វិស័យអាកាសចរណ៍

យ៉ាងហោចណាស់មានមនុស្ស១២នាក់ រងរបួសក្នុងហេតុការណ៍យន្តហោះកាតាជួបបញ្ហារលាក់ខ្លាំង


យ៉ាងហោចណាស់មានមនុស្ស១២នាក់ បានរងរបួសក្នុងហេតុការណ៍យន្តហោះរបស់ក្រុមហ៊ុនអាកាសចរណ៍ប្រទេសកាតា បានជួបអព្ភូតហេតុរលាក់ខ្លាំងនៅក្នុងយន្តហោះកាលពីចុងសប្តាហ៍មុនអំឡុងពេលហោះហើរទៅប្រទេសអៀរឡង់។ ឧបទ្ទវហេតុនេះបានកើតឡើងមួយសប្តាហ៍បន្ទាប់ពីអ្នកដំណើរម្នាក់បានស្លាប់ និងរាប់សិបនាក់បានរងរបួសនៅពេលក្រុមហ៊ុនអាកាសចរណ៍សិង្ហបុរី បានជួបឧប្បត្តិហេតុដូចគ្នានេះ។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មានវៀតណាម VnExpress។
វិស័យអាកាសចរណ៍
ដោយ

អាកាសយានដ្ឋានក្រុងឌុយប្លាំង (Dublin) ប្រទេសអៀរឡង់ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា អ្នកដំណើរ៦នាក់ និងសមាជិកអាកាសយានិក៦នាក់ បានរងរបួសនៅពេលជើងហោះហើរ QR017 របស់ក្រុមហ៊ុនអាកាសចរណ៍កាតា បានជួបឧប្បត្តិហេតុរលាក់ខ្លាំងពេលកំពុងហោះហើរលើដែនអាកាស​របស់ប្រទេសតួកគី។

ទោះជាយ៉ាងណាក៏ដោយ ជើងហោះហើរដែលចេញដំណើរមកពីទីក្រុងដូណា ប្រទេសកាតាឆ្ពោះទៅទីក្រុងឌុយប្លាំង ប្រទេសអៀរឡង់នេះ នៅតែអាចចុះចតតាមការគ្រោងទុកបានដដែលនៅមុនម៉ោង១ រសៀលកាលពីថ្ងៃអាទិត្យ។ ក្រុមហ៊ុនអាកាសចរណ៍កាតា (Qatar Airways) បាននិយាយថា អ្នកដែលបានរងរបួសទាំងនេះ គឺស្ថិតក្នុងស្ថានភាពស្រាលប៉ុណ្ណោះ ហើយថាឧប្បតិ្តហេតុនេះកំពុងស្ថិតនៅក្រោមការស៊ើបអង្កេតផ្ទៃក្នុង។

អាកាសយានដ្ឋានក្រុងឌុយប្លាំង បាននិយាយថា នៅពេលចុះចតនៅអាកាសយានដ្ឋាននេះ យន្តហោះនេះត្រូវបានជួយសង្គ្រោះជាបន្ទាន់ពីប៉ូលិសអាកាសយានដ្ឋាន និងអង្គភាពពន្លត់អគ្គិភ័យព្រមទាំងសេវាសង្គ្រោះបន្ទាន់ដទៃទៀតដោយសារតែមានអ្នកដំណើរ ៦ នាក់ និងអាកាសយានិក ៦ នាក់ទៀតបានរងរបួស។

ឧប្បត្តិហេតុនេះបានកើតឡើងមួយសប្ដាហ៍បន្ទាប់ពីជើងហោះហើរ SQ321 របស់ក្រុមហ៊ុនអាកាសចរណ៍សិង្ហបុរី បានជួបហេតុការណ៍ដូចគ្នានេះដែរ កាលពីថ្ងៃអង្គារសប្ដាហ៍មុន ដែលបានបណ្ដាលឱ្យបុរសអង់គ្លេសម្នាក់ស្លាប់ និងជាង១០០នាក់ទៀតរងរបួស និងបានចុះចតក្នុងគ្រាអាសន្ននៅទីក្រុងបាងកកប្រទេសថៃ។

អ្នកដំណើរ និងអាកាសយានិក បានរងរបួសបែកក្បាល ប៉ះពាល់ខួរក្បាល និងប៉ះពាល់ឆ្អឹងខ្នង ដោយសារពួកគេមិនបានពាក់ខ្សែក្រវាត់សុវត្ថិភាពបណ្ដាលឱ្យពួកគេផ្លោងទៅបុកនឹងកាប៊ីន ខាងលើក្បាលក្នុងពេលមានឧបទ្ទវហេតុដ៏គួរឱ្យភ័យខ្លាចនេះកើតឡើង។ ដូច្នេះហើយចាប់តាំងពីពេលនោះមក ក្រុមហ៊ុនអាកាសចរណ៍សិង្ហបុរី បានរឹតបន្តឹងច្បាប់ស្ដីពីការពាក់ខ្សែក្រវាត់សុវត្ថិភាពយ៉ាងម៉ឺងម៉ាត់ដើម្បីចៀសវាងគ្រោះថ្នាក់បែបនេះកើតឡើងជាថ្មីទៀត៕

អត្ថបទ៖ សុខ មង្គល

None



អត្ថបទបន្ទាប់


ប្រធានាធិបតីតៃវ៉ាន់ថ្មីបន្ទន់ឥរិយាបថចង់ធ្វើការជាមួយចិន តែបានបើកទ្វារស្វាគមន៍គណៈប្រតិភូសភាអាម៉េរិក

លោក ឡៃ ជីងតេ ប្រធានាធិបតីកោះតៃវ៉ាន់ថ្មី បានចូលកាន់ដំណែងនៅក្រោមសម្ពាធពីចិន ប៉ុន្តែលោកនៅតែរក្សាជំហររឹងមាំក្នុងការធានាលទ្ធិប្រជាធិបតីសម្រ…

តើដំណើរទស្សនកិច្ចរបស់រដ្ឋមន្ត្រីការបរទេសកម្ពុជា នៅចិន សម្រេចបានសមិទ្ធផលអ្វីខ្លះ ហើយចិនសន្យាជួយកម្ពុជាយ៉ាងម៉េចដែរ?

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សុខ ចិន្តាសោភា រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិបានដឹកនាំប្រតិភូទៅបំពេញទស្សនកិច្ចជាលើកដំបូងនៅប្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ