ផែនការមេអភិវឌ្ឍន៍វិស័យទេសចរណ៍

ផែនការមេអភិវឌ្ឍន៍វិស័យទេសចរណ៍ខេត្តមណ្ឌលគិរី ត្រូវបានរាជរដ្ឋាភិបាល អនុម័តឲ្យប្រើប្រាស់ជាផ្លូវការហើយ!


ផែនការមេអភិវឌ្ឍន៍វិស័យទេសចរណ៍ ខេត្តមណ្ឌលគិរី សម្រាប់ឆ្នាំ២០២១-២០៣៥ត្រូវបានរាជរដ្ឋាភិបាលអនុម័តឲ្យប្រើជាផ្លូវការហើយ កាលពីថ្ងៃទី ១២ ខែសីហាឆ្នាំ២០២១។ ផែនការមេនេះនឹងក្លាយជាត្រីវីស័យចង្អុលបង្ហាញអំពីយន្តការ និងទិសដៅយុទ្ធសាស្រ្តសំខាន់ៗសម្រាប់ការអភិវឌ្ឍវិស័យសេដ្ឋកិច្ចនិងទេសចរណ៍នៅក្នុងខេត្តមណ្ឌលគិរីឆ្លើយតបទៅនឹងចក្ខុវិស័យនៃការអភិវឌ្ឍជាតិក្នុងរយៈពេល(២០២១-២០៣៥)និងបណ្ដាឆ្នាំខាងមុខតទៅទៀត។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានពីក្រសួងទេសចរណ៍។
ទេសភាពខេត្តមណ្ឌលគិរី រូបភាព៖ goplacescambodia.com
ដោយ

ផែនការមេនេះ​ត្រូវបានចាប់ផ្តើមដំណើរការរៀបចំ​ឡើង​នៅអំឡុង​​ខែសីហា ឆ្នាំ២០២០ និងបានបញ្ចប់ក្នុង​ខែសីហា ឆ្នាំ២០២១ ដោយមានការចូលរួម និងពិគ្រោះយោបល់យ៉ាងទូលំទូលាយ​ទាំងនៅថ្នាក់​ជាតិ និងថ្នាក់ក្រោមជាតិ និងក្នុងក្រប​ខណ្ឌ​អន្តរក្រសួង។

 ដោយឈរលើ​ស្ថានភាព​ជាក់ស្ដែង និងជាប្រភព​សក្ដានុពល និងការ​អភិវឌ្ឍ​វិស័យ​ទេសចរណ៍​នៅខេត្តមួយនេះ រាជរដ្ឋាភិបាល​បានកំណត់​យកខេត្ត​មណ្ឌលគិរី ជាគោលដៅ​អេកូទេសចរណ៍​លំដាប់​អន្តរជាតិ និងជាខេត្ត​ដ៏សំខាន់​ក្នុង​ការផ្គត់ផ្គង់ ផ្កា បន្លែ ផ្លែឈើ និងសាច់ សម្រាប់បំពេញតម្រូវ​ការប្រទេស និងឈានទៅ​ដល់ការនាំចេញ​ទៅទីផ្សារក្រៅប្រទេស។ រាជរដ្ឋាភិបាល​ក៏បានកំណត់​អាទិភាពសំខាន់​៦ចំណុច ត្រូវបានរក្សាទុក និងកំណត់អំពី​វិសាលភាព​នៃសកម្មភាព​វិនិយោគ និងការអភិវឌ្ឍ​តំបន់​ទាំងនោះឲ្យ​បានច្បាស់លាស់​រួមមាន៖

១) តំបន់របៀងអេកូទេសចរណ៍ និងទេសចរណ៍ធម្មជាតិ នៃដែនជម្រកសត្វ​ព្រៃ​ទាំង៥ ២).តំបន់របៀងទេសចរណ៍វប្បធម៌និងអេក្ខទេសចរណ៍ ប៊ូស-ដាក់ដាំ

៣). ក្រុងសែនមនោរម្យ

៤) តំបន់ស្រុកអូររាំងភ្ជាប់ជាមួយការអភិវឌ្ឍ​អាកាសយានដ្ឋានខេត្តមណ្ឌលគីរី  

៥)តំបន់ប្រជុំជននៃស្រុកកោះញែកនិង៦.តំបន់ទេសចរណ៍សមាហរ័ណតាមច្រកព្រំដែន។

បើទោះបីប្រឈមនឹងវិបត្តិកូវីដ-១៩ ឯកឧត្តម​ ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មការអន្តរក្រសួង បានដឹកនាំការងារនេះជាប្រចាំ និងម៉ត់ចត់ និងបានផ្តល់ជាអនុសាសន៍គន្លឹះសំខាន់ៗជាច្រើន។

ផែនការមេនេះក៏ត្រូវបានការគាំទ្រ និងជំរុញយ៉ាងសកម្ម ឯកឧត្តម​អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការជាតិអភិវឌ្ឍន៍ទេសចរណ៍ ចាប់តាំងពីដំណាក់កាលចាប់ផ្តើមរហូតទទួលបានការអនុម័តពីរាជរដ្ឋាភិបាល។

អត្ថបទ៖​ ហួន ស្រីនីត

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


MVL Foundation ប្រកាស​ផ្តល់​ជំនួយ ៥​លាន​ដុល្លារ​អាមេរិក​ដើម្បី​កសាង​សាលារៀន​និង​លើក​ស្ទួយ​កម្មវិធី​សិក្សា​បែប​ឌីជីថល​នៅកម្ពុជា

ព័ត៌មាន
មូលនិធិអឹមវីអិល (MVL Foundation) លីមីតធីត កាលពីថ្ងៃទី១២ ខែសីហា ឆ្នាំ ២០២១ បាន​ប្រកាស​ជា​ផ្លូវការនូវ​ការផ្តល់​ជំនួយ​ជាទឹកប្រាក់សរុប…

ថៃផ្អាកនាំចូលមៀនប៉ៃលិនពីកម្ពុជា ចំពេលផ្លែមៀនថៃ ក៏ត្រូវចិនបិទមិនឲ្យនាំចេញទៅចិនដែរ!

ព័ត៌មាន
មៀនប៉ៃលិន ឬហៅថា តាង៉ែន បច្ចុប្បន្នកំពុងស្ថិតក្នុងរដូវប្រមូលផលហើយ ប៉ុន្ដែ ទីផ្សារមៀនប៉ៃលិននៅឆ្នាំនេះ ហាក់កំពុងស្ថិតក្នុងការប្រឈមហានិភ័យ ដ្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ