Covid-19 នៅកម្ពុជា

កម្ពុជារកឃើញអ្នកឆ្លង Covid-19 ចំនួន ៩ករណីបន្ថែមទៀតហើយ! ខណៈករណីឆ្លងសរុបកើនដល់ ៣៣ ករណី!


ក្រសួងសុខាភិបាល បានប្រកាសនៅយប់ថ្ងៃទី ១៧ មីនានេះថា បានរកឃើញអ្នកឆ្លងមេរោគ Covid-19 ចំនួន ៩ករណី បន្ថែមទៀត ខណៈដែលសរុបទាំងករណីចាស់ គឺចំនួនអ្នកឆ្លងមេរោគ Covid-19 ដែលកម្ពុជាបានរកឃើញ មានចំនួន ៣៣ ករណីហើយ។
កម្ពុជារកឃើញករណី Covid-19 ថ្មី១ករណីបន្ថែមទៀត (រូបតំណាង)
ដោយ

អ្វីដែលចាប់អារម្មណ៍​បំផុតនោះ គឺក្នុងរយៈពេល​តែមួយថ្ងៃប៉ុណ្ណោះ គឺថ្ងៃទី ១៧ មីនានេះ កម្ពុជា​រកឃើញករណី ២១ ករណីឯណោះ។

បើតាម​ក្រសួង​សុខាភិបាល ករណី ចំនួន ៩​ករណី​ថ្មីនេះ គឺមាន៦​ករណី គឺកើតមាន​លើ​បុរស​ជនជាតិ​ខ្មែរឥស្លាម ដែលវិលត្រឡប់​មកពី​ចូលរួម​ពិធី​សាសនា នៅប្រទេស​ម៉ាឡេស៊ី និង​០៣ ករណីទៀត គឺកើត​បុរស​ជនជាតិ​ម៉ាឡេស៊ី។

ករណីថ្មី​ចំនួន ៩នេះ គឺរកឃើញ​នៅខេត្តសៀមរាប ចំនួន ១ករណី, រាជធានីភ្នំពេញ ២ ករណី, កំពង់ឆ្នាំង ១ករណី, កែប ៣ករណី, កោះកុង ១ករណី និងត្បូងឃ្មុំ​១ករណី។

សូមបញ្ជាក់ថា បុរស​ជនជាតិ​ឥស្លាម​ចំនួន ៩ នាក់ខាងលើនេះ គឺជា​​អ្នកនៅក្នុងចំណោម​អ្នកដែលបាន​វិលត្រឡប់​ពី​ប្រទេស​ម៉ាឡេស៊ី​ចូលរួម​ក្នុង​ពិធីសាសនា​ សរុប​ចំនួន ៧៩នាក់។ សរុបមកទល់ម៉ោងនេះ ក្នុងចំណោម​ជនជាតិ​ឥស្លាម​ចំនួន ៧៩នាក់នោះ គឺរកឃើញ ១៩នាក់ហើយ មាន​វិជ្ជមាន​មេរោគ Covid-19។

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


អង្គការសហប្រជាជាតិ៖ វីរុសកូវីដ១៩ អាចនឹងប៉ះពាល់ដល់សេដ្ឋកិច្ចសកលរង្វង់ ២ទ្រីលានដុល្លារអាមេរិក

ព័ត៌មាន
ក្រុមសេដ្ឋកិច្ចវិទូរបស់ អង្គការសហប្រជាជាតិ បានធ្វើការប៉ាន់ប្រមាណថា វីរុសកូវីដ១៩ អាចធ្វើឲ្យសេដ្ឋកិច្ចពិភពលោក ខាតបង់ចន្លោះពី ១ទ្រីលានដុល្លារ…

ចិន ប្រកាសថា រកឃើញវ៉ាក់សាំង Covid-19 ដោយជោគជ័យ!

ព័ត៌មាន
បន្ទាប់ពីមេរោគ Covid-19 បានបន្ដរីករាលដាលនៅក្នុងប្រទេសចិន និងបន្ដទៅកាន់ប្រទេសជាច្រើនផសេងទៀតនៅទូទាំងពិភពលោក អស់រយៈពេលប្រមាណជាង ៣ខែ នាព…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ