វិស័យពាណិជ្ជកម្ម

សង្គ្រាមពាណិជ្ជកម្មរវាងអាម៉េរិក និងអឺរ៉ុប ទំនងអាចនឹងផ្ទុះឡើង ក្រោយលោក ត្រាំ បានបង្ហើបអំពីការយកពន្ធថ្មីលើប្លុកនេះ


សង្គ្រាមពាណិជ្ជកម្មរវាងសហរដ្ឋអាម៉េរិក និងសហភាពអឺរ៉ុបទំនងជាចាប់ផ្ដើមហើយក្រោយលោក ដូណាល់ ត្រាំ ប្រធានាធិបតីអាម៉េរិក បានបង្ហើបពីការយកពន្ធថ្មីលើសហភាពអឺរ៉ុប ខណៈដែលសហភាពអឺរ៉ុបបានប្រកាសដោយបើកចំហថា នឹងឆ្លើយតបវិញចំពោះការសម្រេចចិត្តរបស់លោក ត្រាំ។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មានធំជាច្រើន។
វិស័យពាណិជ្ជកម្ម
ដោយ

ប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ បានអះអាងថា លោកនឹងដាក់ពន្ធថ្មីលើសហភាពអឺរ៉ុប ដើម្បីជាឆ្លើយតបនឹងឱនភាពពាណិជ្ជកម្មរបស់អាម៉េរិកជាមួយនឹងប្លុកនេះ ដែលបានចូលនាំចូលរថយន្ត និងផលិតផលកសិកម្មរបស់អាម៉េរិក ក្នុងចំនួនតិចតួចនៅឡើយ។ ប៉ុន្តែលោក ត្រាំ មិនបានបញ្ជាក់លម្អិតពីកម្រិតពន្ធ និងពេលវេលានៃការដាក់ពន្ធលើប្លុកនេះនៅឡើយទេ ដោយគ្រាន់តែប្រាប់អ្នកយកព័ត៌មានថា លោកនឹងប្រកាសអំពីការយកពន្ធថ្មីនេះក្នុងពេលឆាប់ៗខាងមុខនេះ។

លោក ត្រាំ បានគំរាមកំហែងដាក់ពន្ធគយលើសហភាពអឺរ៉ុប តាំងពីមុនមកម្ល៉េះ សូម្បីកាលពីថ្ងៃសុក្រ សប្ដាហ៍មុន លោកក៏បានគំរាមបែបនេះដែរ។ ចំណែកសហភាពអឺរ៉ុប បានលើកឡើងថា ប្លុកនេះ ក៏បានត្រៀមខ្លួនឆ្លើយតបយ៉ាងម៉ឺងម៉ាត់ចំពោះការសម្រេចចិត្តរបស់លោក ត្រាំ រួចហើយដែរ។

រដ្ឋមន្ត្រីឧស្សាហកម្មរបស់ប្រទេសបារាំង លោក ម៉ាក ហ្វឺរ៉េស៊ី (Marc Ferracci) បានលើកឡើងថា សហភាពអឺរ៉ុប គួរតែមានការឆ្លើយតបឱ្យបានខ្លាំងក្លា ប្រសិនបើលោក ត្រាំ ដាក់ពន្ធលើសហភាពអឺរ៉ុបមែន ដោយផ្ដោតលើផលិតផលសំខាន់ៗ ដែលជះផលប៉ះពាល់ដល់សេដ្ឋកិច្ចអាម៉េរិក ដើម្បីទាក់ទាញការចរចា។

សហភាពអឺរ៉ុប ក៏បានសម្ដែងការសោកស្ដាយចំពោះការសម្រេចចិត្តរបស់អាម៉េរិកនេះដែរ។ អ្នកនាំពាក្យគណៈកម្មការអឺរ៉ុប បាននិយាយថា នៅពេលនេះ អឺរ៉ុបមិនទាន់ដឹងពីការដាក់ពន្ធបន្ថែមលើផលិតផលអឺរ៉ុបនោះទេ។ ទំនាក់ទំនងពាណិជ្ជកម្ម និងការវិនិយោគរបស់ប្លុកនេះជាមួយនឹងសហរដ្ឋអាម៉េរិក គឺមានសារសំខាន់បំផុតនៅក្នុងពិភពលោក។ ដូច្នេះហើយពួកគេទាំងពីរគួរតែស្វែងរកការពង្រឹងទំនាក់ទំនងនេះថែមទៀត៕

អត្ថបទ៖ សុខ មង្គល




អត្ថបទបន្ទាប់


ប៉ាណាម៉ាប្រកាសមិនបន្តកិច្ចព្រមព្រៀងខ្សែក្រវាត់ និងផ្លូវជាមួយចិន ដើម្បីផ្គាប់ចិត្តអាម៉េរិក

ប្រធានាធិបតីប៉ាណាម៉ា បានប្រកាសពីការមិនបន្តកិច្ចព្រមព្រៀងខ្សែក្រវាត់ និងផ្លូវជាមួយចិន ដើម្បីផ្គាប់ចិត្តសហរដ្ឋអាម៉េរិក ដែលទាមទារឱ្យកាត់បន្ថយឥ…

តើកាណាដា ម៉ិកស៊ិក និងចិន ចាត់វិធានការអ្វីខ្លះ ដើម្បីឆ្លើយតបនឹងការដំឡើងពន្ធរបស់លោក ដូណាល់ ត្រាំ?

ក្រោយប្រកាសដំឡើងពន្ធ២៥% ដូចគ្នាលើការនាំចូលទំនិញពីប្រទេសកាណាដា និងម៉ិកស៊ិក និង១០% លើទំនិញនាំចូលពីចិន លោក ដូណាល់ ត្រាំ ប្រធានាធិបតីអា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ