កិច្ចសហប្រតិបត្តិការ​រវាងក្រុមហ៊ុន

ក្រុមហ៊ុន ខេមបូឌា ស៊ីឃ្យួរឹធី ម.ក និង ស៊ីអ៊ីអូ ម៉ាស្ទ័រ ក្លឹប អ៊ិនវេសម៉ិន ម.ក សហការគ្នា​លើក​កម្ពស់​ការយល់ដឹង​ពីជម្រើស​នៃការវិនិយោគ​និង​ការស្វែងរក​ប្រភពទុន​បែបថ្មី


ក្រុមហ៊ុន ខេមបូឌា ស៊ីឃ្យួរឹធី ម.ក និង ក្រុមហ៊ុន ស៊ីអ៊ីអូ ម៉ាស្ទ័រ ក្លឹប អ៊ិនវេសម៉ិន ម.ក នៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០២២ បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ក្នុងគោលបំណងសំខាន់ជម្រុញកិច្ចសហប្រតិបត្តិការរវាងក្រុមហ៊ុនទាំងពីរ ក្នុងការលើកម្ពស់ការយល់ដឹងពីជម្រើសនៃការវិនិយោគ និងការស្វែងរកប្រភពទុនបែបថ្មីសម្រាប់សមាជិក និងដៃគូអាជីវកម្មនៃក្រុមហ៊ុនទាំងពីរ ។
ក្រុមហ៊ុន ខេមបូឌា ស៊ីឃ្យួរឹធី ម.ក និង ស៊ីអ៊ីអូ ម៉ាស្ទ័រ ក្លឹប អ៊ិនវេសម៉ិន ម.ក សហការគ្នា​លើក​កម្ពស់​ការយល់ដឹង​ពីជម្រើស​នៃការវិនិយោគ​និង​ការស្វែងរក​ប្រភពទុន​បែបថ្មី
ដោយ

សូមគូសបញ្ជាក់ផងដែរថា ក្រុមហ៊ុន ខេមបូឌា ស៊ីឃ្យួរឹធី ម.ក គឺជាក្រុមហ៊ុនមូលបត្រដែលទទួលបានអាជ្ញាបណ្ណពីនិយ័តករមូលបត្រកម្ពុជា សម្រាប់បំពេញបេសកកម្មជួយជ្រោមជ្រែងសហគ្រាសខ្នាតតូច និងមធ្យមបែបស្ដង់ដារក្នុងការរៀបចំ និងស្វែងរកប្រភពទុនតាមរយៈការបោះផ្សាយមូលបត្រ (ទាំងមូលបត្រកម្មសិទ្ធិ និងមូលបត្របំណុល) ។ 

ខណៈដែល ក្រុមហ៊ុន ស៊ីអ៊ីអូ ម៉ាស្ទ័រ ក្លឹប អ៊ិនវេសម៉ិន ម.ក គឺជាក្រុមហ៊ុនគ្រប់គ្រងមូលនិធិ និងជាក្រុមហ៊ុនចែកចាយលក់ ទិញត្រឡប់មកវិញ ឬទូរទាត់សង ដែលទទួលបានអាជ្ញាបណ្ណពីនិយ័តករមូលបត្រកម្ពុជា សម្រាប់បំពេញបេសកកម្មជួយជ្រោមជ្រែងសហគ្រាសខ្នាតតូច និងមធ្យមបែបស្ដង់ដារក្នុងការរៀបចំ និងស្វែងរកប្រភពទុនតាមរយៈការប្រមូលទុនវិនិយោគពីសាធារណៈក្រោមរូបភាពជាគម្រោងវិនិយោគរួម ។

ក្រុមហ៊ុន ខេមបូឌា ស៊ីឃ្យួរឹធី ម.ក និង ស៊ីអ៊ីអូ ម៉ាស្ទ័រ ក្លឹប អ៊ិនវេសម៉ិន ម.ក សហការគ្នា​លើក​កម្ពស់​ការយល់ដឹង​ពីជម្រើស​នៃការវិនិយោគ​និង​ការស្វែងរក​ប្រភពទុន​បែបថ្មី

នាឱកាសនោះលោកស្រី ប៊ុត កេរ៉ាឌី ជាអភិបាល និងជានាយកប្រតិបត្តិ នៃក្រុមហ៊ុន ខេមបូឌា ស៊ីឃ្យួរឹធី ម.ក និង លោក ស៊ាន ធនិន ជានាយកប្រតិបត្តិនៃក្រុមហ៊ុន ស៊ីអ៊ីអូ ម៉ាស្ទ័រ ក្លឹប អ៊ិនវេសម៉ិន ម.ក បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នានៅទីស្នាក់ការរបស់ក្រុមហ៊ុន ខេមបូឌា ស៊ីឃ្យួរឹធី ម.ក ។ 

ក្រៅពីគោលបំណងសំខាន់ខាងលើភាគីទាំងពីរក៏បានព្រមព្រៀងគ្នា និងប្ដេជ្ញាចិត្តក្នុងការ (១) ធ្វើឱ្យប្រសើរឡើងនូវការទទួលស្គាល់ក្រុមហ៊ុនទាំងពីរ ពីម្ចាស់អាជីវកម្ម និងសាធារណៈជនទាំងក្នុង និងក្រៅប្រទេស (២) រួមគ្នារៀបចំសិក្ខាសាលា និងកម្មវិធីបណ្តុះបណ្តាលសម្រាប់ម្ចាស់អាជីវកម្មដែលមានសក្តានុពល និងសាធារណៈជនដែលមានចំណាប់អារម្មណ៍ក្នុងការស្វែងរកប្រភពទុន តាមរយៈគម្រោងវិនិយោគរួម ការបោះផ្សាយលក់មូលបត្រកម្មសិទ្ធិ និង/ឬមូលបត្របំណុល និងការចុះបញ្ជីលក់មូលបត្រនៅផ្សារមូលបត្រកម្ពុជា ព្រមទាំងប្រធានបទនានាដែលទាក់ទងទៅនឹងសេវាកម្មនៃក្រុមហ៊ុនទាំងពីរនិងវិស័យមូលបត្រ (៣) រួមគ្នារៀបចំដំណើរទស្សនៈកិច្ចធុរកិច្ច សម្រាប់សមាជិក ដៃគូអាជីវកម្ម អតិថិជនដែលមានសក្តានុពលរបស់ ក្រុមហ៊ុន ទាំងពីរទៅកាន់ប្រទេសចិន ហុងកុង និងតៃវ៉ាន់ ។

លោកស្រី ប៊ុត កេរ៉ាឌី និងលោក ស៊ាន ធនិន ក៏បានបញ្ជាក់ផងដែរថាការចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នានេះនឹងក្លាយជាគ្រឹះដ៍រឹងមាំសម្រាប់កិច្ចសហប្រតិបត្តិការរវាងក្រុមហ៊ុនទាំងពីរ ក៏ដូចជាការរួមចំណែកក្នុងការលើកកម្ពស់ភាពរីកចម្រើនក្នុងវិស័យមូលបត្រផងដែរ ៕

ក្រុមហ៊ុន ខេមបូឌា ស៊ីឃ្យួរឹធី ម.ក និង ស៊ីអ៊ីអូ ម៉ាស្ទ័រ ក្លឹប អ៊ិនវេសម៉ិន ម.ក សហការគ្នា​លើក​កម្ពស់​ការយល់ដឹង​ពីជម្រើស​នៃការវិនិយោគ​និង​ការស្វែងរក​ប្រភពទុន​បែបថ្មី



អត្ថបទបន្ទាប់


ក្រុមហ៊ុន អិន ស៊ី អិច ហុងដា ដាក់​ចេញ​នូវ​ទស្សនវិស័យ​ថ្មី​ក្នុង​ឆ្នាំ២០២២

ក្រុមហ៊ុន អិន ស៊ី អិច ដែលជាក្រុមហ៊ុននាំចូល និងចែកចាយផ្តាច់មុខនូវផលិតផលរបស់ Honda ជាច្រើនប្រភេទដើម្បីបំពេញរាល់សេចក្តីត្រូវការរបស់អតិ…

ជាមួយដំណើរកម្សាន្ដឆ្នាំថ្មី អេស៊ីលីដាម៉ូបាល ផ្ដល់ជូនសេវាធនាគារឌីជីថលដ៏សម្បូរបែប និងងាយស្រួលបំផុត

អេស៊ីលីដា សូមចូលរួមអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ជាមួយបងប្អូនប្រជាពលរដ្ឋខ្មែរទាំងអស់ដោយក្តីសោមនស្សរីករាយ និងសូមសិរីសួស្តីមា…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ