ពាណិជ្ជកម្មវៀតណាម-អង់គ្លេស

ទំហំពាណិជ្ជកម្មវៀតណាមអង់គ្លេសហក់ឡើងខ្លាំងក្រោយកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីចូលជាធរមាន


ក្រោយកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងវៀតណាម និងចក្រភពអង់គ្លេសចូលជាធរមានកាលពីចុងឆ្នាំ២០២០ ទំហំនៃការដោះដូរពាណិជ្ជកម្មរវាងប្រទេសទាំងពីរកាលពីខែមករាកន្លងទៅ បានហក់ឡើងដល់ទៅជាង ៧៨% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២០។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មានក្នុងស្រុកវៀតណាម។
ទំហំពាណិជ្ជកម្មវៀតណាមអង់គ្លេសហក់ឡើងខ្លាំងក្រោយកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីចូលជាធរមាន
ដោយ

បើតាមរបាយការណ៍នៃក្រសួងពាណិជ្ជកម្មរបស់វៀតណាមបានឲ្យដឹងថា ទំហំពាណិជ្ជកម្មរវាងវៀតណាមនឹងអង់គ្លេសក្នុងមួយខែដំបូងប៉ុណ្ណោះនៃឆ្នាំ២០២១ មានចំនួនដល់ទៅជាង ៦៥០លានដុល្លារអាមេរិក។

ក្នុងនោះវៀតណាមនាំចេញទៅអង់គ្លេសបានកើនឡើងដល់ ៨៤% ធៀបនឹងទិន្នន័យខែមករាឆ្នាំ២០២០ ដោយគិតជាទឹកប្រាក់មានប្រមាណ ៥៩០ លានដុល្លារអាមេរិក។    

ដោយឡែក ទំនិញដែលវៀតណាមនាំចូលពីអង់គ្លេសវិញមានកំណើន ៣៤% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដោយគិតជាទំហំទឹកប្រាក់មានចំនួន ៥៩លានដុល្លារអាមេរិក។

ទំនិញដែលវៀតណាមនាំចេញទៅអង់គ្លេសជាមួយនឹងការលើកលែងពន្ធស្ទើរទាំងស្រុងរួមមាន គ្រឿងសមុទ្រ អង្ករ បន្លែផ្លែឈើ ស្បែកជើង វាយនភណ្ឌ ទិន្នផលព្រៃឈើ គ្រឿងបង្គំទូរស័ព្ទ កុំព្យូទ័រ និងគ្រឿងអេឡិចត្រូនិចផ្សេងៗ។ ហើយទំនិញសំខាន់ៗដែលវៀតណាមនាំចូលពីអង់គ្លេសវិញ មានដូចជា ដែក ថ្នាំសំលាប់សត្វល្អិត និងវត្ថុធាតុដើមសំខាន់ៗមួយចំនួនទៀត។

សូមបញ្ជាក់ថា អង់គ្លេសជាប្រទេសលំដាប់ទី១៥ក្នុងចំណោមបណ្តាប្រទេសដែលមានវិនិយោគទុនច្រើនជាងគេនៅវៀតណាម ជាមួយនឹងគម្រោងវិនិយោគជាង ៤០០គម្រោង សរុបទឹកប្រាក់មានជិត៤ពាន់លានដុល្លារអាមេរិក៕

None



អត្ថបទបន្ទាប់


តើថវិកាជំរុញសេដ្ឋកិច្ចអាមេរិកនឹងជួយសេដ្ឋកិច្ចអាមេរិកនិងពិភពលោកកម្រិតណា?

មុននឹងយើងដឹងពីចម្លើយនៃសំណួរនេះ យើងត្រូវទៅមើលការវិវត្តនៃសេដ្ឋកិច្ចរបស់អាមេរិកជាមុនសិន។ នៅឆ្នាំ២០២០ សេដ្ឋកិច្ចអាមេរិកត្រូវបានស្ថាប័នរូបិ…

ឆ្នាំ២០២០ចិនវ៉ាដាច់អាមេរិកក្លាយជាប្រទេសមានមហាសេដ្ឋីប្រាក់ពាន់លានដុល្លារច្រើនជាងគេ

ប្រទេសចិនកាលពីឆ្នាំ២០២០ បានវ៉ាដាច់សហរដ្ឋអាមេរិក ក្លាយជាប្រទេសទី១ ដែលមានសេដ្ឋីគ្រាក់ៗប្រាក់ពាន់លានដុល្លារច្រើនជាងគេ ពោលគឺមានដល់ទៅលើស ១.…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ