វិស័យពាណិជ្ជកម្ម

ទំហំពាណិជ្ជកម្មរវាងកម្ពុជា ជាមួយប្រទេស RCEP ឡើងដល់ជិត២៣ពាន់លានដុល្លារ ក្នុងនោះកម្ពុជានាំចេញមានទំហំជាង៦ពាន់លានដុល្លារ


ទោះបីជាវិបត្តិសេដ្ឋកិច្ចសកលនៅបន្តស្ថិតក្នុងភាពមិនច្បាស់លាស់យ៉ាងណាក្តី តែការនាំចេញទំនិញរបស់កម្ពុជា ទៅកាន់ទីផ្សារអន្តរជាតិ និងក្នុងតំបន់នៅឆ្នាំនេះ ហាក់បង្ហាញសញ្ញាណវិជ្ជមានគួរឱ្យកត់សម្គាល់។ ជាក់ស្តែង នៅក្នុងរយៈពេល៨ខែដើមឆ្នាំ២០២៤នេះ ការនាំចេញរបស់កម្ពុជា ទៅកាន់ប្រទេសក្រោមកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP) សម្រេចបានទឹកប្រាក់ជាង៦ពាន់លានដុល្លារ កើនឡើងជាង១៥% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
វិស័យពាណិជ្ជកម្ម
ដោយ

យោងតាមស្ថិតិពាណិជ្ជកម្មរបស់ក្រសួងពាណិជ្ជកម្ម បានបង្ហាញថា នៅក្នុងរយៈពេល៨ខែ ឆ្នាំ២០២៤នេះ ការដោះដូរពាណិជ្ជកម្មរវាងកម្ពុជា ជាមួយប្រទេសក្រោមកិច្ចព្រមព្រៀង RCEP សម្រេចបានក្នុងទំហំទឹកប្រាក់ជិត២៣ពាន់លានដុល្លារ មានការកើនឡើងជាង១៧% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ក្នុងនោះការនាំចេញទំនិញរបស់កម្ពុជា សម្រេចបានក្នុងទំហំទឹកប្រាក់ជាង៦ពាន់លានដុល្លារ កើនឡើងជាង១៥% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

ក្នុងចំណោមការនាំចេញទាំងនោះ វៀតណាម គឺជាទីផ្សារនាំចេញធំជាងគេរបស់កម្ពុជា ដែលមានទំហំទឹកប្រាក់ជាង២ពាន់៤រយលានដុល្លារ បន្ទាប់មក គឺទីផ្សារចិន មានទំហំជាង១ពាន់១រយលានដុល្លារ តាមពីក្រោយដោយទីផ្សារជប៉ុន មានទំហំជាង៩រយលានដុល្លារ និងទីផ្សារផ្សេងៗទៀត។

ជុំវិញការនាំចេញទំនិញកម្ពុជា ទៅកាន់ទីផ្សារ RCEP នេះដែរ ត្រូវបានលោកបណ្ឌិត ហុង វណ្ណៈ អ្នកជំនាញសេដ្ឋកិច្ចនៃរាជបណ្ឌិត្យសភាកម្ពុជា វាយតម្លៃថា ទីផ្សារ RCEP បានដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា តាមរយៈការដោះដូរពាណិជ្ជកម្មសេរី។

ជាក់ស្តែង ការកើនឡើងនៃការនាំចេញទំនិញកម្ពុជា ទៅកាន់ទីផ្សារ RCEP នៅក្នុងរយៈពេល៨ខែឆ្នាំនេះ អ្នកជំនាញរូបនេះអះអាងថា គឺកើតចេញពីកំណើននាំចេញកសិផលសំខាន់ៗរបស់កម្ពុជា ទៅកាន់ប្រទេសមួយចំនួននៅក្រោមកិច្ចព្រមព្រៀងនេះ ដ្បិតថា ផលិតផលកសិកម្មរបស់កម្ពុជា មានគុណភាព ដែលអាចឆ្លើយតបនឹងតម្រូវការរបស់ប្រទេសទាំងនោះ ជាពិសេសគឺទីផ្សារប្រទេសចិន តែម្តង។

​គួរជម្រាបថា កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP) មានប្រទេសជាសមាជិកចំនួន១៥ រួមមាន ប្រទសសមាជិកអាស៊ានចំនួន១០ បូករួមជាមួយប្រទេសចិន ជប៉ុន កូរ៉េខាងត្បូង អូស្ត្រាលី និងនូវែលសេឡង់ ដែលបានក្លាយជាកិច្ចព្រមព្រៀងធំជាងគេបំផុតនៅលើពិភពលោក។

នៅក្នុងរយៈពេល៨ខែ ឆ្នាំ២០២៤នេះ ការដោះដូរពាណិជ្ជកម្មរបស់កម្ពុជា ជាមួយទីផ្សារអន្តរជាតិសម្រេចបានក្នុងទំហំទឹកប្រាក់ជាង៣៦ពាន់លានដុល្លារ មានការកើនឡើងជាង១៦% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ក្នុងនោះកម្ពុជា នាំចេញទៅកាន់ទីផ្សារអន្តរជាតិ សម្រេចបានទឹកប្រាក់ជាង១៧ពាន់លានដុល្លារ កើនឡើងជាង១៦% ខណៈការនាំចូលមកកម្ពុជាវិញ មានទំហំទឹកប្រាក់ជិត១៩ពាន់លានដុល្លារកើនឡើងជាង១៦%។ នេះបើតាមរបាយការណ៍របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា៕

None



អត្ថបទបន្ទាប់


ភ្ញៀវទេសចរចន្លោះពី២ទៅ៣ពាន់នាក់ បានទៅលេងកម្សាន្តនៅខេត្តរតនគិរី ក្នុង១សប្តាហ៍

ខេត្តរតនគិរី គឺជាខេត្តមួយស្ថិតក្នុងតំបន់ភូមិភាគឦសាន ដែលមានចម្ងាយផ្លូវឆ្ងាយជាងគេនៅកម្ពុជា ប៉ុន្តែខេត្តនេះសម្បូរទៅដោយតំបន់ទេសចរណ៍ធម្មជាតិ …

អាជីវកម្មមួយចំនួននៅប្របមាត់ទន្លេក្នុងតំបន់ពាណិជ្ជកម្មកោះនរាត្រូវបានបិទទ្វារបណ្តោះអាសន្ន ដោយសារការកើនឡើងកម្ពស់ទឹកទន្លេ

ផ្នែកខ្លះនៃតំបន់ពាណិជ្ជកម្មកោះនរារបស់លោកអ្នកឧកញ៉ា ពុង ឃាវសែ កំពុងរងការជនលិចដោយសារការកើនឡើងកម្ពស់ទឹកទន្លេ ដែលបានធ្វើឱ្យទីតាំងអាជីវកម្មម…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ