងឥន្ធនៈ TOTAL EXCELLIUM
ដោយ

ដោយមានការសហការ និងអភិវឌ្ឍន៍ជាមួយនឹងភ្នាក់ងារផ្សព្វផ្សាយ BETC ដែលមានទីតាំងនៅទីក្រុងប៉ារីសបានបង្កើតឱ្យមានការផ្សព្វផ្សាយស្ពតថ្មីមួយអំពីប្រេងឥន្ធនៈ TOTAL EXCELLIUM រួមបញ្ចូលជាមួយកងទ័ព superhero ជាច្រើនដែលមកពីពិភពផ្សេងៗគ្នា ជំនាន់ផ្សេងគ្នា និងកន្លែងខុសៗគ្នា។ ដែលក្នុងឈុតឆាកនោះបេសកម្មរបស់ពួកគេ និង ប្រេងឥន្ធនៈ TOTAL EXCELLIUM គឹត្រូវកម្ចាត់ចោល នូវភាពកខ្វក់ទាំងអស់ដែលដឹកនាំដោយក្រុមនៃភាពកខ្វក់ និងក្រុមបិសាចនៃកំណកខ្លាញ់!

ការផ្សព្វផ្សាយស្ពតដ៏អស្ចារ្យមួយនេះគឺត្រូវបានធ្វើឡើងយ៉ាងទំនើបបំផុតដោយផ្តោតសំខាន់ទៅលើថាមពលនៃការសម្អាតដ៏ល្អឥតខ្ចោះនៃប្រេងឥន្ធនៈ TOTAL EXCELLIUM ព្រមទាំងអត្ថប្រយោជន៍ជាច្រើន ទៀតសម្រាប់អតិថិជនរបស់ខ្លួនទាំងអស់។ គួរបញ្ជាក់ផងដែរថាម៉ាស៊ីនយានយន្តដែលស្អាតគឺសំដៅលើម៉ាស៊ីនដែលធន់ប្រើបានយូរ ស៊ីប្រេងតិច កម្លាំងម៉ាស៊ីនស្ទុះខ្លាំង និងបញ្ចេញឧស្ម័នកាបូនិច (CO2) តិចបំផុត។ 

សម្រាប់ឃ្លាសំខាន់ដែលចង់ឱ្យអតិថិជនយល់ច្បាស់ពីភាពអស្ចារ្យសម្រាប់ការជ្រើសរើសយកប្រេងឥន្ធនៈ TOTAL EXCELLIUM គឺ៖ “ប្រេងម៉ាស៊ីនដែលជួយលាងសម្អាតម៉ាស៊ីនរបស់អ្នកបានយ៉ាងល្អឥតខ្ចោះគ្រប់ គីឡូម៉ែត្រ” រួមជាមួយការរួមគំនិត និងកម្លាំងគ្នាជាធ្លុងមួយក្នុង “ការប្តេជ្ញាចិត្តយ៉ាងមុតមាំដើម្បី ផ្តល់នូវថាមពលដ៏ល្អបំផុត”។ 

គួររំឭកផងដែរថាស្ពតពាណិជ្ជកម្មដ៏គួរឱ្យចាប់អារម្មណ៍មួយនេះគឺ Simon McQoid ជាអ្នកដឹកនាំថតផ្ទាល់ដោយខ្ចីឈុតនៃខ្សែភាពយន្តដ៏ល្បីមួយដែលបានចាក់ផ្សាយកាលពីឆ្នាំកន្លងទៅថ្មីៗនេះនៅក្នុងការផ្សព្វផ្សាយលំដាប់អន្តរជាតិរបស់ខ្លួន។ អ្វីដែលពិសេសគឺអ្នកដឹកនាំថតជនជាតិអូស្រាលីរូបនេះបានយកតួសម្តែង និងការថតដ៏គួរឱ្យចាប់អារម្មណ៍ របស់គាត់ទាំងអស់ដើម្បីធ្វើឱ្យមានភាពរស់រវើកដើម្បីទាក់ទាញចំណាប់ អារម្មណ៍ អ្នកទស្សនា និងធ្វើយ៉ាងណាឱ្យវាមើលទៅល្អឥតខ្ចោះគ្មានពីរក្នុងវិស័យផ្សព្វផ្សាយស្ពតពាណិជ្ជកម្ម ប្រេងឥន្ធនៈក្នុងពិភពលោកតែម្តង។ 

អ្វីដែលគួរឱ្យចាប់អារម្មណ៍បន្ថែមទៀតនោះគឺស្ពតពាណិជ្ជកម្មនេះបានចាក់ផ្សាយក្នុងបណ្តាប្រទេសជាង 40 នៅខាងប៉ែកអឺរ៉ុប ប៉ែកអាហ្វ្រិក អាមេរិកកណ្តាល និងបណ្តាប្រទេសជាច្រើនទៀតនៅអាស៊ី ដែលជាទីផ្សារដ៏មានសក្តានុពលរបស់ប្រេងឥន្ធនៈ TOTAL EXCELLIUM។ 

សាខាទីផ្សារ និងសេវាកម្ម តូតាល់ 

សាខាទីផ្សារ និងសេវាកម្មជាច្រើនរបស់ តូតាល់ ជាភ្នាក់ងារចែកចែកប្រេង និងផលិតផលសេវាកម្មផ្សេងៗទៀត។ បច្ចុប្បន្នសាខាផ្នែកទីផ្សារនិងសេវាកម្មរបស់ក្រុមហ៊ុនប្រេងឥន្ធនៈ តូតាល់ មានបុគ្គលិកចំនួន  31, 000 នាក់ ពីបណ្តាប្រទេសចំនួន 109 ព្រមទាំងធ្វើការដាក់លក់ផលិតផល និងសេវាកម្មរបស់ខ្លួនក្នុងប្រទេសចំនួន 150 ទូទាំងពិភពលោក។ សព្វថ្ងៃអតិថិជនដែលទទួលយកសេវាកម្ម និងផលិតផលរបស់ក្រុមហ៊ុន តូតាល់ មានចំនួន 8 លាន នាក់ ក្នុងបណ្តាញស្ថានីយ៍ជាង 14,000 ក្នុងប្រទេសចំនួន 62។ ក្រុមហ៊ុន តូតាល់ គឺជាក្រុមហ៊ុនប្រេង និងហ្គាសដែលធំបំផុតលំដាប់ទី 4 ក្នុងពិភពលោក និងជាក្រុមហ៊ុនលំដាប់លេខ 1 ពិភពលោកក្នុងការចែកចាយផលិតផលប្រេងកាតក្នុងបណ្តាប្រទេសជាច្រើននៅប៉ែកអាហ្វ្រិក។ លើសពីនេះទៅទៀត ផ្នែកទីផ្សារ និងសេវាកម្មរបស់ក្រុមហ៊ុន តូតាល់ បានកំពុងប្រតិបត្តិការ កន្លែងផលិតរបស់ខ្លួនចំនួន 50 ទីតាំងទូទាំងពិភពលោក ដោយក្នុងនោះក្រុមហ៊ុនធ្វើការផលលិត ប្រេងម៉ាស៊ីន កាកប្រេងកាត សារធាតុបន្ថែមពិសេសសម្រាប់ប្រេងឥន្ធនៈ ប្រេងឥន្ធនៈ និងសារធាតុរាវពិសេសៗជាច្រើនមុខទៀត។

អំពីក្រុមហ៊ុន តូតាល់

ក្រុមហ៊ុន តូតាល់ គឺជាក្រុមហ៊ុនថាមពលដ៏មានសក្តានុពលដែលធ្វើការផលិតនូវប្រេងឥន្ធនៈ ឧស្ម័នធម្មជាតិ និងថាមពលអគ្គិសនីធម្មជាតិ។ ក្រុមហ៊ុនមានបុគ្គលិកប្រមាណជាង 100, 000 នាក់ ដែលបានប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការធ្វើឱ្យថាមពលរបស់ខ្លួនមានភាពល្អឥតខ្ចោះ កាន់តែមានសុវត្ថិភាព មានតម្លៃសមរម្យ ស្អាត និងមិនប៉ះពាល់ដល់បរិស្ថានឡើយ។ អ្វីដែលពិសេសបំផុត និងធ្វើឱ្យក្រុមហ៊ុន តូតាល់ ទទួលបានការគាំទ្រពីបណ្តាប្រទេសជាង 130 ជុំវិញពិភពលោកគឺក្រុមហ៊ុនមានមហិច្ចតា  និងគោលការណ៍យ៉ាងច្បាស់លាស់បំផុតក្នុងអភិវឌ្ឍន៍ខ្លួនឱ្យក្លាយជាក្រុមហ៊ុនថាមពលលំដាប់ពិភពលោកដែលមានការទទួលខុសត្រូវខ្ពស់បំផុត៕




អត្ថបទបន្ទាប់


ផ្លូវហោះហើរថ្មីមួយទៀត «ភ្នំពេញ-ដាណាង» នឹងបើកឲ្យដំណើរការនៅចុងខែ មិថុនានេះ

ផ្លូវហោះហើរថ្មី រវាងរាជធានីភ្នំពេញ ទៅកាន់ទីក្រុង ដាណាង ប្រទេសវៀតណាម នឹងត្រូវ បើកដាក់ឲ្យដំណើរការហោះហើរនៅចុងខែមិថុនានេះ បន្ទាប់ពី រដ្ឋា…

ចំណូលពន្ធដារ​ប្រមូលបាន​ជាង ១.៣០០ លានដុល្លារអាមេរិក នៅ ៥ខែ ឆ្នាំនេះ

គិតចាប់ពីខែ មករា ដល់ខែឧសភា ឆ្នាំនេះ អគ្គនាយកដ្ឋានពន្ធដារ ប្រមូលបានចំណូលដារ និងពន្ធអាករគ្រប់ប្រភេទ ជាង ១.៣៣៥ លានដុល្លារ បើធៀបនឹងរយៈពេល…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ