

ក្នុងកម្មវិធី ប្រូម៉ូសិននេះ អតិថិជនមានឱកាសឈ្នះរង្វាន់ពីរដងក្នុងពេលតែមួយ ។ ឱកាសឈ្នះទីមួយ គឺការទទួលបានទឹកប្រាក់ភ្លាមៗ នៅលើវិក្កយបត្រវេរលុយ(លេខកូដ៩ខ្ទង់) បន្ទាប់ពីអតិថិជនបានវេរលុយជាមួយភ្នាក់ងារ លី ហួរ វេរលុយ។
ចំណែកឱកាសទីពីរ គឺអតិថិជនអាចចូលរួមក្នុងការចាប់រង្វាន់ប្រចាំខែ ដែលមានរង្វាន់ជា ម៉ូតូ ហុងដា ដ្រីម (Honda Dream) ស៊េរី ឆ្នាំ២០២២ ចំនួនបីខែជាប់ៗគ្នា ដោយគ្រាន់តែប្រើប្រាស់សេវាកម្មដូចជា វេរលុយលេខកូដ ៩ខ្ទង់, ដកប្រាក់ លី ហួរ អេប(LY HOUR APP), ដាក់ប្រាក់ចូលគណនីធនាគារ ឬគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ, បង់សងប្រាក់កម្ចី, ទូទាត់វិក្កយបត្រនានា តាមភ្នាក់ងារ លី ហួរ វេរលុយនិងលី ហួរ អេប (LY HOUR APP) ។
ការចាប់រង្វាន់បានធ្វើឡើងតាមរយៈប្រព័ន្ធកុំព្យូទ័រ ដែលជ្រើសរើសយកលេខទូរស័ព្ទរបស់ អតិថិជន ដែលបានប្រើប្រាស់សេវា របស់ លី ហួរ វេរលុយ និងភ្នាក់ងាររបស់ លី ហួរ វេរលុយ ។

កម្មវិធី ប្រូម៉ូសិននេះ ធ្វើឡើងដើម្បីលើកទឹកចិត្តដល់អតិថិជន ដែលតែងតែគាំទ្រចំពោះសេវាកម្ម លី ហួរ វេរលុយ ដោយគ្រាន់តែអតិថិជន ធ្វើប្រតិបត្តិការវេរលុយ ឬប្រើប្រាស់សេវាកម្មផ្សេងៗ តាមរយៈភ្នាក់ងារ លី ហួរ វេរលុយ ណាមួយក៏បាន នោះនឹងមានឱកាសឈ្នះរង្វាន់ម៉ូតូ Honda Dream ស៊េរីឆ្នាំ២០២២ និងរង្វាន់ជាទឹកប្រាក់ជាច្រើនរង្វាន់ទៀត។
លើសពីនេះទៅទៀត ភ្នាក់ងារវេរលុយ ដែលជាដៃគូអាជីវកម្មរបស់ក្រុមហ៊ុន លី ហួរ វេរលុយ ក៏មានឱកាសឈ្នះរង្វាន់ដូចគ្នានេះផងដែរ ដោយគ្រាន់តែធ្វើប្រតិបត្តិការកាន់តែច្រើនជាមួយ លី ហួរ វេរលុយ។
កម្មវធី ចាប់រង្វាន់ជូនអតិថិជន និងភ្នាក់ងារពី លី ហួរ វេរលុយ បានធ្វើឡើងរាល់រាល់ខែ ចាប់ពីថ្ងៃនេះតទៅ រយៈពេលបីខែជាប់ៗគ្នា។

