Advertisement
Advertisement
Advertisement
អត្ថបទក្រុមហ៊ុន

ទ្រូម៉ាន់នី ផ្តល់ជូនការទូទាត់ចំណាយដោយមិនគិតថ្លៃសេវាដើម្បីសម្រាលបន្ទុកអតិថិជនក្នុងគ្រាមានការរាតត្បាតជំងឺកូវីដ-១៩


ក្រុមហ៊ុន ទ្រូម៉ាន់នី ដែលជាក្រុមហ៊ុនបច្ចេកវិទ្យាហិរញ្ញវត្ថុដ៏ល្បីឈ្មោះមួយនៅកម្ពុជា កំពុងផ្តល់ជូនសេវាទូទាត់វិក្កយបត្រចំណាយដោយមិនគិតថ្លៃសេវាដល់អតិថិជនរបស់ខ្លួនសម្រាប់ការបង់សងប្រាក់កម្ចី ការទូទាត់ថ្លៃទឹកនិងអគ្គិសនី និងតម្រូវការហិរញ្ញវត្ថុប្រចាំថ្ងៃផ្សេងទៀត ដើម្បីសម្រាលបន្ទុករបស់អតិថិជនដែលបង្ករឡើងដោយជំងឺកូវីដ-១៩។
ទ្រូម៉ាន់នី ផ្តល់ជូនការទូទាត់ចំណាយដោយមិនគិតថ្លៃសេវាដើម្បីសម្រាលបន្ទុកអតិថិជនក្នុងគ្រាមានការរាតត្បាតជំងឺកូវីដ-១៩
ដោយ

ក្រុមហ៊ុន ទ្រូម៉ាន់នី ដែលជាក្រុមហ៊ុន​បច្ចេកវិទ្យាហិរញ្ញវត្ថុដ៏​​ល្បី​ឈ្មោះ​មួយ​នៅ​កម្ពុជា កំពុង​ផ្តល់ជូន​សេវា​ទូទាត់​វិក្កយបត្រ​​ចំណាយ​ដោយ​មិនគិតថ្លៃ​សេវា​ដល់​អតិថិជន​របស់ខ្លួន​សម្រាប់​​ការបង់សង​ប្រាក់​​កម្ចី ការ​ទូទាត់​ថ្លៃទឹក​និង​អគ្គិសនី និង​តម្រូវការ​ហិរញ្ញវត្ថុ​ប្រចាំ​ថ្ងៃ​ផ្សេង​​​ទៀត ដើម្បី​សម្រាល​បន្ទុក​របស់​​អតិថិជនដែលបង្ក​រ​ឡើង​ដោយ​ជំងឺ​កូវីដ-១៩។

ការ​ផ្តល់ជូន​នេះ​ដែលអាច​រក​បាន​សម្រាប់​​​​អ្នក​​ប្រើប្រាស់​កម្មវិធី TrueMoney wallet នឹង​ដំណើរការ​ចាប់ពី​ថ្ងៃ​​នេះតទៅ​​រហូត​ដល់​ថ្ងៃទី​៣១ ខែ​ឧសភា ឆ្នាំ​២០២១។ ការ​ផ្តល់ជូន​ការ​ទូទាត់​ការ​ចំណាយ​ដោយ​​មិនគិត​ថ្លៃ​សេវា​នេះ អាច​ត្រូវបានប្រើ​ដោយ​អ្នក​ប្រើប្រាស់​កម្មវិធី e-wallet របស់​ក្រុមហ៊ុន ទ្រូម៉ាន់នី ដើម្បី​ទូទាត់​​ការ​ចំណាយជូន​ស្ថាប័នចេញ​វិក្កយបត្រ​ជាង​ ២០០​ស្ថាប័ន រួមមាន​​ធនាគារ និង​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​​ធំៗ​ទាំង​អស់ ការទូទាត់​ថ្លៃ​ទឹក​និង​អគ្គិសនី (នៅរាជធានីភ្នំពេញ​ និង​ខេត្ត​កណ្តាល) ការ​បញ្ចូលទឹកប្រាក់ទូរស័ព្ទ និង​​ការ​ទូ​ទាត់​ផ្សេងៗ​​ទៀត។

លោក​ស្រី ឃួន ហ្រ្វង់តារា អគ្គនាយិកាផ្នែក​​យុទ្ធសាស្រ្ត​របស់​​ក្រុមហ៊ុន ទ្រូម៉ាន់នី (ខេមបូឌា) បាន​ថ្លែង​ថា៖ “នៅ​ក្រុមហ៊ុនទ្រូម៉ាន់នី យើង​ទទួលស្គាល់ថា ពេលនេះគឺជា​ពេលវេលា​ដ៏​លំបាក មិន​ត្រឹមតែ​លំបាក​ផ្នែកហិរញ្ញវត្ថុប៉ុណ្ណោះទេ ប៉ុន្តែ​ថែមទាំងបញ្ហា​ឡូជីស្ទីក​ផងដែរ។ ក្នុងនាមជា​​ក្រុមហ៊ុន​បច្ចេក​វិទ្យា​ហិរញ្ញវត្ថុ​ឈាន​មុខ​គេ​មួយ​នៅកម្ពុជា យើង​ក៏ចង់ធ្វើកិច្ចការ​​ដើម្បី​ជួយ​សាធារណៈជន​​ឱ្យ​មានសុវត្ថិភាព​ផងដែរ​តាមរយៈ​ការ​ផ្តល់ជូន​ការ​ទូទាត់​ការ​ចំណាយ​​ដោយ​មិន​គិត​ថ្លៃ​សេវា”។

ក្រុមហ៊ុន TrueMoney ដែលគាំទ្រ​ដោយ​ក្រុមហ៊ុន​ Charoen Pokphand Group (CP) ដែលជា​ក្រុមហ៊ុន​ពហុផលិតផល​ធំ​បំផុត​របស់​ប្រទេសថៃ កំពុង​ផ្តល់​ជូន​ការ​ទូទាត់វិក្កយបត្រ​ដោយ​មិន​គិត​​ថ្លៃ​សេវា និង​ការបង់​សង​ប្រាក់​កម្ចី​សម្រាប់​​អ្នកប្រើប្រាស់​កម្មវិធី TrueMoney Wallet ដែលជា​មធ្យោបាយ​មួយ​ដើម្បី​លើក​ទឹក​ចិត្ត​ប្រជាពលរដ្ឋ​កម្ពុជា​ឱ្យ​ងាក​មកឆ្លើយ​​តប​​​តម្រូវការ​​សេវាធនាគារ​និង​​ហិរញ្ញវត្ថុតាម​អន​ឡាញ​វិញ។

លោក​ស្រី ឃួន ហ្រ្វង់តារា បានបន្ថែមថា៖ «បើទោះជា​​យើង​ដឹងថា មនុស្ស​ជាច្រើន​ស៊ាំ​ទៅ​នឹង​ការ​ទូទាត់​​ការ​ចំណាយ​ដោយ​ផ្ទាល់ និង​ដោយ​ប្រើប្រាស់សាច់ប្រាក់​ក្តី ក៏​យើង​​ក៏​កំពុង​ព្យាយាមលើក​ទឹក​ចិត្ត​ឱ្យ​អ្នក​ទាំង​អស់​គ្នា​ទូទាត់​ប្រាក់​តាមឌីជីថល​វិញដើម្បី​ភាពងាយស្រួល និង​សុវត្ថិភាពផ្ទាល់​​របស់​ពួក​គេ”។

ចាប់តាំង​ពីចាប់​ផ្តើម​ប្រតិបត្តិការ​​ក្នុង​ប្រទេស​កម្ពុជា​ក្នុងឆ្នាំ​២០១៦ មក ក្រុមហ៊ុន​ ទ្រូម៉ាន់នី បាន​វិនិយោគ​យ៉ាង​ច្រើន​លើ​ផ្នែក​បច្ចេក​វិទ្យា​ឌីជីថល ដើម្បី​ផ្តល់​សេវា​ទូទាត់​ការ​ចំណាយ​និង​សេវា​ផ្ទេរ​ប្រាក់​​ដល់អ្នក​ប្រើប្រាស់​​នៅ​​គ្រប់​ទីកន្លែង​ទាំង​​អស់នៅកម្ពុជា​ដែលមិនទាន់មាន​សេវាធនាគារ។

ក្នុងនាមជាក្រុមហ៊ុនបច្ចេកវិទ្យាហិរញ្ញវត្ថុដ៏ល្បីឈ្មោះបំផុតនៅតំបន់អាស៊ីអាគ្នេយ៍ ក្រុម​ហ៊ុន​ក៏​មាន​ការ​គាំទ្រ​ផ្នែក​បច្ចេកវិទ្យា​​ពីក្រុមហ៊ុន Ant Financial ​ដែល​ជា​ក្រុមហ៊ុន​បុត្រសម្ព័ន្ធ​របស់ក្រុមហ៊ុន អាលីបាបា ផងដែរ ដែល​​ជួយផ្គត់ផ្គង់នូវសេវា​និង​បច្ចេកវិទ្យាហិរញ្ញវត្ថុទំនើបៗ​ដ៏មាន​សុវត្ថិភាព​ខ្ពស់។

នាពេលបច្ចុប្បន្ន ក្រុមហ៊ុន ទ្រូម៉ាន់នី កំពុងផ្តល់សេវាទូទាត់ប្រាក់ជាច្រើនប្រភេទដូចជា សេវាផ្ទេរ​ប្រាក់​ក្នុង​ស្រុក ទូទាត់វិក្កយបត្រ បញ្ចូលលុយទូរស័ព្ទ បង់ប្រាក់កម្ចី និងបើកប្រាក់ខែ​តាម​ទូរស័ព្ទ​ស្មាតហ៊្វូន និង​តាម​ភ្នាក់ងារ។ ទ្រូម៉ាន់នី ស្ថិតក្រោមការគ្រប់គ្រងរបស់​ក្រុមហ៊ុន Ascend Money ដែល​ជា​ក្រុមហ៊ុន​បុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន Charoen Pokphand Group (CP) និង​ជាដៃគូ​សហការ​របស់​​ក្រុម​ហ៊ុន​បច្ចេក​វិទ្យាហិរញ្ញវត្ថុ Ant Financial របស់​ក្រុមហ៊ុន​អាលីបាបា។

សេវាទូទាត់​វិក្កយបត្រ​ថ្មី​នេះ​គឺ​គ្រាន់តែ​ជា​សេវា​មួយប៉ុណ្ណោះ​ក្នុងចំណោម​គំនិតផ្តួច​ផ្តើម​ថ្មីៗ​ដែល​ក្រុមហ៊ុន ទ្រូម៉ាន់នី រំពឹង​ថា​នឹង​ដាក់​ដំណើរការ​សម្រាប់អតិថិជន​របស់ខ្លួន​​ក្នុង​ពេលឆាប់ៗ​ខាងមុខ៕

អំពីក្រុមហ៊ុន ទ្រូម៉ាន់នី៖

ទ្រូម៉ាន់នី គឺជាក្រុមហ៊ុនបច្ចេកវិទ្យាហិរញ្ញវត្ថុអន្តរជាតិឈានមុខគេ និងជាផ្នែកមួយនៃក្រុមហ៊ុន Ascend Money ដែលជាក្រុមហ៊ុនផ្ដល់សេវាហិរញ្ញវត្ថុឌីជីថល​បុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន Charoen Pokphand Group (CP Group) និងក្រុមហ៊ុន Ant Financial​ (Alibaba) ដែល​ជា​ក្រុមហ៊ុន​ពីរ​ធំ​ជាង​គេ​បំផុត​នៅ​តំបន់​អាស៊ី។ TrueMoney Group គឺជាផ្លែត​ហ្វម​ហិរញ្ញវត្ថុដ៏ពេញនិយមបំផុតមួយនៅអាស៊ីអាគ្នេយ៍ នា​ពេល​បច្ចុប្បន្ន។ ទ្រូម៉ាន់នី បានពង្រីកវត្តមានក្នុងទីផ្សាររបស់ខ្លួនពី ១ប្រទេសទៅជា ៦ប្រទេស ក្នុង​រយៈ​ពេល​ដ៏​ខ្លី​បំផុត។ បច្ចុប្បន្ន ទ្រូម៉ាន់នី មាន​ប្រតិបត្តិការយ៉ាងរឹងមាំ​នៅក្នុងប្រទេសថៃ កម្ពុជា មីយ៉ាន់ម៉ា ឥណ្ឌូនេស៊ី វៀតណាម និងហ្វីលីពីន។ បច្ចុប្បន្ន ទ្រូម៉ាន់នី មាន​បណ្ដាញ​ភ្នាក់ងារ​ធំជាង​គេ​បង្អស់​​ក្នុង​តំបន់អាស៊ីអាគ្នេយ៍ ដោយមាន ៦៥.០០០ ភ្នាក់ងារ និង​មាន​បរិមាណ​ទូទាត់​ប្រាក់​ច្រើន​ជាង​គេ​បង្អស់ ពោលគឺចំនួន ៨ ពាន់លានដុល្លាអាមេរិក ក្នុង​ឆ្នាំ២០១៩។ លើសពីនេះ កម្មវិធី​ទូរស័ព្ទ TrueMoney Wallet ឈរនៅលំដាប់ទី១ នៃ​កម្មវិធី E-wallet ទាំងអស់ក្នុងប្រទេសថៃ៕

សម្រាប់ព័ត៌មានបន្ថែម៖  https://bit.ly/2S2VrJX

ទាញយក TrueMoney Wallet ឥឡូវនេះ៖ https://tmnkh.app.link/BPAF040521

© 2021 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ស្ងាត់ៗ រថយន្ត​ប្រណីត Lamborghini Urus Pearl Capsule ស៊េរីឆ្នាំ២០២១ មក​ដល់​កម្ពុជា​ហើយ !

ព័ត៌មាន
ម៉ូដែលរថយន្ត Lamborghini Urus Pearl Capsule ដែល​មក​ដល់​នៅក្នុង​ប្រទេស​កម្ពុជា ៖ ជា​ការឆ្លុះ​បញ្ចាំង​ពិតៗ​នៃ​ដំណើរ​ផ្សងព្រេង ។

រាជរដ្ឋាភិបាលសម្រេចបញ្ចប់ការបិទខ្ទប់រាជធានីភ្នំពេញ និងក្រុងតាខ្មៅ ចាប់ពីថ្ងៃទី ០៦ ឧសភាតទៅ

ព័ត៌មាន
រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចបញ្ចប់ការបិទខ្ទប់ភូមិសាស្រ្តរាជធានីភ្នំពេញ និងក្រុងតាខ្មៅនៃខេត្តកណ្តាលចាប់ពីថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២១ តទៅ ប...
ច្រើនទៀត

អត្ថបទស្រដៀង


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ