វិស័យពាណិជ្ជកម្ម

រដ្ឋបាលលោក ត្រាំ ចាប់ផ្តើមសងប្រាក់ពន្ធគយ១៦៦ពាន់លានដុល្លារឱ្យក្រុមហ៊ុនវិញ តែសំណើទាមទារសំណងរាប់លានត្រូវបានបដិសេធ


ពិភពលោកបានរងការភ្ញាក់ផ្អើល ខណៈសេដ្ឋកិច្ចអាម៉េរិក ហាក់ក្រឡាប់ចាក់នៅពេលលោក ដូណាល់ ត្រាំ បានបញ្ឆេះសង្គ្រាមពាណិជ្ជកម្មតាមរយៈការដាក់ពន្ធគយខ្ពស់កប់ពពកលើដៃគូពាណិជ្ជកម្មសកល ដែលបង្ខំឱ្យក្រុមហ៊ុនក្នុងស្រុកជាច្រើនរងបន្ទុកបង់ពន្ធយ៉ាងធ្ងន់ធ្ងរ។ ទោះជាយ៉ាងណា ពពកខ្មៅងងឹត នៃគោលនយោបាយនេះកំពុងត្រូវបានបិទបញ្ចប់ ដោយរដ្ឋបាលលោក ត្រាំ បានចាប់ផ្តើមសងប្រាក់ពន្ធរាប់រយពាន់លានដុល្លារត្រលប់ទៅវិញជាបណ្តើរ ៗហើ យ ក្រោយតុលាការកំពូលអាម៉េរិក សម្រេចថា ការដាក់ពន្ធគយនោះ គឺខុសច្បាប់។
វិស័យពាណិជ្ជកម្ម
ដោយ

សារព័ត៌មាន Bloomberg បានរាយការណ៍នៅថ្ងៃទី៧ ខែឧសភា ថា រដ្ឋបាលលោក ដូណាល់ ត្រាំ បានចាប់ផ្តើមសងប្រាក់ពន្ធគយរាប់រយពាន់លានដុល្លារត្រលប់ទៅវិញជាបណ្ដើរៗហើយ បន្ទាប់ពីតុលាការកំពូលអាម៉េរិក សម្រេចកាលពីដើមឆ្នាំនេះថា វិធានការពន្ធគយដ៏ចម្រូង ចម្រាសរបស់លោក ត្រាំ គឺខុសច្បាប់ ដោយក្រុមហ៊ុននាំចូលមួយចំនួនបានទទួលប្រាក់ចូលក្នុងគណនីធនាគាររបស់ពួកគេហើយ រួមទាំងការបង់ការប្រាក់ផងដែរ។ ក្រុមមេធាវីការពារក្ដីឱ្យក្រុមហ៊ុនទាំងនោះបានលើកឡើងថា អាជីវកម្មជាច្រើនទៀតរំពឹងថា នឹងទទួលបានប្រាក់ពន្ធត្រលប់ទៅវិញក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខ។

ការសងប្រាក់ពន្ធត្រលប់ទៅវិញនេះមានទំហំរហូតដល់ទៅប្រមាណ១៦៦ពាន់លានដុល្លារអាម៉េរិកឯណោះ ដែលប្រមូលបានក្រោមគោលនយោបាយពាណិជ្ជកម្មដ៏ចម្រូងចម្រាសរបស់ប្រធានាធិបតី ដូណាល់ ត្រាំ។ ពន្ធគយទាំងនេះត្រូវបានបង់ដោយបណ្ដាក្រុមហ៊ុននាំចូល ខណៈដែលការប្ដឹងផ្ដល់តាមផ្លូវច្បាប់ដ៏ធំមួយកំពុងកើតឡើង។

គយអាម៉េរិក បានដាក់ឱ្យដំណើរការប្រព័ន្ធសងប្រាក់ពន្ធត្រលប់ទៅវិញតាមអ៊ីនធឺណិតកាលពីអំឡុងខែមេសា ឆ្នាំនេះ ប៉ុន្តែដំណើរការនេះនៅតែមានការយឺតយ៉ាវ និងមានភាពស្មុគស្មាញ។ ការទាមទារសំណងរាប់លានពាក្យស្នើសុំ ត្រូវបានបដិសេធរួចហើយ ខណៈដែលការទាមទារសំណងផ្សេងទៀតនៅតែកំពុងត្រូវបានពិនិត្យផ្ទៀងផ្ទាត់។ សូមបញ្ជាក់ថា មានតែក្រុមហ៊ុនដែលបានបង់ពន្ធគយដោយផ្ទាល់ប៉ុណ្ណោះ ដែលអាចដាក់ពាក្យស្នើសុំទារប្រាក់វិញបាន។

ទន្ទឹមនេះ អ្នកប្រើប្រាស់មួយចំនួន ក៏បានដាក់ពាក្យបណ្តឹងប្ដឹងក្រុមហ៊ុន ដែលពួកគេចោទប្រកាន់ថា បានដំឡើងថ្លៃដោយសារតែពន្ធគយផងដែរ ហើយឥឡូវនេះកំពុងស្វែងរកសំណង តែមិនដឹងថា អាចទាមទារបាន ឬក៏អត់នោះឡើយ៕

ដោយ: តែម សុខុម




អត្ថបទបន្ទាប់


ក្រុមហ៊ុនមិត្តហ្វូន បន្តភាពជាដៃគូជាមួយកាកបាទក្រហមកម្ពុជា ដោយបង្កើនកញ្ចប់ថវិកាឧបត្ថម្ភសរុបដល់ជាង ៣ លានដុល្លារអាមេរិក

ក្នុងឱកាសខួបនៃទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ឆ្នាំ២០២៦ ក្រុមហ៊ុនមិត្តហ្វូនបានបន្តបរិច្ចាគថវិកាចំនួន ១៤០,០០០ ដុល្លារ ដល់កាកបាទក្រ…

លោក ត្រាំ អះអាងថា បទឈប់បាញ់នៅតែមានសុពលភាព ទោះកងទ័ពអាម៉េរិក និងអ៊ីរ៉ង់បានបាញ់គ្នាក៏ដោយ

នៅថ្ងៃទី៧ ខែឧសភា ភាពតានតឹងរវាងអាម៉េរិក និងអ៊ីរ៉ង់បានផ្ទុះឡើងវិញ បន្ទាប់ពីកងកម្លាំងនៃប្រទេសទាំងពីរបានបាញ់តបតគ្នាយ៉ាងខ្លាំងក្លា ដែលជាក…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ