សេដ្ឋកិច្ចថៃ

តើមានកត្តាអ្វីខ្លះជំរុញឱ្យក្រុមហ៊ុនផលិតរថយន្តធំៗពីររបស់ជប៉ុន គ្រោងបិទដំណើរការនៅថៃ?


សហព័ន្ធឧស្សាហកម្មថៃ (FTI) បានលើកឡើងថា ការប្រកាសពីផែនការបិទដំណើរការរោងចក្រផលិតរថយន្តរបស់ក្រុមហ៊ុនផលិតរថយន្តជប៉ុនធំៗពីរនៅក្នុងប្រទេសថៃ កាលពីខែមុន ចង់ ឬមិនចង់វានឹងធ្វើឱ្យប៉ះពាល់ដល់សតិអារម្មណ៍ និងទំនុកចិត្តរបស់អ្នកវិនិយោគនៅក្នុងឧស្សាហកម្មរថយន្តនៅប្រទេសនេះ។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន The Nation។
សេដ្ឋកិច្ចថៃ
ដោយ

ក្រុមហ៊ុន Suzuki Motor (Thailand) បានប្រកាសកាលពីខែមុនថា ខ្លួននឹងបិទរោងចក្រទាំងអស់នៅថៃ នៅចុងឆ្នាំ២០២៥ បន្ទាប់ពីបានចុះកិច្ចសន្យាលក់ជាបន្តបន្ទាប់ និងមានការប្រកួតប្រជែងពីរថយន្តអគ្គិសនីរបស់ចិន។ ចំណែកក្រុមហ៊ុន Tan Chong Subaru Automotive (Thailand) ក៏បានប្រកាសដែរថា ខ្លួននឹងបញ្ឈប់ការផលិតយានយន្តនៅថៃ នៅចុងឆ្នាំនេះបន្ទាប់ពីខាតប្រាំឆ្នាំជាប់ៗគ្នា។

ប្រធានក្លឹបគ្រឿងបន្លាស់រថយន្តរបស់សហព័ន្ធឧស្សាហកម្មថៃ លោក ស៊ូប៉ូច ស៊ុកពិសាន (Supoj Sukpisan) បាននិយាយថា ក្រុមហ៊ុន Suzuki បានជួបការលំបាកក្នុងការលក់រថយន្តនៅថៃ នៅប៉ុន្មានឆ្នាំចុងក្រោយនេះ ដោយត្រូវបញ្ចុះតម្លៃជិត៣ពាន់ដុល្លារក្នុង១គ្រឿង ដើម្បីប្រកួតប្រជែងនឹងរថយន្តអគ្គិសនីរបស់ចិន។

លោកបានបន្ថែមថា ផែនការបិទក្រុមហ៊ុនទាំងពីរនេះ ទំនងជាមិនប៉ះពាល់ខ្លាំងដល់សហគ្រិនថៃ ក្នុងឧស្សាហកម្មគ្រឿងបន្លាស់រថយន្តប៉ុន្មាននោះទេ ព្រោះផលិតកម្មរបស់ពួកគេមានកម្រិតទាបនៅប៉ុន្មានឆ្នាំចុងក្រោយនេះ ប៉ុន្តែវានឹងប៉ះពាល់ដល់ទំនុកចិត្តវិនិយោគិននាពេលអនាគតនៅក្នុងទីផ្សាររថយន្តថៃ៕

អត្ថបទ៖ សុខ មង្គល

None



អត្ថបទបន្ទាប់


ធនាគារពិភពលោកព្យាករថា ឥណ្ឌានឹងនៅតែជាប្រទេសដែលមានកំណើនសេដ្ឋកិច្ចដ៏លឿនបំផុតនៅឆ្នាំ២០២៤ នេះ

ដោយឡែកយើងមកតាមដានមើលរឿងសំខាន់មួយទៀតទាក់ទងនឹងរបាយការណ៍ស្ដីពីទស្សនវិស័យសេដ្ឋកិច្ចសកលចុងក្រោយរបស់ធនាគារពិភពលោក បានបង្ហាញថា ទោះបីមានសន្…

ភាពក្រីក្ររបស់មីយ៉ាន់ម៉ា កាន់តែធ្ងន់ធ្ងរ ខណៈកំណើនសេដ្ឋកិច្ចនៅទ្រឹង

ធនាគារពិភពលោកបានអះអាងថា ភាពក្រីក្រនៅប្រទេសមីយ៉ាន់ម៉ា កាន់តែយ៉ាប់យ៉ឺនជាងពេលណាទាំងអស់ក្នុងរយៈពេល៦ឆ្នាំចុងមកនេះ ហើយកំណើនសេដ្ឋកិច្ចរបស់…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ